Image

បុរសក្រីក្រម្នាក់បានស្រលាញ់នារីដែលជាកូនអ្នកមានស្តុកស្តម្ភម្នាក់ហើយគាត់ក៏បានសម្រេចចិត្តសារភាពទៅកាន់នារីម្នាក់នោះ។

បន្ទាប់មក នារីដែលជាកូនអ្នកមាននិយាយថា “សូមស្តាប់ណា ប្រាក់ខែរបស់លោកមួយខែៗមិនស្មើនឹងការចំណាយរាល់ថ្ងៃរបស់ខ្ញុំមួយថ្ងៃផងតើឱ្យខ្ញុំទៅស្រលាញ់លោកម៉េចនឹងកើតទៅ?”

បុរសនោះបន្តថា ខ្ញុំមិនដែលស្មានថាអ្នកនាងគិតបែបនេះទេ អ៊ីចឹងសូមចាត់ទុកថា ខ្ញុំមិនបាននិយាយអ្វីទៅចុះ ហើយជូនពរអ្នកនាងរៀបការជាមួយនរណាម្នាក់ដែលស័ក្តិសមនឹងអ្នកនាង។

ទោះជាយ៉ាងណាក៏ដោយក៏បុរសម្នាក់នោះមិនអាចបំភ្លេចនាងដោយងាយៗបានដែរ។

១០ឆ្នាំក្រោយមក ពួកគេទាំង២ក៏បានជួបគ្នានៅផ្សារទំនើបមួយកន្លែង។ នារីកូនអ្នកមានក៏និយាយម្តងទៀតថា “យ៉ាងម៉េចហើយ តើលោកសុខសប្បាយទេ? ឥលូវនេះខ្ញុំបានរៀបការរួចហើយ ហើយថា លោកដឹងទេប្តីរបស់ខ្ញុំរកចំណូលបានប៉ុន្មានក្នុងមួយខែ? គឺគាត់រកបានដល់ទៅ១៥៧០០ដុល្លារឯណោះក្នុងមួយខែ។តើលោកជឿទេ ហើយគាត់ជាមនុស្សប្រុសម្នាក់ដែលឆ្លាតណាស់”។

ភ្នែករបស់បុរសក្រីក្រដក់ទៅដោយទឹកភ្នែកបន្ទាប់ពីបានឮសំដីរបស់នារីម្នាក់នោះ។

ប៉ុន្មាននាទីក្រោយមក ប្តីរបស់នាងក៏បានមកដល់ហើយមុនពេលដែលនាងបម្រុងនឹងណែនាំប្តីរបស់នាងទៅបុរសក្រីក្រនោះប្តីរបស់នាងក៏បានឃើញបុរសនោះមុន ហើយក៏និយាយទីកាន់គាត់ថា៖ “អូ លោកមកទីនេះដែរឬ”។

បន្ទាប់មក គាត់ក៏បាននិយាយទៅកាន់ប្រពន្ធគាត់ថា៖“នេះជាចៅហ្វាយរបស់បង ហើយបងជាមនុស្សម្នាក់ដែលកំពុងធ្វើការឱ្យគាត់ទៅលើគម្រោង១០០លានរបស់គាត់។ ហើយអូនដឹងទេ គាត់នៅលីវនៅឡើយទេ ព្រោះនៅចាំនារីដែលគាត់ស្រលាញ់ មិនដឹងថានារីដែលបានគាត់ជាស្វាមីមានសំណាងប៉ុណ្ណាទេ!”

នារីម្នាក់នោះហាក់ដូចជារន្ធត់ខ្លាំងហើយមិនអាចនិយាយអ្វីបានទាំងអស់។

គំនិតអប់រំក្នុងរឿង៖  ជីវិតខ្លីណាស់ហើយវាប្រៀបបានដូចជាកញ្ចក់មួយ។ អ្នកអាចមើលឃើញតែអ្វីដែលវាបង្ហាញតែប៉ុណ្ណោះ ដូច្នេះហើយសូមកុំឆាប់មានអំណួតលើខ្លួនឯងហើយមើលងាយលើនរណាម្នាក់ ដោយគ្រាន់តែឃើញស្ថានភាពបច្ចុប្បន្នរបស់គេ។​អ្វីៗគ្រប់យ៉ាងអាចផ្លាស់ប្តូរដូចជា អាកាសធាតុដូច្នោះដែរ។ សូមកុំប្រមាថមើលងាយនរណាម្នាក់ ព្រោះថាគេមានរឿងរ៉ាវក្នុងជីវិតខុសៗគ្នា៕

អត្ថបទសម្រង់ និងកែសម្រួល៖ ismilemaz;