សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

វ័យពេញក្រមុំ គឺជាវ័យដែលសមរម្យបំផុតក្នុងការស្វែងរកគូស្រករ។ អ្នកខ្លះប្រៀបប្រដូច ស្រ្តីទៅនឹងផ្កាថាពេលក្រពុំមើលទៅសាច់ឈាមស្រស់បស់ គួរឲ្យចង់ស្ទាបអង្អែល ពេលរីកបន្តិច មើលទៅស្រស់ស្អាតគួរឲ្យគយគន់ ពេលរីកពេញទំហឹង ក៏ក្លាយជាទីចោមរោម របស់ហ្វូងកន្លង់។  ប៉ុន្តែសូមចាំថា រយៈពេលនៃផ្ការីកមានកាលកំណត់ប្រសិនបើឃើញ កន្លង់ណាត្រូវចិត្តហើយ កុំបណ្តោយឲ្យហើរហួសទៅធ្វើអ្វី។

ហើយខាងក្រោមនេះ ជាការពន្យល់ពីអាយុដែលមនុស្សស្រីនៅលីវ ហើយនៅតែមានភាពស្រស់ស្អាត និងភាពទាក់ទាញទៅតាមដំណាក់កាលនៃអាយុនីមួយៗ។

១. មនុស្សស្រីដែលមានអាយុ ១៨ឆ្នាំ៖ គឺប្រៀបដូចជាតំបន់ថ្មីមិនទាន់អភិវឌ្ឍ បរិសុទ្ធកំពុងតែ មានស្នេហ៍ទាក់ទាញហាក់ដូចជាមានអាថ៌កំបាំងធ្វើឲ្យចង់ដឹងចង់ឃើញ។

២. មនុស្សស្រីដែលមានអាយុ ២០ឆ្នាំ៖ គឺប្រៀបដូចជាក្រុងកំពុងអភិវឌ្ឍ ចាប់ផ្តើមចេះ តុបតែងខ្លួនឲ្យកាន់តែស្រស់បស់ឡើង។

៣. មនុស្សស្រីដែលមានអាយុ ២៥ឆ្នាំ៖ គឺប្រៀបដូចជាទីក្រុងអភិវឌ្ឍ មានវត្ថុសម្ភារៈប្រើ ប្រាស់គ្រប់គ្រាន់ ប្រដាប់ប្រដាតុបតែងលម្អគួរឲ្យជាប់ចិត្តដិតអារម្មណ៍។

៤. មនុស្សស្រីដែលមានអាយុ ៣០ឆ្នាំ៖ គឺប្រៀបដូចជាក្រុងទេសចរណ៍ ធ្លាប់ឆ្លងកាត់អ្វីៗ មកច្រើនហើយប៉ុន្តែក៏នៅមានចំណុចគួរទាក់ទាញខ្លះដែរ។

៥. មនុស្សស្រីដែលមានអាយុ ៣៥ឆ្នាំ៖ គឺប្រៀបដូចជាក្រុងទំនើបទាន់សម័យ។

៦. មនុស្សស្រីដែលមានអាយុ ៤០ឆ្នាំ៖ គឺប្រៀបដូចជាតំបន់ប៉ៃលិនដែលខ្សត់ ត្បូងណាស់ទៅហើយ តែក៏មានធម្មជាតិខ្លះៗគួរឲ្យទាក់ទាញផងដែរ។

ចុះសម្រាប់អ្នកអានវិញតើអ្នកទាំងអស់គ្នាស្ថិតនៅក្នុងអាយុមួយណាដែរ? ហើយថាតើ អ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងណា បន្ទាប់ពីអានអត្ថបទនេះ៕