ខ្មៅដៃ៖ ខ្ញុំសុំទោស។

ជ័រលុប៖ តើអ្នករឿងអី?

ខ្មៅដៃ៖ ខ្ញុំសុំទោស អ្នកឈឺចាប់ដោយសារតែខ្ញុំ។ រាល់ពេលដែលខ្ញុំធ្វើខុសអ្នកតែងតែនៅទីនេះដើម្បីលុបកំហុសចេញ។ ប៉ុន្តែដឹងទេ នៅពេលដែលអ្នកលុបកំហុសរបស់ខ្ញុំឲ្យបាត់អ្នកបានបាត់បង់ចំណែកមួយ ហើយកាន់តែលុប អ្នកក៏កាន់តែតូចទៅៗ។

ជ័រលុប៖ នោះជាការពិត ប៉ុន្តែខ្ញុំមិនប្រកាន់ទេ។ អ្នកដឹងទេខ្ញុំត្រូវបានបង្កើតឱ្យធ្វើដូច្នេះ ខ្ញុំត្រូវបានបង្កើតឡើងដើម្បីជួយអ្នករាល់ពេលដែលអ្នកធ្វើខុសទោះបីជាថ្ងៃណាមួយខ្ញុំដឹងថាខ្ញុំនឹងទៅបាត់ក៏ដោយ។ តាមពិត ខ្ញុំសប្បាយចិត្តនឹងការងាររបស់ខ្ញុំ។ដូច្នេះ​សូម​ឈប់​ព្រួយ​ទៅ ខ្ញុំ​មិន​សប្បាយ​ចិត្ត​ទេ បើ​ឃើញ​អ្នក​ក្រៀមក្រំ។

ការឆ្លុះបញ្ចាំងក្នុងសាច់រឿង៖

ម្តាយឪពុករបស់យើងគឺដូចជាជ័រលុប ហើយយើងជាខ្មៅដៃក្នុងសាច់រឿងនេះ។ ពួកគាត់តែងតែនៅក្បែរអ្នកជួយអ្នកឲ្យរឹងមាំ មានជំហ ហើយជាអ្នកដែលធ្លាប់បានលុបកំហុសរបស់អ្នក ដើម្បីអ្នកអាចកែវាបាន។ពេលខ្លះ ពួកគាត់ឈឺចាប់ និងក្លាយខ្លួនកាន់តែតូចទៅ (សំដៅលើ ជរាម្ដងបន្តិចៗ ទម្រាប់អ្នករឹងមាំមិនងាយធ្វើខុសជាថ្មី)។

ចូរមើលថែរក្សាឪពុកម្តាយរបស់យើង ជាពិសេសនៅពេលគាត់ផ្ដើមជរា ប្រព្រឹត្តទង្វើ​ការនិយាយស្ដីដោយចំពោះពួកគាត់ដោយសេចក្តីសប្បុរស និងការគោរព ហើយសំខាន់បំផុតគឺស្រឡាញ់ពួកគាត់ឲ្យបានច្រើន។