សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

១. តែបៃតងក្រូចឆ្មារ (ក្តៅៗ)

នៅក្នុងទឹកតែបៃតងក្រូចឆ្មារមួយកែវមានផ្ទុកទៅដោយសារធាតុវីតាមីនសេនិងសារធាតុ គីមីពិសេសក្នុងការប្រឆាំងជាមួយនឹងអុកស៊ីតកម្ម។ ហើយក៏ព្រោះតែធាតុសំខាន់ៗជា ច្រើននៅក្នុងទឹកតែបៃតងក្រូចឆ្មារក៏បានចូលរួមកាត់បន្ថយសម្ពាធឈាមជំនួយទៅដល់ការ រលាយខ្លាញ់មិនល្អនៅក្នុងរាងកាយ រក្សាទម្ងន់ និងប្រឆាំងជម្ងឺមហារីកសុដន់ផងដែរ។

២. ទឹកឆៃថាវក្រហម

ទឹកឆៃថាវក្រហមមួយកែវមានផ្ទុកនូវសារធាតុជាច្រើនដូចជាវីតាមីនសេB6 ហើយមានកាឡូរីចំនួន ៤៣ថែមទៀតផង។ ជាមួយគ្នានេះដែរនៅក្នុងទឹកឆៃថាវ ក្រហមមួយកែវមានសារធាតុកាត់បន្ថយសម្ពាធឈាមសម្រួលដល់ការបន្ទោរបង់ និងធ្វើឲ្យចរន្តឈាមរត់បានល្អក្នុងរាងកាយ។ ជាទូទៅភេសជ្ជៈនេះត្រូវបានណែនាំឲ្យអ្នកចង់ស្រកគីឡូទទួលទានមុនពេលអ្នកហាត់ប្រាណ។

៣. ទឹកដូង

អ្នកដឹងទេ! នៅក្នុងផ្លែដូងមួយផ្លែមានផ្ទុកនូវសារធាតុប៉ូតាស្យូមយ៉ាងច្រើន ដើម្បីជួយថែរក្សាឲ្យចង្វាក់បេះដូងដើរ កំចាត់ជាតិពុលចេញពីរូបរាងតាមរយៈទឹកនោមនិងគ្រប់គ្រងសម្ពាធឈាមក្នុងខ្លួនឲ្យបានល្អ។ ក្នុងនោះផងដែរទឹកដូងក៏សម្បូរទៅដោយសារធាតុសំខាន់ៗជាច្រើនផ្សេងទៀតក្នុងការធ្វើឲ្យស្បែករបស់អ្នកមានសំណើមជានិច្ច។

៤. ទឹក Chocolate ក្តៅ

ទឹក Chocolate ក្តៅមួយកែវមានសារធាតុកាល់ស្យូមខ្ពស់នៅពេលដែលអ្នកលាយ ជាមួយនឹងទឹកដោះគោស្រស់។ ទន្ទឹមនឹងនេះដែរវាក៏មានវីតាមីនឌីនិងសារធាតុប្រឆាំង អុកសុីតកម្មរូបរាងកាយរបស់អ្នកផងដែរ។

៥. ទឹកក្រូចស្រស់

ចំពោះទឹកក្រូចស្រស់មួយកែវ មានផ្ទុកនូវវីតាមីនសេ ប៉ូតាស្យូម និងវីតាមីនឌីយ៉ាងច្រើន ដើម្បីជួយទៅដល់អ្នកក្នុងការថែរក្សារូបរាង ព្រមទាំងសម្រស់ឲ្យមានភាពស្រស់ស្អាតនិងក្មេងជាងវ័យ។ ហើយវាពិតជាចាំបាច់ខ្លាំងណាស់សម្រាប់មនុស្សស្រីក្នុងការធ្វើឲ្យស្បែកភ្លឺ និងរលោងស្អាតផងដែរ៕