Photo Credit: Freepik

មានដៃគូស្នេហាដែលសង្ហា មានទ្រព្យសម្បត្តិ និងតែងផ្ដល់សម្ភារៈនិយមឱ្យអ្នក មិនទាន់ចាត់ទុកថាអ្នកជាមនុស្សស្រីដែលមានសំណាងនៅឡើយទេ។ ផ្ទុយទៅវិញមនុស្សស្រីដែលមានសំណាងបំផុត គឺនាងបានជួបមនុស្សដែលផ្ដល់តម្លៃ ឱ្យកិត្តិយស និងគោរពក្រុមគ្រួសាររបស់នាង។ ហើយខាងក្រោមនេះជាសញ្ញាទាំង៥ របស់មនុស្សប្រុស ដែលបង្ហាញថាអ្នកជានារីដែលមានសំណាងខ្លាំងបំផុត៖

១/ផ្ដល់ឱ្យអ្នកនូវអារម្មណ៍កក់ក្ដៅ

មិនមែនក្បែរអ្នកណាក៏ធ្វើឱ្យអ្នកមានអារម្មណ៍ថាសុវត្តិភាព កក់ក្ដៅ និងទទួលបានអារម្មណ៍ម្យ៉ាងថាអ្នក នឹងមិនត្រូវទទួលបានការយាយី ឬធ្វើបាបពីមនុស្សជុំវិញខ្លួនឡើយគ្រប់ពេលដែលអ្នកនៅក្បែរគាត់។ ហើយអារម្មណ៍ទាំងនោះចាប់ផ្ដើមមានតាមរយៈ ការយកចិត្តទុកដាក់ដែលយើងគិតថាជារឿងតូចតាចដូចជា ពាក់មួកសុវត្តិភាពឱ្យមុនពេលធ្វើដំណើរ កាន់ដៃនៅពេលមានមនុស្សច្រើន អង្អែលក្បាលនៅពេលអ្នកពិបាកចិត្ត ហុចទឹកនៅពេលដែលអ្នកឃ្លាន ដោយមិនចាំបាច់និយាយប្រាប់។

២/តែងធ្វើជាអ្នកស្ដាប់គ្រប់រឿងរ៉ាវ

គ្រប់បញ្ហាទាំងអស់ មិនថាអ្នកសប្បាយ អ្នកពិបាកចិត្ត កើតទុក្ខស្មុគស្មាញ ឬចង់ចែករំលែកបញ្ហាផ្សេងៗដែលអ្នកបានជួបប្រទះតាមរយៈសកម្មភាពជាប្រចាំ។ អ្នកតែងតែនិយាយប្រាប់ទៅគាត់គ្រប់យ៉ាង ហើយគាត់ក៏នៅស្ដាប់ដោយបង្ហាញអារម្មណ៍តាមរយៈសាច់រឿងដែលអ្នកបានប្រាប់គាត់។ អ្នកនិយាយរឿងសប្បាយគាត់ក៏សប្បាយជាមួយ អ្នកកើតទុកគាត់ក៏ជួយរំលែក ជួយឱ្យជាដំណោះស្រាយទៅអ្នក។

៣/មិនទំនេរសម្រាប់គ្រប់គ្នាតែទំនេរសម្រាប់អ្នក

ជាធម្មតាទេដែលមនុស្សប្រុស តែងមានការជួបជុំគ្នាមានកម្មវិធីផ្សេងៗ ប៉ុន្តែគាត់ចេះបែងចែកពេលវេលា និងភាពចាំបាច់ណាមួយ សម្រាប់ធ្វើឱ្យគាត់យកមកសម្រេចចិត្តថាការជួបជុំនោះចាំបាច់ត្រូវតែចូលរួមឬអត់។ យ៉ាងណាមិញគាត់បានផ្ដល់ពេលវេលាដែលគាត់បដិសេធមិនចូលរួមជាមួយគេ ហើយយកពេលមកផ្ដល់ឱ្យអ្នកដោយរីករាយ។

៤/គោរពផ្ដល់តម្លៃ

ការឱ្យតម្លៃគឺជាការឱ្យអទិភាពធំមួយផ្នែកសម្រាប់ឱ្យអ្នក ជួយផ្ដល់មតិយោបល់ មុនសម្រេចចិត្តធ្វើអ្វីមួយ បើអ្នកជួយយោបល់គាត់បែបណា គាត់ក៏យកមកពិចារណាយកមកគិត និងធ្វើតាម។ ម្យ៉ាងវិញទៀតគឺការមិនបំពានរាងកាយ ដោយធ្វើឱ្យមនុស្សជាទីស្រឡាញ់របស់កាត់បាត់បង់ទំនុកចិត្តមកលើគាត់ឡើយ។ ការឱ្យតម្លៃ និងការគោរពការសម្រេចចិត្តរបស់អ្នក បង្ហាញថាទាំងក្នុងពេលបច្ចុប្បន្ន ទៅថ្ងៃអនាគត់អ្នកនឹងមានសុភមង្គល់ខ្លាំងបំផុត។

៥/ណែនាំអ្នកទៅកាន់ក្រុមគ្រួសាររបស់គាត់

ការណែនាំអ្នកទៅកាន់គ្រួសាររបស់គាត់ ជាផ្នែកមួយដែលគាត់ចង់បង្ហាញថា អ្នកជាមនុស្សម្នាក់ដែលនឹងក្លាយជាសមាជិកថ្មីម្នាក់ក្នុងក្រុមគ្រួសាររបស់កាត់ ហើយក៏ជាពេលដែលធ្វើឱ្យមនុស្សស្រីកាន់តែមានអារម្មណ៍សុវត្តិភាពខ្លាំង និងស្រឡាញ់ដៃគូខ្លាំងឡើងដូចគ្នា។ 

ប្រសិនបើអ្នកបានបុរសដែលមានសញ្ញាទាំង៥នេះហើយ បង្ហាញថាអ្នកកំពុងតែក្លាយជានារីម្នាក់ដែលមានសំណាងខ្លាំងបំផុត ដោយបានទទួលការមើលថែផ្លូវអារម្មណ៍យ៉ាងល្អពីដៃគូ។ ដូច្នេះហើយអ្នកក៏ត្រូវតែត្រឡប់រាល់ទង្វើទាំងនេះ ដើម្បីឱ្យគាត់ក្លាយជាមនុស្សប្រុសដែលមានសំណាងខ្លាំងបំផុតដូចគ្នា៕