អ្វីជា Beta Version (បេតា)?

Beta បេតា មានន័យថាកម្មវិធីមួយកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍នៅឡើយ ហើយមិនមែនជាកំណែចុងក្រោយសម្រាប់សាធារណៈជននោះទេ។កម្មវិធីជំនាន់បេតានេះ (App Beta Version)  គឺជាកំណែថ្មីត្រូវបានចេញផ្សាយសម្រាប់ការសាកល្បងការប្រើប្រាស់ប៉ុណ្ណោះ។

អ្នកអភិវឌ្ឍន៍កម្មវិធីចេញផ្សាយកំណែបេតា ដើម្បីឱ្យសាធារណៈជនសាកល្បងកម្មវិធីហើយបន្ទាប់មកផ្តល់មតិយោបល់កែលម្អដល់អ្នកអភិវឌ្ឍន៍កម្មវិធីបន្ថែមទៀត។ កំណែបេតានៃកម្មវិធី មិនត្រូវបានចេញផ្សាយគ្រប់ចំនុននៃMobile App ទាំងអស់នោះទេ។

App អេប គឺជាកម្មវិធីដែលអនុវត្តមុខងារសម្រាប់ប្រើនៅលើកុំព្យូទ័រឬឧបករណ៍ផ្សេងទៀត។ App ជាទូទៅត្រូវបានគេសំដៅលើកម្មវិធីទូរស័ព្ទ ដែលជាកម្មវិធីដែលអ្នកអាចប្រើនៅលើស្មាតហ្វូនថេប្លេត និងឧបករណ៍ចល័តជាច្រើន។ កម្មវិធីអាចជាហ្គេម ប្រព័ន្ធរុករក បកប្រែភាសា កាសែតនិងបំពេញមុខងារផ្សេងៗជាច្រើន។

App (Beta Version) អេបប្រភេទខ្លះ ត្រូវបានចេញផ្សាយឲ្យប្រើសម្រាប់មនុស្សគ្រប់គ្នា ដូចជាកម្មវិធីទូរស័ព្ទ ដែលអាចទាញយកបាន ប៉ុន្តែកម្មវិធីផ្សេងទៀតត្រូវបានគេបញ្ចេញ សម្រាប់តែក្រុមមនុស្សដែលបានជ្រើសរើសដើម្បីសាកល្បងកម្មវិធីប៉ុណ្ណោះ។

ឧទាហរណ៍ លោកអ្នកនឹងធ្លាប់់បានលឺថា កម្មវិធី Telegram ដាក់ឲ្យដំណើរការសាកល្បង វីដេអូខលលីង បេតា។ នោះ ២ខែក្រោយមក Telegram ក៏បើកឲ្យមានការ Updateកម្មវិធី វីដេអូខលជាផ្លូវការតែម្ដង។

បញ្ហាជាមួយ App (Beta Version)

ប្រសិនបើអ្នកកំពុងប្រើកម្មវិធីបេតា កុំរំបឹងថាវាល្អឥតខ្ចោះ ប៉ុន្ដែភាគច្រើននៃអេបបេតានេះវាក៏មានសុវត្ថិភាពខ្ពស់ដែលអាចប្រើប្រាស់បានផងដែរ។ កម្មវិធីបេតាជារឿយៗមានបញ្ហាឬកំហុសតិចតួចព្រោះវាមិនមាននៅក្នុងកំណែចុងក្រោយ។ បញ្ហាជាមួយកម្មវិធីបេតា អាចរួមមានកំហុសអក្ខរាវិរុទ្ធកម្មវិធីគាំង ឬកម្មវិធីប្រហែលជាមិនស្រួលប្រើនោះទេ។

បញ្ហាទាំងនេះ ត្រូវបានត្រួតពិនិត្យឡើងវិញដើម្បីអ្នកអភិវឌ្ឍន៍កម្មវិធី ធ្វើការកែតម្រូវមុនដាក់ឲ្យដំណើរការជាផ្លូវការ៕