កំហុសមួយចំនួនដែលអ្នកបានសាងឡើង វាអាចបន្សល់ទុកនូវការសោកស្តាយការខកចិត្ត និងធ្វើឱ្យអ្នកអស់សង្ឃឹមក្នុងការបន្តដំណើរជីវិតទៅមុខទៀត។ យ៉ាងណាមិញអ្នកត្រូវចងចាំថាគ្រប់បញ្ហាទាំងអស់គឺសុទ្ធតែមានដំណោះស្រាយ ហើយការដែលអ្នកចំណាយពេលខូចចិត្ត និងអស់សង្ឃឹមទៅលើរឿងរ៉ាវចាស់ៗច្រើនពេកនោះ គឺមិនបានធ្វើឱ្យអ្វីគ្រប់យ៉ាងល្អប្រសើរឡើងវិញឡើយ។ ប្រការដែលសំខាន់អ្នកត្រូវតែបំភ្លេចនូវរឿងរ៉ាវអាក្រក់ៗទាំងនោះចោល រួចចាត់ទុកវាជាមេរៀនសម្រាប់ជីវិតនិងខិតខំអភិវឌ្ឍខ្លួនបន្តទៅមុខទៀត។ ជាមួយគ្នានេះដែរនៅក្នុងអត្ថបទនេះនឹងបង្ហាញអ្នកពីកំហុសធំៗចំនួន៥ ដែលអ្នកគួរតែបោះបង់វាចោលចេញពីជីវិតរបស់អ្នក ប្រសិនបើអ្នកចង់ឲ្យខ្លួនកាន់រស់នៅមានសេចក្តីសុខជារៀងរហូត:
១) ការចំណាយពេលវាលា និងការផ្តល់ទំនុកចិត្តទៅលើមនុស្សខុស
ការចំណាយពេលវេលាទៅលើមនុស្សខុស គឺជាកំហុសធំមួយដែលអ្នកគួរតែបំភ្លេចវាចោល។ អ្នកប្រាកដជាខកចិត្តណាស់ក្នុងការសម្រេចចិត្តសេពគប់ និងចំណាយពេលវេលាទៅលើបុគ្គលមួយចំនួន ដែលចូលមកក្នុងជីវិតរបស់អ្នក។បើទោះបីជាចុងក្រោយពួកគេបែរជាបោះ បង់អ្នកចោល ហើយបន្សល់ទុកត្រឹមតែការសោកស្តាយនិងការអស់សង្ឃឹមដល់អ្នក។ ដូច្នេះ អ្នកគួរតែបំភ្លេចវាចោល ហើយចាប់ផ្តើមបន្តដំណើរជីវិតទៅមុខទៀតព្រោះថា បើទោះបីជាអ្នកពិបាកចិត្តខ្លាំងប៉ុណ្ណាទៅលើវា ក៏មិនមានអ្វីប្រសើរឡើងវិញឡើយ។
២) ការបរាជ័យនៅក្នុងសាលា
ការបរាជ័យនៅក្នុងសាលារៀន អាចជាកំហុសមួយដែលអ្នកបានធ្វើក្នុងជីវិតដូចជាការមិនយកចិត្តទុកដាក់ក្នុងការសិក្សាហើយត្រូវទទួលបានលទ្ធផលធ្លាក់ក្នុងការប្រឡងជាដើម។ វាអាចនឹងធ្វើឱ្យអ្នកមានវិប្បដិសារីឬការសោកស្តាយក្នុងជីវិត។ ជាមួយគ្នានេះដែរអ្នកត្រូវចាំថាបរាជ័យក្នុងការសិក្សាមិនមែនមានន័យថា បរាជ័យក្នុងជីវិតឡើយ។ អ្នកគួរតែបំភ្លេចវាចោល ហើយបន្តខិតខំទៅមុខបន្តទៀត នឹងមើលពីគំរូបបុគ្គលជោគជ័យជាច្រើន។
៣) ការមិនយកចិត្តទុកដាក់ និងថែរក្សាចំពោះមនុស្សដែលសំខាន់
ការដែលមិនយកចិត្តទុកដាក់ទៅកាន់បុគ្គលដែលសំខាន់ក្នុងជីវិត គឺជាកំហុសមួយដែលអាចធ្វើឱ្យអ្នកបាត់បង់មនុស្សជាទីស្រឡាញ់បានដូចជាសមាជិកគ្រួសារសង្សារ ឬមិត្តភក្តិជាដើម។ វានឹងធ្វើឱ្យអ្នកខូចចិត្តនិងសោកស្តាយចំពោះពួកគេជាខ្លាំងជាក់ជាមិនខាន។ ដូច្នេះអ្នកគួរតែបំភ្លេចវាចោលហើយងាកមកកែប្រែទម្លាប់មកធ្វើការចំណាយពេលវេលាជាមួយពួកគេ ក៏ដូចជាបន្តដំណើរជីវិតរបស់អ្នកឱ្យស្របទៅមុខជាមួយគ្នា។
៤) ការកំណត់គោលដៅជីវិតខុស
វាជាកំហុសដ៏ធំមួយចំពោះការដែលអ្នកកំណត់និងដើរខុសគោលដៅរបស់ខ្លួន។ ហើយវានឹងធ្វើឲ្យអ្នកអស់សង្ឃឹមនិងកើតមាននូវជម្ងឺបាក់ទឹកចិត្តក្នុងការធ្វើអ្វីៗជាបន្តទៅទៀត។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកគួរតែបំភ្លេចវាចោលហើយចាប់ផ្តើមជាមួយនឹងគោលដៅថ្មី ដែលត្រូវជាមួយនឹងសមត្ថភាព និងក្តីស្រឡាញ់ពិតចេញពីចិត្តរបស់អ្នក។
៥) ត្រូវគេបញ្ឈប់ពីការងារ
ការមិនយកចិត្តទុកដាក់នឹងការងារ ហើយត្រូវបានគេបណ្តេញចេញពីក្រុមហ៊ុន គឺជាកំហុសឆ្គងមួយដែលធ្វើឱ្យអ្នកមានការសោកស្តាយជាខ្លាំង ពីព្រោះការបាត់បង់ការងារនិងត្រូវបានបាត់បង់ទំនុកចិត្តពីអ្នកដ៏ទៃ។ ជាមួយគ្នានេះដែរអ្នកគួរតែបោះបង់ចោល ហើយព្យាយាមស្វែងរកការងារថ្មីដែលល្អ និងសាកសមនឹងអ្នកជាមួយនឹងការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពរបស់អ្នក។
ប្រសិនបើអ្នកធ្លាប់បានប្រព្រឹត្តនូវការកំហុសឆ្គងណាមួយ ក្នុងចំណោមកំហុសទាំង៥ខាងលើ ដែលធ្វើឱ្យអ្នកបាត់បង់កម្លាំងចិត្ត ឬមានអារម្មណ៍ថាហត់នឿយក្នុងជីវិត។ ដូច្នេះអ្នកគួរតែបំភ្លេចវាចោលឱ្យអស់ និងងាកមកបន្តដំណើរជីវិតរបស់ខ្លួនតទៅមុខទៀតប្រកបដោយភាពជឿជាក់លើខ្លួនឯង៕