យុគសម័យទំនើប អគ្គិសនីបានផ្ដល់ប្រយោជន៍យ៉ាងច្រើនចំពោះជីវភាពរស់នៅបច្ចុប្បន្ន។ វាអាចធ្វើឱ្យយើងកក់ក្តៅ ត្រជាក់កាយសប្បាយចិត្ត ធ្វើឱ្យផ្ទះរបស់យើងមានពន្លឺគ្រប់ពេល អាចឱ្យយើងញ៉ាំអាហារក្តៅៗនៅពេលណាដែលយើងចង់ និងមានអត្ថប្រយោជន៍ជាច្រើនទៀត។ អគ្គិសនីបានធ្វើឱ្យជីវិតរបស់យើងរីករាយជាងមុនតាមវិធីជាច្រើន ប៉ុន្តែវាមិនមានន័យថាអគ្គិសនីគ្មានហានិភ័យនោះទេ។ ខាងក្រោមនេះជាគន្លឹះសុវត្ថិភាពនៃអគ្គិសនីមួយចំនួនដែលម្ចាស់ផ្ទះទាំងអស់គួរតែដឹង។
១. ការជំនួស ឬជួសជុលខ្សែភ្លើងដែលខូច
ខ្សែភ្លើងដែលដាច់ ប្រេះ ខ្លោច ឬខុសពីទ្រង់ទ្រាយដើមគឺជាគ្រោះថ្នាក់មួយដែលមិនអាចមើលរំលងបាន។ ប្រសិនបើអ្នកឃើញមានការខុសប្រក្រតីនៅលើខ្សែភ្លើង ត្រូវប្រញាប់ជួសជុល ឬផ្លាស់ប្តូរវាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
២. កុំដោតចរន្ដអគ្គិសនីច្រើនពេកក្នុងពេលតែមួយ
រាល់រន្ធអគ្គីសនីទាំងអស់នៅក្នុងផ្ទះរបស់អ្នកត្រូវបានរចនាឡើងដើម្បីផ្គត់ផ្គង់បរិមាណអគ្គិសនីជាក់លាក់។ការដោតឧបករណ៍ច្រើនពេកចូលក្នុងវា ក្នុងពេលតែមួយ អាចបណ្តាលឱ្យមានការឆ្លងចរន្ដឬមានការផ្ទុះឆាបឆេះ។ ប្រសិនបើអ្នកមានរបស់ជាច្រើនដែលត្រូវដោតសូមប្រើហ្រ្វីដោតចេញបន្ត(ជាការសន្សំថាមពល!) ដែលអាចបំពេញតំរូវការរបស់អ្នកដោយសុវត្ថិភាព។
៣. ចៀសវាងការប្រើព្រីបន្ថែមច្រើនពេក
ចំនួនព្រីភ្លើងកាន់តែច្រើននៅក្នុងផ្ទះតម្រូវការប្រើប្រាស់ក៏កាន់តែកើនឡើង នេះអាចធ្វើឱ្យបរិមាណអគ្គិសនីកាន់តែច្រើនឡើង ដែលបណ្តាលឱ្យខ្សែបន្ដឬព្រីភ្លើងឡើងកម្ដៅ ប្រសិនបើអ្នកនៅតែបន្ដរប្រើវាដោយមិនបានចាប់អារម្មណ៍ វាអាចបណ្តាលឱ្យមានការឆ្លងនិងងាយឆាបឆេះ។ ប្រសិនបើអ្នកឃើញថាខ្លួនអ្នកកំពុងប្រើខ្សែបន្ថែមជាញឹកញាប់ អ្នកគួរតែឱ្យអ្នកជំនាញអគ្គិសនីដំឡើងកន្លែងដោតថ្មីនៅទូទាំងផ្ទះរបស់អ្នក។
៤. ទុកឧបករណ៍អគ្គិសនីឱ្យឆ្ងាយពីទឹក
ទឹកជាភ្នាក់ងារធ្វើចរន្តអគ្គិសនីឆ្លង ដូច្នេះសូម្បីតែការប៉ះពាល់តិចតួចក៏ដោយក៏អាចបង្កឱ្យមានគ្រោះថ្នាក់ធំបានដែរ។ ត្រូវប្រាកដថា អ្នកបានរៀបចំកន្លែងបានត្រឹមត្រូវដើម្បីធានាថាពេលដោតចរន្ដទៅមិនសើមឆ្លង។
៥. ការពារកុមារតូចៗឱ្យនៅឆ្ងាយពីចរន្ដអគ្គិសនី
ក្មេងៗចេះដើរតេះតះ និងកុមារតូចៗពិតជាចង់ដឹងចង់សាកហើយពួកគេចូលចិត្តស្វែងយល់អំពីអ្វីៗគ្រប់យ៉ាង។ ឪពុកម្តាយដែលមានកូនតូចគួរតែប្រយ័ត្នប្រយែងអំពីហានីភ័យដែលអាចបង្កជាគ្រោះថ្នាក់បានគ្រប់ពេលជាមួយអគ្គិសនី ដែលអ្នកបានប្រើប្រាស់។ លើសពីនេះទៀត ខ្សែភ្លើងដែលអ្នកបានដោតរលុងៗ ទាំងអស់គួរតែត្រូវពិនិត្យមើលម្ដងទៀត និងដាក់ឱ្យឆ្ងាយពីដៃក្មេង៕