សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

១. ទឹកឪឡឹកស្រស់

ភេសជ្ជៈមួយកែវនេះមានកាឡូរីត្រឹមតែ៣០កាឡូរីក្នុង១០០ក្រាមប៉ុណ្ណោះ ហើយអាចជួយឱ្យរាងកាយអ្នកមានជាតិទឹក និងសំណើមបានគ្រប់គ្រាន់។ ផ្លែឪឡឹកមានផ្ទុកអាមីណូអាស៊ីតដែលជួយដុតបំផ្លាញជាតិខ្លាញ់ជួយសម្រករាង ជាពិសេសក្បាលពោះបានយ៉ាងមានប្រសិទ្ធភាព ហើយមានសុខភាពល្អ។

២. ទឹកម្នាស់

ទឹកម្នាស់ត្រូវបានគេជឿថាជាភេសជ្ជៈដ៏អស្ចារ្យមួយសម្រាប់ការសម្រកទម្ងន់និងដុតបំផ្លាញជាតិខ្លាញ់។ អង់ហ្ស៊ីមដ៏សំខាន់​ឈ្មោះថា Bromelain ដែលមានក្នុងទឹកផ្លែម្នាស់អាចជួយរំលាយប្រូតេអ៊ីន និងដុតបំផ្លាញខ្លាញ់ដែលលើសក្នុងបរិវេណក្បាលពោះ។ ក្រៅពីនេះ Bromelain ធ្វើការជាមួយអង់ហ្ស៊ីមឯទៀតដើម្បីរំលាយខ្លាញ់ និងកាត់បន្ថយចំណង់ឃ្លានអាហារ។

៣. ទឹកក្រូចស្រស់

ផ្លែក្រូចត្រូវបានគេចាត់ទុកថាជាផ្លែឈើកាឡូរីអវិជ្ជមានដែលបានន័យថា វាមានផ្ទុកកាឡូរីតិចបំផុត គឺតិចជាងបរិមាណកាឡូរីដែលរាងកាយអ្នកត្រូវការដុតបំផ្លាញទៅទៀត។ ផ្លែឈើមួយប្រភេទនេះគ្មានជាតិខ្លាញ់តែម្ដង ហើយបរិមាណកាឡូរីដ៏ទាបបំផុតនេះមានតួនាទីសំខាន់ក្នុងការកម្ចាត់ជាតិខ្លាញ់ដែលលើសក្នុងរាងកាយ។ ក្នុងទឹកផ្លែក្រូច វានឹងផ្ដល់ឱ្យរាងកាយនូវវីតាមីន ជីវជាតិបំប៉ន និងជាតិខនិជសំខាន់ៗដែលជំនួយដល់ស្បែកឱ្យមានសុខភាពល្អហើយថែមទាំងជួយឱ្យរស់បានយូរទៀតផង។

៤. ទឹកផ្លែគីវី

ផ្លែគីវីសម្បូរទៅដោយវីតាមីន C ដែលមានសមត្ថភាពសំខាន់ក្នុងការដុតបំផ្លាញជាតិខ្លាញ់។ ក្រៅពីមានរសជាតិឆ្ងាញ់ការផឹកទឹកផ្លែគីវីនឹងជួយឱ្យអ្នកមានរាងស្អាត ឆាប់ស្រកខ្លាញ់ ហើយថែមទាំងជួយរក្សាជាតិទឹកក្នុងខ្លួនបានទៀតផង៕