ទន្ទឹមនឹងការរីករាលដាលនៃវីរុសកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា មនុស្សស្រីភាគច្រើន បានប្រើប្រាស់ទឹកអាល់កុលច្រើនដងក្នុងមួយថ្ងៃ ដើម្បីចៀសផុតពីការឆ្លងនូវវីរុសដ៏កាចសាហាវកូវីដ១៩។ ដូច្នេះ ខាងក្រោមជាទិចនិចមួយចំនួនក្នុងការថែរក្សាប្រអប់ដៃរបស់អ្នក កុំឲ្យមាន ភាពជ្រីវជ្រួញខ្លាំងពេកបន្ទាប់ពីប្រើប្រាស់ទឹកអាល់កុលច្រើនដង។

១.ត្រូវប្រើប្រាស់ឡេលាបប្រអប់ដៃ

ប្រអប់ដៃជាផ្នែកមួយនៃរូបរាងកាយរបស់មនុស្សដែលងាយនឹងស្ងួតយ៉ាងខ្លាំង។ ជាពិសេស សម្រាប់មិត្តនារីៗព្រោះថាប្រអប់ដៃរបស់ពួកនាងងាយនឹងរងភាពជ្រីវជ្រួញ និងស្ងួតយ៉ាងខ្លាំងគ្រប់ពេល។ ដូច្នេះដើម្បីកាត់បន្ថយពីបញ្ហាទៅលើប្រអប់ដៃ អ្នកគីប្បចេះប្រើប្រាស់ឡេលាប ប្រអប់ដៃឲ្យបានច្រើនដងនៅក្នុងមួយថ្ងៃ។

២.កុំសូវបាញ់អាល់កុលលាងសម្អាតដៃច្រើនពេក

បើទោះបីជាការលាងសម្អាតដៃជាមួយទឹកអាល់កុល បានធ្វើឲ្យកម្រិតនៃការឆ្លងវីរុសកូវីដ១៩ មានការថយចុះក៏ពិតមែន។តែយ៉ាងណាមិញអ្នកក៏មិនត្រូវប្រើប្រាស់ទឹកអាល់កុលច្រើនពេក ព្រោះថាឥទ្ធិលពលនៃទឹកអាល់កុលអាចបណ្តាលឲ្យប្រអប់ដៃរបស់អ្នកងាយស្ងួតនិង មើលទៅមិនស្រស់ស្អាតរលោងភ្លឺថ្លានោះឡើយ។

៣.កុំឪស្សាហ៍លាងដៃញឹកញាប់ពេក

ពេលខ្លះ អ្នកអាចនឹងមិនចង់លាងដៃជាមួយទឹកអាល់កុលច្រើនដង ហើយក៏ត្រឡប់ ទៅលាងដៃជាមួយទឹកនិងសាប៊ូវិញ។ តែផ្ទុយទៅវិញឥទ្ធិពលនៃការលាងដៃជាមួយសាប៊ូ មិនត្រឹមតែធ្វើឲ្យប្រអប់ដៃរបស់អ្នកកាន់តែយ៉ាប់យឺននោះឡើយហើយវាថែមទាំងធ្វើឲ្យស្បែកប្រអប់ដៃរបស់អ្នក ងាយទទួលរងប្រតិកម្មពីមជ្ឈដ្ឋានខាងក្រៅ។

៤.ចៀសវាងកន្លែងដែលមានសីតុណ្ណភាពខ្លាំង

អាកាសធាតុពិតជាមានថាមពល ក្នុងការធ្វើឲ្យស្បែកប្រអប់ដៃរបស់អ្នកល្អឬកាន់តែអាក្រក់ ហើយអ្វីដែលជារឿងគួរឲ្យកត់សម្ភាល់គឺថាអាកាសធាតុកាន់តែត្រជាក់នោះ វានឹងធ្វើឲ្យស្បែកប្រអប់ដៃរបស់ អ្នកកាន់តែមិនល្អឡើយ។ដោយក្នុងនោះវានឹងធ្វើឲ្យស្បែកប្រអប់ដៃរបស់អ្នកកាន់តែឆាប់ជ្រីវជ្រួញ ជាមួយនឹងអាកាសធាតុត្រជាក់។ដូចគ្នានេះដែរសម្រាប់អ្នកធ្វើការងារក្នុងការិយាល័យដែលមាន សីតុណ្ណភាពត្រជាក់អ្នកគីប្បមាននៅឡេលាបប្រអប់ដៃយ៉ាងតិចមួយកំប៉ុង ដើម្បីទុកលាប ប្រអប់ដៃរាល់ពេលស្បែកដៃមានសភាពស្ងួតខ្លាំងម្តងៗ៕