រូបភាពពី QZ

សាច់រឿងបរាជ័យរបស់លោក Jack Ma ត្រូវបានយកមកផ្ដល់ជាកម្លាំងចិត្តសម្រាប់អ្នកដែលទទួលនូវការបដិសេធ និងបរាជ័យក្នុងជីវិត។ 

លោក Jack Ma ក្នុងជីវភាពដែលក្រីក្រ លោកតែងជឿជាក់ជានិច្ចថា មានតែការសិក្សាអប់រំប៉ុណ្ណោះទេ ដែលអាចឲ្យលោកចាកចេញពីភាពក្រីក្រ ប៉ុន្តែគាត់ត្រូវបានគេបដិសេធរាប់មិនអស់ ព្រោះការប្រលងចូល នៅក្នុងប្រទេសចិនធ្វើឡើងតែមួយដងក្នុងមួយឆ្នាំ ហើយគាត់ត្រូវចំណាយពេលបីឆ្នាំ ដើម្បីប្រលងជាប់។

គាត់បានដាក់ពាក្យសុំបម្រើការជា អ្នកបម្រើសេវាកម្មនៅហាង KFC (ខេអេហ្វស៊ី) ហើយគាត់គឺជាមនុស្សតែម្នាក់គត់ដែលត្រូវបានបដិសេធ(ធ្លាក់សម្ភាសន៍) ក្នុងចំណោមបេក្ខជន ២៤ នាក់។

Jack Ma បាននិយាយថា៖ "យើងត្រូវតែស៊ាំនឹងការបដិសេធ ព្រោះយើងមិនល្អគ្រប់គ្រាន់នោះទេ។"

អ្នកត្រូវតែស៊ាំទៅនឹងការបដិសេធ ដូចដែលក្រុមហ៊ុនជាច្រើនតែងប្រាប់គាត់ថា "អ្នកមិនល្អទេ" យ៉ាងណាក៏ដោយ គាត់នៅតែបន្ដដាក់ពាក្យធ្វើការ។

សម្រាប់ការបដិសេធ គឺជារឿងដែលជៀសមិនផុត ប៉ុន្ដែជំនួសឱ្យការបរាជ័យនេះ អ្នកត្រូវតែបន្តទៅមុខទៀត ដោយព្រមទទួលយកការពិត ដែលថាការបដិសេធគឺជារឿងធម្មតា និងនាំយើងឲ្យកាន់តែមានកម្លាំងចិត្តក្នុងការបន្តទៅមុខនិងព្យាយាមម្តងហើយម្ដងទៀត។

ពេលនេះ Jack Ma ជាមហាសេដ្ឋីលេខ១នៅប្រទេសចិន ដែលមានទ្រព្យ ៥០ពាន់លានដុល្លារអាមេរិក ៕