ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីករណីឆ្លងថ្មី ចំនួន ៦៤៩នាក់ និងអ្នកជាសះស្បើយ ៦២៦នាក់ ខណៈដែលចំនួនអ្នកឆ្លងក្នុងតែរាជធានីភ្នំពេញ ២៩៩នាក់ ក្នុងការផ្សាយថ្ងៃ២៧ឧសភា ២០២១។

ការឆ្លងទូទាំងប្រទេសប្រចាំថ្ងៃនេះ បានកើនឡើងជាបន្តបន្ទាប់ ក្នុងរយៈពេល១សប្ដាហ៍ចុងក្រោយ ដែលតួលេខនៅបន្តខ្ពស់ក្នុងចន្លោះ៤០០ទៅ ៦០០នាក់។

ត្រឹមការផ្សាយថ្ងៃ២៧ឧសភានេះ សរុបនៃការឆ្លងទូទាំងប្រទេស  27638នាក់

  • អ្នកជាសះស្បើយ 20398 នាក់
  • អ្នកស្លាប់សរុប 194 នាក់
  • ករណីនាំចូលសរុប779នាក់៕