ភាគច្រើនក្ដីស្រមៃរបស់មិត្តនារីៗគឺចង់មានការងារ ជាបុគ្គលិកបម្រើការងារលើយន្តហោះ អាចនិយាយបានថានេះជាក្ដីស្រមៃ ដោយសារតែលក្ខណះសម្បត្តិទាំងរូបរាងការស្លៀកពាក់ មើលទៅសមសួន និងមានភាពថ្លៃថ្នូរបំផុតគួរជាទីពេញចិត្តសម្រាប់មហាជនគ្រប់ៗគ្នា។មួយវិញទៀតពួកគេមិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាតប៉ុណ្ណោះនោះទេប៉ុន្តែពួកគេមានទាំងចំណេះដឹងយ៉ាងទូលំទូលាយ ​ភាពក្លាហាន និងការចេះដោះស្រាយបញ្ហាបានឆាប់រហ័សនៅក្នុងអាជីពការងាររបស់ខ្លួនថែមទៀតផង។ដូច្នេះប្រសិនបើលោកអ្នកចង់ក្លាយជានារីអូតេស បម្រើការងារដូចពូកគាត់អ្នកទាំងអស់គ្នាត្រូវតែមានលក្ខណះសម្បត្តិដូចខាងក្រោមនេះ៖

.កម្រិតនៃការអប់រំ

ចំពោះអ្នកដែលចង់ធ្វើការបែបនេះគឺត្រូវតែមានចំណេះដឹងខ្ពង់ខ្ពស់ ជាពិសេសអ្នកត្រូវការជាចាំបាច់នោះ គឺការទទួលបានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ។​ ម្យ៉ាងវិញទៀតក៏ត្រូវតែមានបទពិសោធន៍យ៉ាងហោចណាស់ ២ ឆ្នាំ ឬបានទទួលបានការបណ្ដុះបណ្ដាលក្នុងមហាវិទ្យាល័យនៃផ្នែកដែលពាក់ព័ន្ធដូចជាសេវាកម្មអតិថិជនការទំនាក់ទំនង ការថែទាំ ការធ្វើដំណើរទេសចរណ៍ ឬចិត្តវិទ្យា។

២​.ផ្នែកភាសាបរទេស

ប្រសិនបើអ្នកធ្វើការឲ្យក្រុមហ៊ុនអាកាសចរណ៍ដែលតម្រូវឲ្យអ្នកត្រូវតែចេះភាសាចាប់ពី២ភាសាឡើងទៅ ដែលភាសាទីមួយជាភាសាខ្មែរ ជាពិសេសនោះគឺភាសាអង់គ្លេស ដែលជាភាសាការទូតគឺត្រូវតែចេះឲ្យបានស្ទាត់ជំនាញ ដើម្បីធ្វើការប្រាស្រ័យទំនាក់ទំនងជាមួយនឹងអ្នកដទៃ។ដោយសារតែមានការប្រកួតប្រជែងច្រើន ដូច្នេះអ្នកត្រូវតែចេះភាសាឲ្យបានច្រើនជាងនេះក៏ព្រោះតែកាលណាអ្នកអាចនិយាយបានច្រើនភាសានោះនឹងធ្វើឲ្យឪកាសការងាររបស់អ្នកងាយនឹងឆាប់ទទួលបានលទ្ធផលរហ័សផងដែរ។

.កម្ពស់

សម្រាប់លក្ខខណ្ខទូទៅរបស់ក្រុមហ៊ុនអាកាសចរណ៍ភាគច្រើនគឺតម្រូវឲ្យបេក្ខជនបម្រើការនៅលើយន្តហោះ មិនអាចមានកម្ពស់ខ្ពស់ពេករហូតខ្ពស់ជាង ១,៨០ម៉ែត្រ នេះបើគិតទាំងកម្ពស់ស្បែកជើង ឬក៏ អាចទាបជាង ១,៥៨ម៉ែត្រ ចុះក្រោមនោះដែរ។ ហើយចំពោះកំណត់នេះផងដែលគឺសម្រាប់តម្រូវឲ្យនារីដែលនារីៗដែលបម្រើការលើយន្តហោះនោះ ងាយស្រួលក្នុងការឈោងរឺដាក់ឥវ៉ាន់របស់អ្នកបម្រើ ឲ្យបានត្រឹមត្រូវ។ម្យ៉ាងវិញទៀតវាក៏អាស្រ័យទៅលើខ្នាតនឹងទំហំនៃយន្តហោះដែលពេលខ្លះនារីបម្រើការអាចមានកម្ពស់លើសពី១,៨០ម៉ែត្រនេះសម្រាប់យន្តហោះដែលមានខ្នាតធំ។

.អាយុ នឹងទម្ងន់

បើនិយាយទៅលើអាយុក្នុងការដាក់ពាក្យវិញបេក្ខនារីគឺត្រូវតែមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅរឺឯកុ្រមហ៊ុនមួយចំនួនគឺតម្រូវឲ្យមានអាយុចាប់ពី ២១​ ឆ្នាំ​ រឺ​ ២២​ ឆ្នាំ​ឡើងទៅហើយចំពោះទម្ងន់ក៏ត្រូវតែមានការសមាមាត្រទៅនឹងកម្ពស់របស់អ្នក ទៅតាមលក្ខខណ្ខរបស់ក្រុមហ៊ុនផងដែរ។ ប៉ុន្តែក៏មិនតម្រូវឲ្យបេក្ខជនមានអាយុលើ ២៦ ឆ្នាំដោយអាស្រ័យទៅតាមច្បាប់របស់ក្រុមហ៊ុន។

.ទំនុកចិត្ត នឹង ការឲ្យតម្លៃទៅលើការងារ

សម្រស់ក៏ជាផ្នែកមួយនៃភាពជោគជ័យរបស់អ្នករឿងដែលសំខាន់ទៅទៀតនោះ គឺភាពស្មោះត្រង់នៃការងារ នឹងមានអត់ធ្មត់ទៅលើការងារ ។ការយកចិត្តទុកដាក់ជាមួយភ្ញៀវគឺជារឿងសំខាន់ណាស់ ពីព្រោះពូកគាត់ត្រូវការភាពទុកចិត្តនឹងការផ្ដល់សេវាកម្មយ៉ាងកកក្ដៅពីខាងយើង​ ក្នុងការរួមដំណើរ នៅលើវេហាជាមួយគ្នា។

សម្រាប់សុភាពនារីៗដែលមានបំណងចង់ដាក់ពាក្យ រឹមានក្ដីស្រមៃចង់ក្លាយជានារីអូតេសគឺត្រូវតែមានលក្ខណះសម្បត្តិដូចអ្វីដែល យើងខ្ញុំរៀបរាប់ខាងលើនេះ ក៏ដូចជាបានត្រៀមខ្លួនក្នុងការក្លាយជាអ្នកបម្រើការលើយន្តហោះដោយមានភាពទំនុកចិត្ត។