សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

អាការៈ​ចុក​ពោះ​​​ទូ​ទៅ​ដែល​ច្រើន​​​កើត​ឡើង គឺ​បណ្តាល​មក​ពី​ការ​ញ៉ាំ​ម្ហូប​ចំណី​​ខុស មិន​ស្អាតនិង​​មាន​​កត្តា​​បន្ទាប់​បន្សំ​ជា​ច្រើន​ទៀត​។ តែ​យ៉ាង​ណា​មិញអាការៈ​ឈឺ​ពោះ​ធម្មតា​នេះ យើង​ក៏​អាច​បន្ថយ​វា​បាន​ដោយ​​វិធី​មួយ​ចំនួន​ដែល​យើង​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បានដែល​​អ្នក​​ជំនាញ​ផ្នែក​សុខភាព​បាន​លើក​ឡើង​​នៅ​ក្នុង​អត្ថបទ​សុខភាព​៖

១. ទឹក​តែ​ខ្ញី​

ការ​សិក្សា​ជា​ច្រើន​បាន​លើក​បង្ហាញ​ដូច​ៗ​គ្នា​ថាខ្ញី​ពិត​ជា​មាន​ប្រយោជន៍​​ និង​ប្រសិទ្ធិភាព​ព្យាបាល​ដល់​​អាការៈ​ឈឺ​ពោះ​។ប្រភេទ​​​​មើម​​រុក្ខជាតិ​ពី​ធម្មជាតិ​ដែល​​មាន​សមាស​ធាតុ​កាត់​បន្ថយ​ការ​ហើម​រលាក​​​ មួយ​នេះអាច​ជួយ​បន្ថយ​អាការៈ​ឈឺ​ពោះ​បាន ដោយ​គេ​អាច​​​ហាន់​វា​ញ៉ាំ​ដោយ​ផ្ទាល់ឬ​ច្នៃ​​​​វា​ជា​ទឹក​តែ​ខ្ញី​ ញ៉ាំ​ក្តៅ​ៗ​ក៏​បានហើយ​អ្នក​នឹង​ឃើញ​ពី​ប្រសិទ្ធិភាព​របស់​វា​។

 

.ជី​អង្កាម

ប្រភេទ​ជី​អង្កាម​មាន​ប្រយោជន៍​ជា​ច្រើន​ ដែល​​វា​អាច​បំបាត់​អាការៈ​ក្អួត​ចង្អោរ​ផងនិង​​អាការៈ​ចុក​ឆ្អល់​ពោះ​ផង។ ដោយ​សារ​សារធាតុ Menthol នៅ​ក្នុង​ស្លឹក​ជី​អង្កាមគឺ​ជា​ប្រភេទ​សមាស​ធាតុ​ជួយ​បំបាត់​ការ​ឈឺ​ចុក​ចាប់។ ដូច​គ្នា​នេះគេ​អាច​យក​វា​ញ៉ាំ​ដោយ​ផ្ទាល់ ឬ​​ឆុង​​ជា​ទឹក​តែ​ជី​អង្កាម​ក៏​បានដែល​ជួយ​សម្រួល​អាការៈ​ឈឺ​ពោះ​បាន​​។

 

. ទឹក​ក្តៅ

ប្រាកដ​ណាស់​ទឹក​ក្តៅ​​​ច្រក​ក្នុង​ថង់​កម្តៅឬ​របស់​កម្តៅ​ផ្សេង​ៗ​ដែល​យើង​អាច​រុំ​នឹង​កន្សែង​ ឬ​ក្រណាត់​ដើម្បី​ស្អំ​ត្រង់​ពោះ ជា​វិធី​បុរាណ​យូរ​ហើយ តែ​នៅ​ក្នុង​អត្ថបទ​សុខភាព​របស់​អ្នក​ជំនាញ​សុខភាព​​នៅ​តែ​លើក​ឡើង​ពី​វិធី​នេះ​ ព្រោះ​កម្តៅ​អាច​ជួយ​បំបាត់​ការ​ឈឺ​ចុក​​នៅ​លើ​ពោះ​ហើយ​កម្តៅ​ជួយ​​បន្ថយ​សម្ពាធ​តាន​តឹង​នៃ​សាច់​ដុំ​ពោះ​ផង​ដែរ។ ប៉ុន្តែ​អ្នក​ជំនាញ​ក៏​បាន​ណែ​នាំ​ថា ក្រោយ​ពេល​​អាការៈ​ចុក​ពោះ​បាន​ថម​ថយ​​​ ​ក៏​ពុំ​គួរ​បន្ត​ប្រើ​​កម្តៅ​បន្ត​ទៀត​ដែរដោយ​សារ​កម្តៅ​យូរ​ពេក​ ក៏​អាច​បង្ក​បញ្ហា​ដល់​ស្បែក​ពោះ​​​​​​ផង​ដែរ​៕ 

https://www.healthline.com/health/digestive-health/natural-upset-stomach-remedies