នៅក្នុងមុខជំនួញទីផ្សារអាជីវកម្មក្រុមហ៊ុននីមួយៗ តែងតែមានយុទ្ធសាស្រ្ត យុទ្ធវិធីផ្សេងៗ គ្នាក្នុងការទាក់ទាញអតិថិជនថ្មីឲ្យបានច្រើនដើម្បីបង្កើននូវប្រាក់ចំណូលនៅក្នុងការធ្វើអាជីវកម្ម។ មានច្បាប់ជាច្រើនដែលអាចឆក់យកដួងចិត្តរបស់អតិថិជនថ្មីៗបានយ៉ាងច្រើន ប៉ុន្តែថ្ងៃនេះយើងនឹងលើវិធីសាស្រ្ដតែបីប៉ុណ្ណោះ មកធ្វើការបកស្រាយហើយច្បាប់ទាំងបីនេះដែរ ពិតជាមានប្រសិទ្ធខ្ពស់ក្នុងការទាក់ទាញអតិថិជនឲ្យបានកាន់តែច្រើន។

១. បង្ហាញមាននូវមាតិកាដែលអតិថិជន អាចនឹងចំណាប់អារម្មណ៍

តើគួរបង្ហាញមាតិកាយ៉ាងណាដើម្បីទាក់ចិត្តអតិថិជនបានច្រើននៅ? តើគួរធ្វើយ៉ាងណា ដើម្បី ឲ្យអតិថិជនចងចាំនូវផលិតផលរបស់យើង?កត្តាដែលសំខាន់បំផុតក្នុងការទាក់ទាញអតិថិជនថ្មីៗបានកាន់តែច្រើននោះ គឺផ្តោតសំខាន់ទៅលើការធ្វើ content marketing។ Content Marketing គឺជាផ្នែកមួយនៃការធ្វើទីផ្សារ ដែលវាផ្តោតទៅលើការបង្កើត បោះពុម្ពផ្សាយនិងចែកចាយមាតិកាទៅកាន់អតិថិជននៅលើបណ្តេញសង្គម។

ជាធម្មតា អាជីវកម្មទាំងអស់តែងតែធ្វើមាតិកាទីផ្សារនេះឯង ដើម្បីផ្សព្វផ្សាយនូវព័ត៌មានផលិតផលក្នុងការទាមទារចំណាប់អារម្មណ៍ពីអតិថិជន។ហើយអ្វីដែលសំខាន់បំផុតនោះ គឺផ្សព្វផ្សាយយ៉ាងណាដើម្បីឲ្យអតិថិជននូវចងចាំព្រមទាំងពេញចិត្តនូវផលិតផលរបស់ខ្លួន។

ដូច្នេះហើយ អាជីវកម្មនីមួយៗត្រូវពូកែខាង content marketing ព្រោះមាតិកាទីផ្សារគឺជា កាតាលីករដ៏សំខាន់មួយក្នុងការរុញច្រានអាជីវកម្មរបស់យើងកាន់តែប្រសើរព្រមទាំងជួយបង្កើននូវអតិថិជនថ្មីៗទៀតផង។

២. ប្រើប្រាស់បណ្តេញសង្គមក្នុងការធ្វើទំនាក់ទំនង

សព្វថ្ងៃនេះគឺជាអាយុកាលនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ពោលគឺយើងប្រើតែម្រាមដៃតែប៉ុណ្ណោះ ក្នុងការប្រាស្រ័យទាក់ទងគ្នា ដែលយើងអាចនិយាយបានថាពិភពលោក គឺឋិតនៅក្នុងកណ្តាប់ដៃរបស់មនុស្សគ្រប់គ្នា។ ជាក់ស្តែងទាំងសិស្ស និស្សិត អ្នករកសុី បានកំពុងតែយកបណ្តេញសង្គមដើម្បីសិក្សារៀនសូត្រ ធ្វើអាជីវកម្ម បង្កើនទំនាក់ទំនង ឬធ្វើការជាការលំហែអារម្មណ៍ជាដើម។ 

អាជីវករត្រូវតែចេះប្រើបណ្តាញសង្គមឲ្យបានត្រឹមត្រូវ ក្នុងការធ្វើទំនាក់ទំនង ចៀសវាងការប្រើប្រាស់ដោយអសីលធម៌។ យ៉ាងណាមិញការរកសុីក៏ដូច្នោះដែរ  ដើម្បីឲ្យអាជីវកម្មអ្នកមានវឌ្ឍន៍ភាពល្អអ្នកត្រូវតែចេះបង្កើនភាពស្និទ្ធស្នាលរវាងអ្នក និងអតិថិជន ហើយផ្តល់ការយកចិត្តទុកដាក់ទៅកាន់អតិថិជនទាំងក្នុងបណ្តាញសង្គមនិងក្រៅបណ្តាញសង្គម។

៣. ឆ្លុះបញ្ជាំងពីអតិថិជនដ៏ល្អបំផុតរបស់អ្នក

អ្នកត្រូវតែបង្ហាញឲ្យអតិថិជនរបស់អ្នកដឹងថា អ្នកពិតជាយកចិត្តទុកដាក់ បារម្ភ និងខ្វល់ខ្វាយទៅលើពួកគេយ៉ាងពិតប្រាកដតាមរយៈការឆ្លើយតបភ្លាមៗនូវសំណួរ ឬបញ្ហាផ្សេងៗរួមទាំងសកម្មភាពមួយចំនួនដូចជា ការប្រឹក្សាយោបល់បម្រើសេវាកម្មរហ័សទាន់ចិត្ត ការគោរពដោយភាពទន់ភ្លន់ និងការផ្តល់ឬណែនាំនូវផលិតផលល្អៗទៅកាន់ពួកគេដាច់ខាត អ្នកមិនត្រូវផ្តល់ចម្លើយទាំងកំហឹង គំហុកនិងគម្រោះគម្រើយទៅកាន់ភ្ញៀវរបស់អ្នកឡើយ។ 

លើសពីនេះទៅទៀតត្រូវមាន ភាពស្មោះត្រង់ គឺជាអ្វីដែលអតិថិជនពេញចិត្តនឹងត្រូវការពីក្រុមហ៊ុន។ ប្រសិនបើជាអ្នកស្មោះត្រង់នឹងអតិថិជននោះអតិថិជននឹងស្មោះត្រង់ជាមួយអ្នកវិញជាក់ជាពុំខាន ពេលខ្លះអតិថិជនអាចជួយរកអតិថិជន ឬផ្សព្វផ្សាយនូវផលិតផលរបស់យើងក៏ថាបាន ដែលជាហេតុធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែរីកសុះសាយឡើងៗ ហើយអ្នកណាៗ ក៏ស្គាល់នូវស្លាកយីហោរបស់អ្នកដែរ៕