បច្ចេកវិទ្យា៖ Telegram ជាកម្មវិធីផ្ញើសារដ៏ពេញនិយម ហាក់ដូចជាកំពុងសាកល្បងវិធីមួយផ្សេងទៀត ដើម្បីចាប់ផ្តើមរកប្រាក់ចំណូល។ អ្នកសាកល្បងកម្មវិធីក្នុងទម្រង់ជា Beta លើប្រព័ន្ធ iOS បានកត់សម្គាល់នូវអ្វីដែលថ្មី នៅក្នុងកំណែ 8.7.2 ដូចដែលបានរកឃើញដំបូងដោយស្ថាប័ន Android Police ដែលអាចជា Telegram Premium" ។

ចុចអាន៖ កម្មវិធីក្នុងទម្រង់ជា Beta មានន័យថាដូចម្ដេច?

ជាការពិតណាស់ Telegram Premium មិនទាន់មាននៅឡើយទេ។ ប៉ុន្តែឥឡូវនេះ អ្នកប្រើប្រាស់ដែលមានសិទ្ធិចូលប្រើប្រាស់កម្មវិធី Test Flight របស់ Telegram និង Test Server អាចប្រើនូវមុខងារថ្មីមុនគេ ដែលអ្នកប្រើបច្ចុប្បន្នមិនអាចទទួលបាន។ (ចុចអាន៖ កម្មវិធី Test Flight គឺជាអ្វី?)  

ស្ថាបនិក Telegram លោក Pavel Durov បាននិយាយនៅចុងឆ្នាំ 2020 ថា Telegram នឹងចាប់ផ្តើមរកប្រាក់ចំណូលចាប់ពីឆ្នាំក្រោយ។ គាត់បាននិយាយលេង អំពីផែនការផ្សាយពាណិជ្ជកម្ម នៅក្នុងTelegram ហើយបាននិយាយថា Telegram នឹងបន្ថែមមុខងារថ្មីៗមួយចំនួន សម្រាប់ក្រុមអាជីវកម្ម ឬអ្នកប្រើប្រាស់ដែលមានសក្ដានុពល"ដោយត្រូវបង់ថ្លៃសេវា។

លោក Durov ក៏បាននិយាយនៅឆ្នាំ 2020 ថា គ្រប់ផ្នែកទាំងអស់នៃការផ្ញើសារក្នុង Telegram នឹងផ្ដល់ដល់អ្នកប្រើ ដោយមិនគិតថ្លៃ៕