បច្ចេកវិទ្យា៖ តុលាការនៅប្រទេសប្រេស៊ីលបានពិន័យ Apple ជិត 19លានដុល្លារ ដោយសារតែការលក់iPhone មិនព្រមដាក់ដុំសាកថ្មមកជាមួយ ដោយនិយាយថា ក្រុមហ៊ុនត្រូវតែផ្តល់ឆ្នាំងសាកមកជាមួយ iPhones នៅក្នុងប្រទេសប្រេស៊ីល។
ក្រុមហ៊ុន Apple បាននិយាយថា ក្រុមហ៊ុននឹងប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះ។ យោងតាមលោក Barron's ចៅក្រម បានហៅការមិនដាក់បញ្ចូលឆ្នាំងសាកក្នុងការទិញទូរស័ព្ទថាជា "ការអនុវត្តបំពាន" ដែល "តម្រូវឱ្យអ្នកប្រើប្រាស់ទិញផលិតផលទីពីរ ដើម្បីឱ្យផលិតផលទី១អាចដំណើរការបាន" ។
ក្រុមហ៊ុន APPLE បានបញ្ឈប់ការផ្តល់អាដាប់ទ័រ(ដុំសាកថ្ម)ថាមពលជាមួយ iPhone របស់ខ្លួននៅឆ្នាំ 2020 ជាមួយនឹង iPhone 12 ដោយលើកឡើងពីការព្រួយបារម្ភអំពីបរិស្ថាន។ យោងតាមក្រុមហ៊ុន Apple ការមិនភ្ជាប់ឆ្នាំងសាកជាមួយទូរស័ព្ទ iPhone នឹងជួយសន្សំសំចៃដល់បរិស្ថានលើសារធាតុទង់ដែង ស័ង្កសីនិងសំណប៉ាហាំងចំនួន 861,000 តោន៕