គ្រូពេទ្យតែងណែនាំឱ្យមនុស្សធ្វើលំហាត់ប្រាណឱ្យបានជាប្រចាំដើម្បីទទួលបានសុខភាពល្អ។ ការហាត់ប្រាណ រួមបញ្ចូលទាំងការដើរ ឬរត់ត្រឹកៗសុទ្ធតែអាចជាវិធីដែលរាងកាយបានបញ្ចេញជាតិពុលនិងសម្រួលសរសៃបានផងដែរ។ ប៉ុន្តែដើម្បីវាស់ស្ទង់ថាអ្នកមានសុខភាពរឹងមាំស្រាប់ហើយ ប្រសិនបើអ្នកអាចសង្កេតឃើញខ្លួនឯងគ្មានលេចចេញសញ្ញាខាងក្រោមនេះ ក្នុងពេលដើរហាត់ប្រាណជាប្រចាំនោះ។

១. ឈឺក្បាល ឬវិលមុខ

នៅពេលដើរ ប្រសិនបើអ្នកមានអារម្មណ៍វិលមុខឬឈឺក្បាល នោះបានន័យថាអ្នកអាចនឹងប្រឈមជាមួយជំងឺពាក់ព័ន្ធនឹងខួរក្បាលដែលភាគច្រើនអាចជាប់ពាក់ព័ន្ធជាមួយជំងឺសរសៃឈាមក្នុងខួរក្បាលដែលនឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។សម្រាប់អ្នកដែលមានជំងឺដូចរៀបរាប់ខាងលើនេះនឹងបណ្ដាលឱ្យខួរក្បាលមិនអាចផលិតអុកស៊ីសែនគ្រប់គ្រាន់ក្នុងពេលដើរ។ ដូច្នេះប្រសិនបើអ្នកគ្មានអាការទាំងពីរនេះទេ បានន័យថារាងកាយអ្នកមានសុខភាពល្អហើយ។

២. ស្ពឹក ឬអស់កម្លាំងអវៈយវៈ

ប្រសិនបើនរណាម្នាក់ដែលមានអាការស្ពឹកឬអស់កម្លាំងពេលកំពុងដើរ នេះគឺជាសញ្ញាគ្រោះថ្នាក់ដែលព្រមានថាអ្នកកំពុងតែប្រឈមជាមួយសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល។ ក្នុងចំណុចនេះ អ្នកគួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗដើម្បីពិនិត្យនិងព្យាបាលមុនពេលជំងឺនេះវិវត្តកាន់តែអាក្រក់ជាងនេះ។

៣. ក្អក និងពិបាកដកដង្ហើម

នៅពេលដែលរាងកាយអ្នកវិវត្តទៅជាក្អកពិបាកដកដង្ហើម ហើយដែលអាការទាំងនេះកើតឡើងជាញឹកញាប់ក្នុងពេលកំពុងដើរនោះ អ្នកត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់។ ព្រោះថានេះគឺជាសញ្ញាដែលទំនងជាសញ្ញានៃជំងឺសួតរ៉ាំរ៉ៃ ឬការជក់បារីក្នុងរយៈពេលយូរអាចបណ្ដាលឱ្យដំណើរការនៃសួតមានការខូចខាតដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរចំពោះសុខភាព។

៤. ឈឺទ្រូង

ប្រសិនបើអ្នកឃើញសញ្ញានៃការឡើងតឹងដើមទ្រូង និងឈឺទ្រូងពេលកំពុងដើរ មូលហេតុចម្បងនោះគឺជាសញ្ញានៃជំងឺសរសៃឈាមដែលជាហេតុបណ្តាលឱ្យមានការកើនឡើងនៃការប្រើប្រាស់អុកស៊ីសែនកាន់តែច្រើននៃសាច់ដុំបេះដូង។ ផ្ទុយទៅវិញ ប្រសិនបើអ្នកមិនមានសញ្ញាទាំងនេះនៅពេលដើរទេនោះ បង្ហាញថាសាច់ដុំបេះដូងរបស់អ្នកកំពុងដំណើរការល្អការរស់នៅក៏បានយូរអង្វែង។

៥. ឈឺ ឬហើមពោះ

នៅពេលដែលអ្នកកំពុងដើរ ស្រាប់តែមានអារម្មណ៍ថា​ប្រព័ន្ធរំលាយអាហារមានបញ្ហាដែលអាចបណ្តាលឱ្យហើមពោះនិងឈឺពោះនោះ​អ្នកអាចនឹងមានជំងឺមហារីកលំពែង។ សូមទៅទទួលការពិនិត្យសុខភាព និងព្យាបាលភ្លាមៗឱ្យបានលឿនបំផុត។

៦. ឈឺខ្នងផ្នែកខាងក្រោម

ប្រសិនបើអ្នកដើរជាប្រចាំ វានឹងផ្ដល់ផលល្អចំពោះសុខភាពប៉ុន្តែប្រសិនបើអ្នកកំពុងមានជំងឺរ៉ាំរ៉ៃផ្សេងៗ រួមទាំងជំងឺដែលពាក់ព័ន្ធនឹងឆ្អឹងសន្លាក់ និងឆ្អឹងខ្នងនោះ អំឡុងពេលនេះអាការឈឺខ្នងអាចនឹងកើតមានឡើងជាញឹកញាប់។ អ្នកជំនាញជាច្រើនបាននិយាយថាការដើររយៈពេលយូរ ឬដើរ​លឿននឹងដាក់ទម្ងន់រាងកាយផ្នែកខាងលើទៅលើឆ្អឹងកងខ្នងរបស់មនុស្ស។ នៅពេលនោះ ឆ្អឹងខ្នងនឹងត្រូវបានសង្កត់រួមគ្នាដែលបណ្តាលឱ្យឈឺចាប់លេចឡើង។

ប្រសិនបើអ្នកឧស្សាហ៍ដើរដោយមិនបានឃើញសញ្ញាទាំងនេះ វាពិតជារឿងល្អណាស់ ព្រោះរាងកាយរបស់អ្នកកំពុងដំណើរការបានរលូនអ្នកប្រាកដជាមានអាយុវែង​និងរឹងមាំ៕