ដូចពាក្យចាស់បុរាណពោលថា “មានរូប មានទុក្ខ” ដែលមនុស្សលោកគ្រប់គ្នាតែងតែជួបប្រទះ ទៅលើបញ្ហានានាក្នុងវដ្តជីវិតរបស់ខ្លួន។ តែយ៉ាងណាមិញ ក៏មានទុក្ខព្រួយមួយចំនួនអាចនឹងធ្វើឲ្យអ្នកមានការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរដោយជាហេតុបណ្តាលឲ្យអ្នក មានភាពក្រៀមក្រំផ្លូវចិត្តរយៈពេលយូរ។ ខាងក្រោមគឺជាសញ្ញាគោលចំនួន ៥ដែលបង្ហាញថាស្ថានភាពផ្លូវចិត្តរបស់អ្នកអាក្រក់ខ្លាំង។

១.អ្នកព្យាយាមឃ្លាតឆ្ងាយពីអ្នកដទៃ

ពីមួយថ្ងៃទៅមួយថ្ងៃអ្នកតែងតែធ្វើខ្លួនអោយឃ្លាតឆ្ងាយពីមនុស្សជុំវិញខ្លួន។ ហើយអ្នកក៏មិនចូលចិត្តជួបមនុស្សច្រើននិងពោរពេញទៅដោយគំនិតអវិជ្ជមានជានិច្ចនៅក្នុងខ្លួន។

២.ផ្លាស់ប្តូរចិត្តយ៉ាងឆាប់រហ័ស ដោយគ្មានមូលហេតុជាក់លាស់

នៅពេលអ្នកកាន់តែមានបញ្ហាផ្លូវចិត្តកាន់តែខ្លាំង អ្នកកាន់តែផ្លាស់ប្តូរផ្លូវចិត្តយ៉ាងឆាប់រហ័ស។ នៅពេលខ្លះក៏សប្បាយចិត្តដោយគ្មានមូលហេតុហើយពេលខ្លះទៀតក៏កើតទុក្ខសោក ចង់យំស្រែកដោយមិនមានរឿងរ៉ាវអាក្រក់អ្វីជុំវិញខ្លួនសោះឡើយ។

៣.គ្មានចំណាប់អារម្មណ៍នឹងអ្វីៗទាំងអស់

សកម្មភាពដែលអ្នកតែងតែចូលចិត្តនិងរីករាយសប្បាយចិត្តក្នុងការធ្វើវាជាប្រចាំ។ តែយ៉ាងណាមិញពេលនេះវាលែងជាទីចាប់អារម្មណ៍សម្រាប់អ្នកតទៅទៀតហើយ  ដោយគ្រប់យ៉ាង ចាប់ផ្តើមគួរឲ្យធុញទ្រាំនិងស្មុគស្មាញយ៉ាងខ្លាំង។

៤.អ្នកតែងតែនឿយហត់អស់កម្លាំង 

ការខ្វាយខ្វល់និងការគិតច្រើនលើរឿងរ៉ាវនានា វាបានធ្វើឲ្យអ្នកពិបាកចិត្តជាប្រចាំ។ ក្នុងនោះផងដែរសុខភាពផ្លូវកាយរបស់អ្នកក៏ចាប់ផ្តើមទ្រុឌទ្រោមបន្តិចម្តងៗផងដែរ។

៥.ការអត់ងងុយ

ជាការពិតការគេងមិនគ្រប់គ្រាន់វាប៉ះពាល់ខ្លាំងទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយធ្វើឲ្យអ្នកគិតច្រើន និងបំពេញកិច្ចការងារមិនបានល្អ។

សុរបរួមមកវិញ ទាំងនេះជាសញ្ញាសំខាន់ចំនួន៥ ដែលអ្នកគួរយកចិត្តទុកដាក់ចំពោះខ្លួនប្រសិនបើអ្នកមិនចង់ឲ្យខ្លួនឯងកាន់តែបន្តធ្លាក់ខ្លួនក្នុងស្ថានភាពផ្លូវចិត្តមិនល្អបន្តទៅទៀត។ ទន្ទឹមនឹងដែរអ្នកគីប្បចេះស្វែងរកកត្តាលើកទឹកចិត្តសម្រាប់ខ្លួនឯងកុំបណ្តោយឲ្យខ្លួនឯងក្លាយទៅជាមនុស្សមានបញ្ហាផ្លូវចិត្តរហូតមិនអាចព្យាបាលបាន៕