លោក លី កាស៊ីង គឺជាបុគ្គលមួយរូបដែលមានប្រវត្តិមកពីគ្រួសារក្រីក្រ ដែលជីវិតរបស់លោកបានកំព្រាឪពុក តាំងពីកុមារភាពមកម្លេះ ប៉ុន្តែលោកនៅតែតស៊ូជម្នះភាពលំបាក រហូតក្លាយមហាសេដ្ឋីមួយរូបនៅអាស៊ី និងមានកេរ្ដិ៍ឈ្មោះជុំវិញពិភពលោក។ លោកលី កាស៊ីង បានចែករំលែកនូវទិកនិចបែងចែកប្រាក់ និងរបៀបប្រើប្រាសហិរញ្ញវិត្ថុយ៉ាងមានប្រសិទ្ធភាពដើម្បីក្លាយជាអ្នកមាន។
ជាឧទាហរណ៍ លោកបានឧបមាថា បើលោកអ្នកមានប្រាក់ខែ៣០០$ អ្នកត្រូវបែងចែកជាប្រាំងចំណែកដូចខាងក្រោម៖
១. ៣០%ឬស្មើ៩០$ក្នុងមួយខែ សម្រាប់ចំណាយលើការហូបចុកប្រចាំថ្ងៃ អ្នកត្រូវចំណាយជាមធ្យម៣$ក្នុងមួយថ្ងៃ ដោយអ្នកអាចទទួលទានពងទាមួយគ្រាប់ជាមួយនិងទឹកដោះគោមួយកែវ សម្រាប់អាហារពេលព្រឹក ជាងនេះទៅទៀតចំពោះអាហារថ្ងៃត្រង់ អ្នកអាចបរិភោគអាហារដែលចម្អិនស្រាប់ និងចេកមួយផ្លែ ឬពីរផ្លែដើម្បីបន្ថែមនូវថាមពល។ សម្រាប់ពេលល្ងាច អ្នកអាចចម្អិនអាហារនៅក្នុងផ្ទះដោយខ្លួនឯងជាមួយនិងទឹកដោះគោមួយកែវមុនចូលគេង។
២. ២០%ឬស្មើ៦០$ សម្រាប់ចំណាយទៅលើទំនាក់ទំនងសង្គម លោក លីកាសីង បានយល់ថាទំនាក់ទំនងមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការរស់នៅក្នុងសង្គម ជាពិសេសសម្រាប់អ្នកជំនួញអ្នកគួរទុកពេលមួយចំណែកសម្រាប់ប៉ាវអ្នកដទៃយ៉ាងតិចបានមួយ ឬពីរដងក្នុងមួយខែ ប៉ុន្តែក្នុងការចំណាយប៉ាវអ្នកដទៃ គួរជ្រើសរើសមនុស្សដែលមានចំណេះដឹង មានទ្រព្យសម្បត្តិជាងខ្លួន ឬមនុស្សដែលអាចជួយក្នុងការរកស៊ី ឬការងាររបស់លោកអ្នកបាន។
៣. ១៥%ឬស្មើ៣៥$ សម្រាប់ទៅលើការបង្កើននូវចំណេះដឹង ព្រោះថាការបង្កើននូវចំណេះដឹងវាពិចជាមានសារៈសំខាន់ណាស់សម្រាប់អ្នកជំនួញ និងអ្នកធ្វើកិច្ចការងារផ្សេងៗ។ ដូចនេះអ្នកគួររក្សាទុក១៥%នៃប្រាក់ខែសរុបអ្នក សម្រាប់បង្កើនចំណេះដឹង ដូចជាទិញសៀវភៅអាន ចូលវគ្គសិក្ខាសាលា ឬវគ្គសិក្សាដែលមានប្រយោជន៍ចំពោះមុខជំនួញរបស់អ្នក។
៤. ១០%ឬ៣០$ ចំណាយលើដំណើរទេសចរណ៍ អ្នកមិនអាចអង្គុយធ្វើការពីមួយខែទល់មួយខែ មួយឆ្នាំទល់មួយឆ្នាំបាននោះទេ ដូចនេះហើយអ្នកត្រូវទុកចំណែក១០%សម្រាប់ការធ្វើដំណើរកំសាន្ត ដើម្បីកាត់ភាពស្ត្រេសក្នុងការងារឬមុខជំនួញរបស់អ្នក លើសពីនេះទៅទៀតអ្នកអាចដើរលេងនៅតំបន់ឬទីកន្លែងថ្មីដែលលោកអ្នកមិនធ្លាប់បានទៅ។
៥. ២៥%ឬ៧៥$ សម្រាប់ទុកធ្វើការវិនិយោគឬពង្រីកអាជីវកម្ម ហើយចុងក្រោយសម្រាប់ប្រាក់ដែលនៅសល់២៥%វាគឺជាចំណែកសម្រាប់ទុកធ្វើការវិនិយោគ ឬសម្រាប់ពង្រីកទំហំអាជីវកម្មរបស់អ្នកបន្ថែមទៀត សម្រាប់អ្នកដែលចង់សន្សំលុយទុកសម្រាប់ធ្វើការវិនិយោគ អ្នកគួររក្សារទុកក្នុងកុងធនាគារដែលមានរយៈពេលកំណត់មួយទុកធ្វើការវិនិយោគបើកអាជីវកម្មនៅថ្ងៃណាមួយ ធ្វើដូចនេះដើម្បីការពារកុំឱ្យអ្នកដកចាយវាយផ្ដេសផ្ដាស ឬចំណាយទៅលើរបស់ដែលមិនចាំបាច់។
ក្បួនចាយលុយដែលត្រូវបានចែករំលែកដោយ មហាសេដ្ឋីនៅហុង កុង ដើម្បីក្លាយជាអ្នកមានទាំង៥ចំណុចខាងលើ ប្រសិនបើអ្នកបានអនុវត្តអ្នកនិងមានអារម្មណ៍ជីវភាពរបស់អ្នកចាប់ផ្ដើមប្រែប្រួល ដោយមិនមានបញ្ហាខ្វះខាតបន្តទៅទៀត។ អ្នកត្រូវតែធ្វើការចាយលុយឱ្យចំគោលដៅមិនចំណាយលើរឿងខុស ដែលអាចធ្វើឱ្យអ្នកមានការចាយវាយខ្វះមុខខ្វះក្រោយបាន៕