ទំហំនៃការយកចិត្តទុកដាក់គឺ ជាចំនុចសំខាន់មួយ ដែលដក់ជាប់នៅក្នុងខួរក្បាលមនុស្សគ្រប់ៗគ្នា ក្នុងសង្គមបច្ចុប្បន្ន រួមជាមួយនិងការផ្សាយពាណិជ្ជកម្ម និង ប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ។
លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន Premium Group ឲ្យដឹងថាមនុស្សគ្រប់គ្នាបានឃើញពីការផ្សព្វផ្សាយពាណិជ្ជកម្ម ទាក់ទងនឹងអចលនទ្រព្យជាច្រើនរាប់មិនអស់ ដូច្នេះបើគាត់ចង់រកទិញអចលនទ្រព្យណាមួយ គាត់ចាប់ផ្ដើមសំគាល់ទៅលើ ការផ្សព្វផ្សាយរបស់ដៃគួរប្រកួតប្រជែងរបស់យើង ឬក៏គាត់ស្រាវជ្រាវរកពីប្រភពព័ត៌មានផ្សេងៗដូចគ្នា។
លោកឧកញ៉ា ម៉ាន់ ច័ន្ទឌីថ្លែងថា "អ្វីដែលយើងពិបាក និងទទួលយកបំផុតក្នុងអាជីពជាភ្នាក់ងារ អចលនទ្រព្យនោះគឺ មនុស្សដែលយើងធ្លាប់ស្គាល់រាប់អានគ្នា...ដាក់ លក់អចលនទ្រព្យរបស់គាត់ជាមួយភ្នាក់ងារផ្សេង"។
បើតាមលោកឧកញ៉ា ម៉ាន់ ច័ន្ទឌី រឿងទាំងនេះធ្លាប់ បានកើតឡើងចំពោះភ្នាក់ងារជាច្រើនកន្លងមក ហើយវាក៏មិនមែនជាទីបញ្ចប់នៃពិភពលោកយើងនេះដែរ។ ក៏ប៉ុន្តែយើងត្រូវរកអោយឃើញ ថាមូលហេតុអ្វីបានជាមានរឿងដូច្នេះកើតឡើងចំពោះយើង។
លោកបានបញ្ជាក់ថា ៖ជាបទពិសោធន៍ដែលភ្នាក់ងារធ្លាប់ជួបកន្លងមក ភាគច្រើនកើតឡើងចំពោះភ្នាក់ងារអចលនទ្រព្យថ្មីនោះ គឺពួកគេបានភ្លេចថា យើងធ្វើការងារជាភ្នាក់ងារអចលនទ្រព្យ ទោះបីជាយើងបានប្រាប់ ផ្ញើអ៊ីម៉ែល អោយនាមប័ណ្ណ ឬ ផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ ក៏ពួកគេនៅតែភ្លេចយើងដដែលៗ។
ដូច្នេះដើម្បីដោះស្រាយនូវបញ្ហានេះបាន យើងត្រូវអនុវត្តជាប្រចាំ និងមានលក្ខណៈស្និតស្នាលបែបធម្មជាតិ គឺធ្វើអោយពួកគាត់ចាំបានថា យើងស្ថិតនៅក្នុងអាជីពជាភ្នាក់ងារអចលនទ្រព្យ៕