សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

អ្នកប្រហែលជាមិនបានដឹងទេថា ការងូតទឹកនៅពេលព្រឹក និងពេលល្ងាចអាចមានឥទ្ធិពលលើសុខភាពរបស់អ្នកច្រើនជាងអ្វីដែលអ្នកបានដឹង។ ការងូតទឹកជាចម្បងគឺសម្ដៅលើការថែរក្សាអនាម័យរបស់អ្នក តែរបៀបដែលអ្នកងូតទឹកអាចប៉ះពាល់ដល់ស្បែកសក់ និងសូម្បីតែសុខភាពរោគស្ត្រីរបស់អ្នក។ នៅពេលដែលអ្នកសំរេចចិត្តងូតទឹកសូមស្វែងយល់ឱ្យបានច្បាស់ថាតើគួរងូតទឹកពេលណាដែលល្អ និងត្រឹមត្រូវ

១. ល្អបំផុត៖ ពេលព្រឹក

ការងូតទឹកពេលព្រឹកជាទូទៅល្អបំផុតសម្រាប់សុខភាពរបស់អ្នក។ អត្ថប្រយោជន៍នៃការងូតទឹកនៅពេលព្រឹកវាអាចជួយអោយអ្នកមានអារម្មណ៍ស្រស់ស្រាយស្វាងពីការងងុយគេង។ លើសពីនេះទៀត ការងូតទឹកពេលព្រឹកមានអត្ថប្រយោជន៍បន្ថែមទៀតក្នុងការធ្វើសមាធិព្រឹកព្រលឹម។ ដូច្នេះបើទោះបីជាអ្នកងូតទឹកមិនបានស្អាត នៅពេលយប់ក៏ដោយ តែការងូតទឹកពេលព្រឹកអាចជួយប៉ះប៉ូវបាន។

២. អាក្រក់បំផុត៖ ពេលថ្ងៃត្រង់

ការងូតទឹកនៅពាក់កណ្តាលថ្ងៃមានអត្ថប្រយោជន៍តិចណាស់។ ប្រសិនបើអ្នកមិនមែនជាមនុស្សរវល់ពេញមួយថ្ងៃការងូតទឹកពេលថ្ងៃត្រង់អាចទៅរួច តែមិនគួរញឹកញាប់ពេកទេ តែបើសម្រាប់មនុស្សដែលរវល់ ការងូតទឹកពេលថ្ងៃត្រង់អាចធ្វើឱ្យអ្នកខាតពេល ជាពិសេសគឺសុខភាព ព្រោះថាសីតុណ្ហភាពខាងក្នុង និងខាងក្រៅខ្លួនអ្នកមិនដូចគ្នាទេ ជាពិសេសគឺស្បែកនិងសក់របស់អ្នក។

៣. ល្អបំផុត៖ ពេលយប់

ដោយមិនគិតពីចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់អ្នក អ្វីដែលល្អបំផុតសម្រាប់ការងូតទឹកប្រហែលជានៅពេលយប់។

ប្រសិនបើអ្នកចង់មានអារម្មណ៍ស្រស់ថ្លា បន្ទាប់ពីការងារពេញមួយថ្ងៃ ការងូតទឹកពេលយប់គឺល្អបំផុតរបស់អ្នក។ មួយវិញទៀតការងូតទឹកឱ្យបានស្អាត និងជួយកាត់បន្ថយការរីករាលដាលនៃមេរោគប្រចាំថ្ងៃ។ ក្នុងនោះ​ដែរ ការងូតទឹកពេលយប់អាចជួយបង្កើនគុណភាពដំណេករបស់អ្នកបាន ព្រោះវាធ្វើឱ្យសីតុណ្ហភាពស្បែករបស់អ្នកត្រជាក់បានលឿន។ ជៀសវាងការគេងជាមួយសក់សើម អ្នកគួរងូតទឹកពេលល្ងាចអាចជាគំនិតដ៏ល្អ។

៤. ល្អបំផុត៖ បន្ទាប់ពីការហាត់ប្រាណពេលព្រឹក ឬពេលថ្ងៃត្រង់

ការងូតទឹកពេលថ្ងៃត្រង់ជាទូទៅមិនមែនជាគំនិតល្អទេ។ ប៉ុន្តែក៏មានករណីលើកលែងដែរ ប្រសិនបើអ្នកទើបតែចេញពីកន្លែងហាត់ប្រាណ។ ការងូតទឹកបន្ទាប់ពីហាត់ប្រាណពេលព្រឹក ឬពេលថ្ងៃត្រង់គឺចាំបាច់សម្រាប់សុខភាពរបស់អ្នក។ ប្រសិនបើអ្នកធ្វើការពេលថ្ងៃត្រង់ ឬពេលព្រឹកអ្នកគួរតែងូតទឹកឱ្យបានភ្លាមៗដើម្បីការពារកុំឱ្យមានពពួកផ្សិត និងបាក់តេរីរីករាលដាលក្នុងបរិយាកាសបែកញើស។

៥. ល្អបំផុត៖ នៅពេលអ្នកមានអារម្មណ៍តានតឹង

ស្ត្រេសគឺជាផ្នែកធម្មតាមួយនៃជីវិតប្រចាំថ្ងៃ។ ការងូតទឹកអាចផ្តល់ភាពកក់ក្តៅនិងស្ងប់ស្ងាត់ផងដែរ ការងូតទឹកនៅពេលយប់គឺល្អសម្រាប់ផ្លូវអារម្មណ៍ និងអនាម័យហើយ វាក៏ជាពេលវេលាដ៏ល្អបំផុតផងដែរសម្រាប់អ្នកដើម្បីធ្វើសមាធិ៕