សេដ្ឋីម្នាក់ដែលអ្នកតែងតែឃើញពាក់អាវយឺតពណ៌ដដែលៗ គ្មានអ្នកណាក្រៅពីស្ថាបនិកក្រុមហ៊ុន Facebook លោក Mark Zuckerberg នោះទេ។ នេះគឺជាគំរូនៃការសម្រេចិត្តមួយដ៏ល្អ ដែលបានកាត់បន្ថយនូវការចំណាយពេលច្រើន ក្នុងការជ្រើសរើសពណ៌ Style នៃសំលៀកបំពាក់ ឬសម័យកាល។

កាលណាមានជម្រើសកាន់តែច្រើន ជាពិសេស បើនិយាយពីភាពស្មុគស្មាញនៃរឿងប្រចាំថ្ងៃខ្លះ អ្នកនឹងត្រូវប្រើពេលវេលាច្រើន និងមានការប៉ះពាល់ដល់ការសម្រេចចិត្តលើកិច្ចការសំខាន់ៗផ្សេងទៀត។

វាពិតជាមិនសូវជាចាំបាច់ពេកទេ ដែលត្រូវចំណាយពេលច្រើនលើរឿងទាំងនេះដូចជាពេលដែលអ្នកទៅភោជនីយដ្ឋាន ដែលមានមុខម្ហូបច្រើនមុខ តើអ្នកប្រើពេលវេលាអស់ប៉ុន្មាន ហើយជាក់ស្ដែងតើអ្នកទិញបានអ្វីខ្លះ? បញ្ជីមុខម្ហូបបែបនេះ ពិតជាមានការស្កេកស្កះខ្លាំងណាស់ ដែលគេអាចជំនួសមកវិញត្រឹមតែបញ្ជីម្ហូបត្រឹម២ឬ៣សន្លឹកបាននោះ ងាយក្នុងការសម្រេចិត្ត។

អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ធ្លាប់បាននិយាយក្នុងកិច្ចសម្ភាសន៍មួយថា លោកពិតជាមានការងារធំៗច្រើនដែលត្រូវសម្រេចចិត្ត ដល់ជោគវាសនារបស់ប្រទេសជាតិ ដូច្នេះអ្នកភាគច្រើន តែងតែឃើញគាត់ប្រើពណ៌អាវតែ២ គឺប្រផះនិងខៀវប៉ុណ្ណោះ នេះគឺជាការចំនេញពេលក្នុងការសម្រេចចិត្តលើកិច្ចការផ្សេងទៀត៕