ការ​ដើរ​នៅ​ពេល​ព្រឹក​ជា​ប្រចាំ ​នឹង​ជួយ​​ពង្រឹង​សុខភាព​របស់​អ្នក ​ឱ្យ​ធ្វើ​ចលនាឬ​ធ្វើ​លំហាត់​ប្រាណ​បាន​យូរ ថែម​ទាំង​អាច​ជួយ​ឱ្យ​អ្នក​​បំពេញ​ការងារ​​ប្រចាំ​ថ្ងៃ​បាន ​ដោយ​គ្មាន​ភាព​នឿយ​ហត់​ទៀត​ផង។​

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ក្រៅ​ពី​នេះ​ការ​ដើរ​​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ដែល​ឡើង​ខ្ពស់ ដោយ​ធ្វើ​ឱ្យ​បេះដូង​ដំណើរការ​បាន​ល្អ​ប្រសើរ​ជាង​មុននិង​​ធ្វើ​ឱ្យ​​ឈាម​ចរាចរ​បាន​ល្អ។ វា​ក៏​ថែម​ទាំង​អាច​ជួយ​បង្កើន​កម្រិត​ជាតិ​កូឡេស្តេរ៉ូល​ ដែល​ល្អ​នៅ​ក្នុង​ឈាមកាត់​បន្ថយ​ឱកាស​នៃ​​​​អត្រា​គាំង​បេះដូង​បាន​ដល់​ពាក់​កណ្ដាល។

អុកស៊ីសែន​ដែល​អ្នក​ស្រូប​បាន​នៅ​ពេល​ព្រឹក​ព្រលឹម ​ក្នុង​ពេល​កំពុង​ដើរ ​ក៏​នឹង​ផ្ដល់​ឱ្យ​រាងកាយ​របស់​អ្នក​នូវ​ថាមពល​ដ៏​ខ្លាំងក្លាជា​ពិសេស​ល្អ​សម្រាប់​សន្លាក់។

ការ​ដើរ​ជា​ប្រចាំ​នៅ​ពេល​ព្រឹក​ព្រលឹម ​គឺ​ជា​សកម្មភាព​ដ៏​ល្អ​បំផុត​មួយ​ដែល​​អាច​ជួយ​ដល់​ខ្នង​របស់​អ្នក​ផង​ដែរ។ វា​ជួយ​​ជំរុញ​ការ​លូតលាស់​សាច់​ដុំ បង្កើន​ចលនា​ឈាម​បាន​ល្អនិង​ពន្លឿន​ការ​បញ្ចេញ​អរម៉ូន​អង់ដូហ្វីន​ ដែល​ផ្ដល់​ឱ្យ​​មនុស្ស​យើង​នូវ​អារម្មណ៍​ស្រស់​ស្រាយ​ពី​ធម្មជាតិ។

ការ​ដើរ​ឱ្យ​បាន​ហោច​ណាស់​៤​ដង​ក្នុង​មួយ​សប្ដាហ៍ ហើយ​ក្នុង​មួយ​ដង​ឱ្យ​បាន​៤៥​នាទី នឹង​ជួយ​អ្នក​ឱ្យ​សម្រក​ទម្ងន់​បាន​ពី​៨​ទៅ​១០​គីឡូ​ក្រាម​​ក្នុង​មួយ​ឆ្នាំ ដោយ​មិន​ចាំ​បាច់​ផ្លាស់ប្ដូរ​របប​អាហារ​ឡើយ។ វា​អាច​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​សារពាង្គកាយថែម​ទាំង​ពង្រឹង​សាច់ដុំ​របស់​អ្នក​ផង​ដែរ៕