សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
១. សៀវភៅដែលមានចំណងជើងថា “The Choice”
ជាប្រភេទសៀវភៅលក់ដាច់បំផុតប្រចាំ New York Times។សៀវភៅនេះត្រូវបានតាក់តែងនិពន្ធដោយលោក Edith Eger ដែលត្រូវបានពិពណ៌នាពីវិធីសាស្រ្តក្នុងការតស៊ូដោះស្រាយបញ្ហា ដែលបានកើតមានឡើងចេញពីបទពិសោធន៍ដែលខ្លួនធ្លាប់ឆ្លងកាត់ ហើយវាក៏ត្រូវជាមួយស្ថានភាពកូវីត១៩ ដែលយើងម្នាក់ៗបានកំពុងតែជួបប្រទះនូវបញ្ហាហរិញ្ញវត្ថុ។
២. សៀវភៅដែលមានចំណងជើងថា “Cloud Atlas”
គឺជាប្រភេទសៀវភៅប្រលោមលោក ដែលទទួលបានពានរង្វាន់កាលពីឆ្នាំ ២០០៤ ហើយត្រូវបានតាក់តែងនិពន្ធដោយលោក David Mitchell។ ក្នុងអត្ថន័យនៃសៀវភៅ បានបង្ហាញពីការរុករកស្វែងរកតម្រូវការ និងការចង់បានរបស់ខ្លួនឲ្យកាន់តែច្បាស់ពោលគឺការស្គាល់ពីខ្លួន ឯងកាន់តែច្បាស់។
៣. សៀវភៅដែលមានចំណងជើងថា “The Ride of a Lifetime”
ត្រូវបានតាក់តែងនិពន្ធដោយលោក Robert Lger ហើយសៀវភៅនេះត្រូវបានក្លាយទៅជាសៀវភៅដែលលក់ដាច់បំផុតប្រចាំឆ្នាំ ២០១៩។ សៀវភៅនេះត្រូវបានពិពណ៌នាពីប្រវត្តិអាជីវកម្ម ដែលបានតស៊ូចាប់ផ្តើមតាំងពីចំណុចសូន្យរហូតដល់ប្រែក្លាយទៅជាអាជីវកម្មដែលទទួលបានជោគជ័យយ៉ាងឆាប់រហ័ស។
៤. សៀវភៅដែលមានចំណងជើងថា “The Great Influenza”
ដែលត្រូវបានតាក់តែង និពន្ធដោយលោក John M.Barry។ សៀវភៅនេះបានពិពណ៌នាប្រវត្តិនៃជម្ងឺគ្រុនផ្តាសាយដ៏កាចសាហាវ ដែលបានសម្លាប់មនុស្សជាតិអស់ជាច្រើនពាន់នាក់ក្នុងឆ្នាំ១៩១៨។ ជាមួយគ្នានេះដែរសៀវភៅនេះក៏បានឆ្លុះបញ្ចាំងឲ្យយើងបានប្រៀបធៀបគ្នារវាង ការខាតបង់របស់មនុស្សជាតិក្នុងសម័យកាលជម្ងឺគ្រុនផ្តាសាយកាចសាហាវនាឆ្នាំ១៩១៨ និងឆ្នាំ២០២០ របស់យើងផងដែរ។
៥. សៀវភៅដែលមានចំណងជើងថា “Good Economics for Hard Times”
ដែលត្រូវបានតាក់តែងនិពន្ធដោយលោក Abhijit V. Banerjee និងលោកEsther Duflo ហើយអ្នកនិពន្ធទាំងពីរនាក់សុទ្ធសឹងតែជាជើងខ្លាំងក្នុងការវិភាគថ្លឹងថ្លែងពីវិស័យសេដ្ឋកិច្ច។ ប្រាកដណាស់ថា សៀវភៅមួយក្បាលថ្មីខាងលើរបស់ពួកគេបានតាក់តែងនិពន្ធដោយផ្តោតទៅលើ ការថ្លឹងថ្លែងពីគោលនយោបាយរបស់ប្រទេសសហរដ្ឋអាមេរិក៕