សម្រួលអារម្មណ៍ឱ្យស្ងប់ និងមិនឱ្យតានតឹង ដោយប្រើវិធីទាំងនេះ អាចជួយបាន

អារម្មណ៍​ស្រេ្តស​ អន្ទះ​អន្ទែងធុញ​ថប់​​ ដូច​ជា​នៅ​ពេល​ឡើង​ធ្វើ​បទ​បង្ហាញ ពេល​សម្ភាស ឬ​ការ​ងារ​ច្រើន​ពេក នរណា​ក៏​​ធ្លាប់​កើត​មាន ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​រឿង​​នេះគឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ប្រចាំ​ថ្ងៃ។ តែ​យ៉ាង​ណា​មិញយើង​ក៏​អាច​មាន​វិធី​ដោះ​ស្រាយ​ ខ្លះ​ៗ ដែល​អាច​ជួយ​សម្រួល​អារម្មណ៍​ទាំង​នោះទៅ​រក​ស្ថានភាព​ប្រសើរ​វិញ​បាន តាម​រយៈ​អ្នក​មាន​បទ​ពិសោធ​ជា​ច្រើន​បាន​ចែក​រំលែក​ជា​គន្លឹះ​ដូច​ខាង​ក្រោម​នេះ ដែល​មាន​ដូច​ជា​​៖

សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

.សម្រួល​ដង្ហើម

សម្រួល​ដង្ហើម​ដោយ​ការ​ដក​ដង្ហើម​ចេញ​ចូល​ឱ្យ​បាន​វែង​ៗ ជា​វិធី​មួយ​​ពេញ​និយម​និង​មាន​ប្រសិទ្ធិភាព​ ហើយ​វិធី​​នេះក៏​ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​សុខភាព​លើក​ឡើង​ថា ជា​វិធី​សាស្រ្ត​ល្អ​ផង​ដែរដើម្បី​សម្រួល​អារម្មណ៍​ឱ្យ​បាន​ស្ងប់​ល្អ ដោយ​​ដង្ហើម​​ធំ​វែង​ៗជួយ​ប្រមូល​អារម្មណ៍ ស្មារតី​អ្នក​ទៅ​ផ្តោត​លើ​រាង​កាយ​ ដូច​​នេះអារម្មណ៍​ស្រ្តេស​ក៏​បាន​​កាត់​បន្ថយហើយ​អារម្មណ៍​ក៏​បាន​ស្រស់​ថ្លា​ឡើង​វិញ​ផង​ដែរ​។

.ទទួល​ស្គាល់ ថា​អ្នក​ជួប​អារម្មណ៍​តាន​តឹង

តាម​​ការ​លើក​ឡើង​ពី​​អ្នក​ចិត្ត​សាស្រ្តនៅ​ពេល​អ្នក​​ទទួល​ស្គាល់ ឬ​ដឹង​​អារម្មណ៍​ថា អ្នក​កំពុង​ជួប​ភាព​តាន​តឹងឬ​កំពុង​ខឹង​នោះ​​ជា​​រឿង​​​​ល្អ​មួយ​ដែល​ជួយ​ឱ្យ​អ្នក​រក​វិធី​ដោះ​ស្រាយ​​បញ្ហា​នោះ​បានហើយ​អារម្មណ៍​ទាំង​នោះ​ នឹង​បាត់​បង់ដោយ​អ្នក​អាច​ស្វែង​រក​ដើម​ហេតុ​​ដែល​ធ្វើ​ឱ្យ​អ្នក​ខឹង ឬ​ស្រ្តេស​។

.សម្រាក​រាង​កាយ​របស់​អ្នក

នៅ​ពេល​អារម្មណ៍​អ្នក​ជួប​សម្ពាធ​តាន​តឹងនោះ​អ្នក​សម្គាល់​ឃើញ​សាច់​ដុំ​របស់​អ្នក​ ឈឺ​ ឬ​ឡើង​តឹង ដោយ​សារ​អារម្មណ៍​​នោះ។ដូច​នេះ ការ​សម្រួល​សាច់​ដុំ​តាម​វិធី​ផ្សេង​ៗ មិន​ថា​ការ​ម៉ាស្សាឬ​ការ​សម្រាក​ធ្វើ​លំហាត់​ប្រាណ ឬ​ការ​ធ្វើ​យូហ្គា (Yoga) នឹង​អាច​បន្ធូរ​បន្ថយ​​អាការៈ​តាន​តឹង​​អារម្មណ៍​របស់​អ្នក​បាន។

 .សរសេរ​អារម្មណ៍​តាន​តឹង​លើ​ក្រដាស

ប្រសិន​បើ​អ្នក​ជួប​អារម្មណ៍​ធ្វើ​ឱ្យ​តាន​តឹង ឬ​ខឹង​ខ្លាំង វិធី​ដែល​អាច​ជួយ​បាន​ផង​ដែរ​នោះគឺ​ការ​សរសេរ​វា​នៅ​លើ​ក្រដាស ដែល​ការ​សរសេរ​​វា​ចេញ​មក នឹង​អាច​សម្រួល​អារម្មណ៍​អ្នក​បាន​ខ្លះ ហើយ​អ្នក​​ក៏​អាច​រក​វិធី​សម​ស្រប​ទៅ​ដោះ​ស្រាយ​លើ​ប្រភព​បញ្ហា ដែល​អ្នក​បាន​សរសេរ​បាន​ដោយ​ប្រសិទ្ធិភាព​ក៏​ថា​បាន។

 .ប្តូរ​​បរិយាកាស​ថ្មី

ប្តូរ​បរិយាកាស​ដោយ​ចេញ​ពី​កន្លែង​ដែល​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​តាន​តឹង​នោះទៅ​ទី​កន្លែង​ថ្មី​ ដែល​មិន​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ថ្លា​ឡើង​វិញដូច​ជា​ ទៅ​កន្លែង​ដែល​មាន​ខ្យល់​បរិសុទ្ធ ឬ​​ទី​កន្លែង​ទូ​លាយ មាន​បរិយាកាស​ល្អក៏​អាច​ជួយ​សម្រួល​​អារម្មណ៍​បាន​ប្រសើរ​។ ម្យ៉ាង​ទៀតការ​​ចែក​រំលែក​រឿង​រ៉ាវ​​​ជា​មួយ​​មនុស្ស​ដែល​យើង​ជឿ​​ទុក​ចិត្ត និង​អាច​ផ្តល់​ជា​ការ​លើក​ទឹក​ចិត្ត ឬ​យោបល់​ល្អ​ៗ ចំពោះ​អារម្មណ៍​ខឹង​ទាំង​នោះក៏​អាច​ជួយ​សម្រួល​​អារម្មណ៍​ទុក្ខ​សោក​របស់​អ្នក​បាន​ផង​ដែរ៕ 

https://www.healthline.com/health/how-to-calm-down