ដើម្បីកាត់បន្ថយការរីករាលដាលពីជម្ងឺឆ្លងកូវីត១៩ ប្រជាជនជាច្រើនដែលបាននៅផ្ទះមិនចេញទៅក្រៅ ហើយការនៅផ្ទះរៀងរាល់ថ្ងៃ ដោយមិនមានអ្វីធ្វើសោះ វាពិតជាគួរឱ្យធុញទ្រាន់ខ្លាំងណាស់។ ក៏ប៉ុន្តែយើងនឹងយកដំណោះស្រាយទាំងនេះ មកឱ្យអ្នកទាំងអស់គ្នាបានអនុវត្តដើម្បីកុំឱ្យមានការ ធុញទ្រាន់ ក្នុងអំឡុងពេលនៅផ្ទះ៖

១.បិទម៉ាស់ ថែរក្សាស្បែក៖ ដូរពីការនៅផ្ទះមិនធ្វើអ្វីសោះ ដោយមកឆ្នៃពេលដែលមាន មកថែរក្សាស្បែករបស់អ្នក បិទម៉ាស់ ប្រើប្រាស់ Skincare ឬយកពេលមកខាត់ស្បែកតាមបែប ធម្មជាតិ មើលថែសម្រស់ជាប្រចាំ ការធុញនឹងលែងមាន។

២.កាត់បន្ថយការប្រើប្រាស់ទូរស័ព្ទ៖ លេងទូរស័ព្ទច្រើនអ្នកនិងឆាប់ធុញទ្រាន់ ហើយប៉ះពាល់ដល់សុខភាពទៀត  អ្នកគួរយកពេលលេងទូរស័ព្ទមកធ្វើរឿង ដែលនាំប្រយោជន៍ច្រើនជាងនេះ ជាក់ស្ដែងដូចយកពេលនេះ មកធ្វើការថែរក្សាស្បែកដូចគ្នានិងចំណុចទី១។

៣.សម្រាកគ្រប់គ្រាន់៖ កម្រមានពេលវេលាណា ដែលអាចនៅផ្ទះបានយូរបែបនេះណាស់ ដូច្នេះហើយនៅផ្ទះសម្រាកឱ្យបានគ្រប់គ្រាន់យកកម្លាំងវិញប្រសើរជាង។

៤.អានសៀវភៅ៖ អានសៀវភៅណាដែលអ្នកពេញចិត្ត ធ្វើឱ្យអារម្មណ៍អ្នកបានសប្បាយ ដូចជាសៀវភៅរឿងប្រលោមលោក ព្រោះពេលអានដូចអ្នកបានដើរលេងទៅក្នុងសាច់រឿងអញ្ចឹង។

៥.ស្ដាប់តន្ត្រី៖ ការស្ដាប់តន្រ្តីធ្វើឱ្យអារម្មណ៍រសាយម្យ៉ាង ហើយធ្វើឱ្យអ្នកស្រស់ស្រាយទៅតាមបទភ្លេង ដែលអ្នកបានបណ្ដែតអារម្មណ៍ជាមួយ។

៦.ហាត់ប្រាណ៖ មានពេលវេលាហើយអ្នកមិនគួរឱ្យវាកន្លងទៅឥតប្រយោជន៍ឡើយ  យកពេលនោះមកហាត់ប្រាញដើម្បីសុខភាព និងសម្រករាងឱ្យស្អាត។

៧.ធ្វើអ្វីដែលអ្នកចូលចិត្ត៖ ធ្វើអ្វីក៏បានឱ្យតែធ្វើហើយអ្នកមានអារម្មណ៍ថាសប្បាយចិត្ត  មិនធុញទ្រាន់ ធ្វើហើយញញឹម អ្នកអាចធ្វើបានទាំងអស់។

ប៉ុន្មានចំណុចខាងលើនេះធានាថាបើអ្នកបានធ្វើវាជាប្រចាំហើយ  អ្នកនឹងលែងមានអារម្មណ៍ថា ធុញធប់នឹងការសម្រាកនៅផ្ទះ ហើយអ្នកអាចឆ្នៃពេលទាំងនោះឱ្យកើតជាប្រយោជន៍  បង្កើតទាំងចំណេះដឹងថ្មីៗ និងអាចរកក្ដីសុខឱ្យខ្លួនឯងបានថែមទៀតផង៕