ស្លាកយីហោឬហៅថាឡូហ្គូ នេះគឺជាមុខមាត់អត្តសញ្ញាណតំណាងពីក្រុមហ៊ុនរបស់អ្នក។ វាអាចផ្តល់ឲ្យអ្នកដទៃបានស្គាល់អំពីក្រុមហ៊ុនរបស់អ្នក ក៏ដូចជាផលិតផលរបស់អ្នកបាន ទោះបីក្នុងឧស្សាហកម្មមុខជំនួញដូចគ្នា ឬខុសគ្នាក៏ដោយ។ ក៏ប៉ុន្តែឡូហ្គូមានមុខងារធ្វើបានតែហេតុផលខាងលើនេះប៉ុណ្ណឺងទេឬក៏យ៉ាងណា?
ទាំងនេះជាតម្រូវការ ៤ ចំណុចទៀតដែលឡូហ្គូចាំបាច់ត្រូវកាមានឲ្យបានត្រឹមត្រូវ។
១.រូបអត្តសញ្ញាណ Logo
ឡូហ្គូរបស់អ្នកគួរតែធ្វើដូចគ្នាសម្រាប់ការបោះពុម្ភនៅលើផលិតផលរបស់អ្នក នាមប័ណ្ណ និងវេបសាយរបស់អ្នក ឡូហ្គូរបស់អ្នកទាក់ទងកម្មសិទ្ធិ។ វាអាចប្រាប់ពិភពលោក និងអតិថិជនអំពីសក្តានុពលថាអ្នកណា? រូបសញ្ញាណងាយយល់ អាចបញ្ជាក់អំពីក្រុមហ៊ុនអ្នកស្ថិតនៅក្នុងឧស្សាហកម្មប្រភេទអ្វីឬក៏លក់ផលិតផលអ្វី។
២.Logo បង្ហាញឲ្យអតិថិជនស្វែងយល់ពីចក្ខុវិស័យរបស់ក្រុមហ៊ុនអ្នក
ក្រុមហ៊ុនដែលលក់ផលិតផល ថែរក្សាសម្ផស្សផ្សំឡើងវត្ថុធាតុដើមធម្មជាតិ។ សម្រាប់ក្រុមហ៊ុនបែបនេះវិញភាគច្រើន Logo របស់ពួកគេមានពណ៌បៃតង។ តាមរយៈឡូហ្គូបែបនេះគេអាចដឹងបានថា ក្រុមហ៊ុនមួយនេះមានចក្ខុវិស័យគិតគូពីសុខភាពអ្នកប្រើប្រាស់និងផលិតផលរបស់ពួកគេធ្វើចេញពីធម្មជាតិគ្មានធាតុគីមី។
៣.ការធ្វើបច្ចុប្បន្នភាពចំពោះ Logo របស់អ្នក
ការផ្លាស់ប្តូរឬធ្វើបច្ចុប្បន្នភាពឡូហ្គូនេះ ពេលខ្លះអាចមានហានិភ័យខ្ពស់ បើសិនជាការធ្វើដោយមិនបានត្រឹមត្រូវនេះក្រុមហ៊ុនអ្នកនឹងបាត់បង់អតិថិជនដែលធ្លាប់ជឿទុកចិត្ត ប៉ុន្តែបើធ្វើតាមលំនាំត្រឹមត្រូវវិញ វាបង្ហាញពីអនុភាពជឿទុកចិត្តដែលក្រុមហ៊ុនអ្នកផ្តល់ទៅឲ្យអតិថិជន។
៤. Logo របស់អ្នកអាចប្រើប្រាស់បាននៅគ្រប់ទីកន្លែង
បើអ្នកគ្រាន់តែមានឡូហ្គូ សម្រាប់តែលើប្រព័ន្ធឌីជីថលតែមួយនោះ វាមិនគ្រប់គ្រាន់នោះទេ។ អ្នកត្រូវគិតគូរថាឡូហ្គូ អ្នកអាចចេញទៅប្រើប្រាស់បានទាំងការព្រីនលើវត្ថុខាងក្រៅផងដែរហើយការព្រីននេះដាច់ខាតត្រូវធ្វើឡើងតាមបច្ចេកវិទ្យាឲ្យបានត្រឹមត្រូវ៕