រាជធានីភ្នំពេញ៖ តួលេខដែលបានចេញផ្សាយដោយក្រសួងសុខាភិបាល បានបង្ហាញថា ៣ថ្ងៃចុងក្រោយនេះ (5-7 កញ្ញា) កម្ពុជាបន្តរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ៦៦៩ករណីទៀត។  

រាជធានីខេត្តដែលបានឆ្លងវីរុសប្រភេទនេះ ច្រើនជាងគេ គឺនៅ៖ ភ្នំពេញ ចំនួន ១៩៩ករណីថ្មី និងខេត្តបន្ទាយមានជ័យ ចំនួន ២១២ករណីថ្មី។ 

គិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញចំនួនវីរុសបំប្លែងថ្មីសរុប ៣,៣២៣ករណី ដែលបានឆ្លងដល់២៤រាជធានីខេត្ត លើកលែងតែខេត្តកែបប៉ុណ្ណោះ។ ការឆ្លងនេះ ត្រូវបានរកឃើញលើអ្នកដំណើរពីបរទេស ពលករឆ្លងដែន និងក្នុងសហគមន៍ផងដែរ។

សូមជម្រាបជូនដែរថា គិតត្រឹមថ្ងៃ៩កញ្ញានេះ កម្ពុជាមានអ្នកឆ្លងកូវីដសរុប ៩៦៩៣៥នាក់ និងមានការឆ្លងជាប្រចាំថ្ងៃក្នុងរង្វង់ ៤០០ទៅ៥០០នាក់ និងចំនួនអ្នកស្លាប់សរុបដោយសារកូវីដ១៩មាន ១៩៨៧នាក់៕