ប្រសិនបើនេះជាលើកទីមួយរបស់អ្នក ក្នុងការធ្វើដំណើរទៅក្រៅប្រទេសនេះគឺជាជំនួយទាំង ២០ ដែលអ្នកគួរធ្វើ ឬនាំយកមុនពេលធ្វើដំណើរ។
សន្តិសុខ និងសុខភាព
១. ពិនិត្យជាមួយវេជ្ជបណ្ឌិត និងក្រុមហ៊ុនធានារ៉ាប់រងរបស់អ្នក។
២. នាំយកច្បាប់ចម្លងនៃលិខិតឆ្លងដែនរបស់អ្នក។
៣. ទុកលិខិតឆ្លងដែនចម្លងមួយច្បាប់នៅផ្ទះ។
៤. ចុះឈ្មោះជាមួយស្ថានទូតរបស់អ្នក។
លុយកាក់ និងការចាយវាយ
៥. រកមើលការផ្លាស់ប្ដូរនៃអត្រារូបិយវត្ថុមុនពេលអ្នកទៅ។
៦. ត្រូវប្រាកដថាកាតឥណទានរបស់អ្នកនឹងដំណើរការនៅក្នុងប្រទេសដែលអ្នកកំពុងទៅទស្សនា។
៧. ទៅកាន់ធនាគារ ឬអេធីអឹមមួយនៅក្នុងប្រទេសដែលអ្នកកំពុងទស្សនា។
៨. តែងតែមានសាច់ប្រាក់ក្នុងស្រុក។
៩. ឱ្យដំណឹងទៅធនាគារ ឬអ្នកផ្តល់កាតឥណទានរបស់អ្នក។
១០. ពិនិត្យមើលថ្លៃចូល / ចេញរបស់ប្រទេសនីមួយៗ។
ការស្រាវជ្រាវក្នុងស្រុក
១១. ទិញសំបុត្រឥឡូវនេះសម្រាប់កន្លែងដែលអ្នកចង់ទៅទស្សនា។
១២. ត្រូវមានសៀវភៅណែនាំ។
១៣. ស្រាវជ្រាវពីព្រឹត្តិការណ៍ដែលកំពុងកើតឡើង ពេលដែលអ្នកនៅទីនោះ។
គ្រឿងអេឡិចត្រូនិច
១៤. យកអាដាប់ទ័រសាកថ្មគ្រប់ប្រភេទដែលអ្នកត្រូវប្រើ។
១៥. ពិនិត្យមើលទំហំវ៉ុលនៃគ្រឿងអេឡិចត្រូនិចរបស់អ្នក។
១៦. សាកដំណើរទូរស័ព្ទអ្នករបស់អ្នកនៅក្រៅស្រុក។
១៧. ទាញយកកម្មវិធីដែលពាក់ព័ន្ធនឹងដំណើរកម្សាន្ដ។
វ៉ាលី និងការវេចខ្ចប់
១៨. រៀបចំសម្លៀកបំពាក់មួយឈុតបន្ថែមក្នុងវ៉ាលីរបស់អ្នក។
១៩. ស្វែងយល់ពីរបស់ដែលគេហាមឃាត់ និងមិនហាមឃាត់។
២០. ដាក់អាហារសម្រន់តាមខ្លួន៕