១. រៀបចំកន្លែងគេងឲ្យបានស្អាតរាល់ពេលព្រឹកព្រលឹម

ការរៀបចំកន្លែងគេងឲ្យបានស្អាត គឺជាទម្លាប់ល្អមួយដែលធ្វើឲ្យយើងមានអារម្មណ៍កាន់តែស្រស់ស្រាយ ក្នុងការចាប់ផ្តើមថ្មីថ្មី។

២. ការធ្វើលំហាត់ប្រាណឲ្យបានយ៉ាងតិច ២០នាទី

ការធ្វើលំហាត់ប្រាណរាល់ពេលព្រឹកព្រលឹម ជួយឲ្យសុខភាពយើងកាន់តែរឹងមាំនិងជៀសវាង ពីជម្ងឺមួយចំនួនទៀតផង។

៣. ញុាំអាហារពេលព្រឹកឲ្យបានឆ្អែត

អាហារពេលព្រឹក គឺសំខាន់បំផុត ប្រសិនបើអ្នកចង់រំលងអាហារណាមួយអ្នកមិនគួររំលងអាហារពេលព្រឹកនោះទេ។ ដោយហេតុថា ការញុាំអាហារពេលព្រឹកឲ្យបានឆ្អែតទើបយើងមានកម្លាំង ចាប់ផ្តើមថ្ងៃថ្មីធ្វើរឿងល្អៗសម្រាប់ជីវិតរបស់យើងបន្តទៀត។

៤. តាមដានព័ត៌មានថ្មីៗដែលកើតមានឡើងនៅក្នុងសង្គម

ការតាមដានព័ត៌មាននៅក្នុងសង្គម គឺពិតជាសំខាន់ដែលអាចធ្វើឲ្យយើងដឹងពីព្រឹត្តិការណ៍ដែលកំពុង កើតមានឡើងនៅក្នុងសង្គមឲ្យទាន់ពេលវេលា។ដូចជាពេលឥឡូវនេះយើងគួរតែតាមដានព័ត៌មាន ដែលក្រសួងសុខាភិបាលផុសពីអត្រាអ្នកឆ្លងឬអ្នកជាសះស្បើយពីជម្ងឺកូវីត ១៩ និងកន្លែងមួយចំនួន ដែលក្រសួងហាមមិនឲ្យយើងទៅ ដើម្បីការពារជៀសវាងការឆ្លងជម្ងឺដោយហេតុណាមួយ។អ្វីដែលរឹតតែសំខាន់ទៀតនោះ ត្រូវមើលពីប្រភពព័ត៌មានឲ្យបានច្បាស់លាស់ និងជាក់លាក់ជៀសវាងតាមដានព័ត៌មានមិនពិត។

៥. ស្តាប់ Podcast ដើម្បីបង្កើនចំណេះដឹងបន្ថែម

ការស្តាប់ Podcast គឺពិតជាមានប្រយោជន៍មែនទែនព្រោះមានមាតិការល្អៗជាច្រើននៅក្នុង Podcast ដែលយើងអាចស្តាប់បានដោយឥតគិតថ្លៃនិងបង្កើនចំណេះដឹងថ្មីៗជាច្រើនផងដែរ។

សរុបរួមមកវិញចំណុចទាំងប្រាំខាងលើនេះគឺជាកិច្ចការងារតិចតួចដែលអ្នកទាំងអស់គ្នាមិនគួរមើលរំលងក្នុងការអនុវត្តជាប្រចាំថ្ងៃ ដើម្បីឲ្យជីវិតរបស់អ្នកកាន់តែល្អប្រសើរនិងរីកចម្រើនជារៀងរាល់ថ្ងៃ៕