សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ការញ៉ាំទឹកឃ្មុំមុនពេល ​អំឡុងពេល និងក្រោយពេលហាត់ប្រាណអាចមានអត្ថប្រយោជន៍យ៉ាងច្រើនទាំងកម្រិតថាមពលនិងពេលវេលានៃការស្តារឡើងវិញរបស់អ្នក។

មុនពេលធ្វើលំហាត់ប្រាណ

ទឹកឃ្មុំត្រូវបានណែនាំថាជាថ្នាំបង្កើនថាមពលមុនពេលហាត់ប្រាណដោយអ្នកជំនាញផ្នែកអាហារបំប៉នកីឡា។ នៅពេលញ៉ាំទឹកឃ្មុំមុនពេលហាត់ប្រាណវាជួយបញ្ចេញថាមពលទៅក្នុងប្រព័ន្ធរាងកាយក្នុងអត្រាថេរមួយ។

ក្នុងអំឡុងពេលធ្វើលំហាត់ប្រាណ

ទទួលទានទឹកឃ្មុំក្នុងពេលហាត់ប្រាណខ្លាំងក្លាជួយបំប៉នសាច់ដុំនិងពន្យាភាពអស់កម្លាំង។ ក្នុងអំឡុងពេលហាត់ប្រាណរយៈពេលយូរ សារធាតុគ្លីកូហ្សែន ត្រូវបានផ្ទុកនៅក្នុងថ្លើមនិងសាច់ដុំត្រូវបានបំលែងទៅជាគ្លុយកូសដើម្បីប្រើជាប្រភពថាមពលភ្លាមៗ។ដោយសារគ្លីកូហ្សែនគឺជាប្រភពប្រេងដ៏សំខាន់មួយសម្រាប់រាងកាយ ការធ្វើឱ្យប្រព័ន្ធគ្លីកូហ្សែនថយចុះ អាចជះឥទ្ធិពលអាក្រក់ដល់ដំណើរការនៃការហាត់ប្រាណ។ នៅពេលដែលប្រព៍ន្ធគ្លីកូហ្សែនត្រូវបានរំលាយចោល អត្តពលិកម្នាក់អាចនឹងអស់កម្លាំងខ្លាំងដែលជារោគសញ្ញានៃការថយចុះជាតិស្ករក្នុងឈាមដែលកើតឡើងនៅពេលកម្រិតគ្លុយកូសក្នុងឈាមមានកម្រិតទាប។

ការទទួលទានកាបូអ៊ីដ្រាត និងប្រូតេអ៊ីនបញ្ចូលគ្នាភ្លាមៗ បន្ទាប់ពីការធ្វើលំហាត់ប្រាណអាចជួយបំពេញបន្ថែមនិងបន្ថយការឈឺសាច់ដុំ។ ទឹកឃ្មុំជាប្រភពដ៏ល្អនៃកាបូអ៊ីដ្រាត ដែលអាចផ្សំជាមួយប្រូតេអ៊ីន។

ការស្រាវជ្រាវបានរកឃើញយ៉ាងច្បាស់ថា ភេសជ្ជៈទឹកឃ្មុំមានប្រសិទ្ធភាពជាជំនួយក្នុងបំពេញថាមពលក្រោយការធ្វើលំហាត់ប្រាណ

របៀបធ្វើភេសជ្ជៈថាមពលនៅផ្ទះ

ពេលនេះជំនួសឱ្យការទទួលបានភេសជ្ជៈដែលផ្ទុកជាតិស្ករ និងជាតិកាហ្វេអ៊ីនយ៉ាងខ្លាំងតើធ្វើដូចម្តេចដើម្បីធ្វើឱ្យភេសជ្ជៈថាមពលដែលសន្សំសំចៃ និងមានសុខភាពល្អជាងមុនដោយប្រើជាតិផ្អែមពីធម្មជាតិ?

អ្នកអាចធ្វើភេសជ្ជៈនេះទៅតាមរសជាតិ និងចំណង់ចំណូលចិត្តរបស់អ្នកបានយ៉ាងងាយដោយបន្ថែមទឹកក្រូចឆ្មានិងទឹកឃ្មុំតិច ឬច្រើនហើយលាយជាមួយទឹកក្ដៅឧណ្ហៗ៕