អំឡុងពេលរដូវក្តៅនេះមនុស្សប្រុសស្រីភាគច្រើនតែងតែមានស្បែកមុខដែលពោរពេញទៅដោយខ្លាញ់យ៉ាងខ្លាំង។ដូច្នេះតើយើងគួរធ្វើយ៉ាងណា ដើម្បីអាចដោះស្រាយបញ្ហាមុខឡើងប្រេងច្រើននៅក្នុងរដូវកាលក្តៅនេះ? ខាងក្រោមគឺជាចម្លើយដែលអ្នកទាំងអស់គ្នា មិនគួរមើលរំលងជាដាច់ខាតប្រសិនបើមិនចង់ឲ្យស្បែកមុខឡើងប្រេងមិនឈប់ឈរ។

១.ចេះប្រើប្រាស់ oil cleanser

ចំពោះoil cleanser ជាប្រភេទភ្នាក់ងារសម្អាតដែលអាចជួយទាញយកប្រេងដែលលើសពីស្បែកបានល្អ បំផុត។ហើយប្រេងអាចរលាយចូលជាមួយគ្នាបានយ៉ាងល្អ និងអាចបំបែកម៉ូលេគុលប្រេងលើសបានរហ័សព្រមទាំងមិនធ្វើឲ្យស្បែកស្ងួតខ្លាំងដូចជាការប្រើប្រាស់ water cleanser តែមួយមុខ នោះឡើយ។

២.ជម្រុះកោសិកាឲ្យបានទៀងទាត់

ក្នុងមួយសប្តាហ៍អ្នកអាចប្រើប្រាស់ផលិតផលដើម្បីជម្រុះកោសិកាចាស់យ៉ាងតិច ២ ទៅ៣ ដង។ ជាមួយគ្នានេះដែរប្រសិនបើអ្នកមានប្រភេទស្បែកងាយនឹងរងប្រតិកម្មអ្នកអាចប្រើ peeling gel ដែលមានសភាពស្រាលជាងពពួកស្រ្កាប់។

៣.ចេះប្រើប្រាស់ clay mask

ចំពោះclay mask អ្នកទាំងអស់គ្នាអាចប្រើប្រាស់ ២ ទៅ៣ដងក្នុងមួយសប្តាហ៍ ដើម្បីជួយបឺតយកខ្លាញ់មិនល្អចេញពីស្បែកមុខ។

៤.ចេះប្រើប្រាស់ linoleic acid 

ចំពោះ linoleic acid គឺជាខ្សែស្រឡាយរបស់ omega-6 មានក្នុងស្រទាប់ lipidឬស្រទាប់សំណើម សម្រាប់ការពារស្បែក។ យ៉ាងណាមិញ ស្បែកខ្លាញ់គឺភាគច្រើនបាត់បង់ ឬមានកម្រិតសារធាតុមួយនេះទាបណាស់ ដែលអាចធ្វើឲ្យស្បែកងាយស្ទះរន្ធរោមរួចបង្កជាមុនតូចធំលើផ្ទៃមុខ៕