សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

យុគសម័យកាន់តែជឿនលឿនយុវវ័យដែលទើបតែចាប់ផ្តើមរៀនស្វែងយល់ពីមុខរបរ ក៏កាន់តែមានឆន្ទះចង់ធ្វើការប្រឡូកក្នុងវិស័យរកសុីបើទោះបីជាខ្លួន កំពុងតែមមាញឹកក្នុងការសិក្សារៀនយ៉ាងណាក៏ដោយចុះ។ហេតុនេះខាងក្រោមក្រុម ការងារក្រមា នឹងធ្វើការចែករំលែកទៅកាន់អ្នកទាំងអស់គ្នាពីប្រភេទមុខរបរចំនួន៣ ដែល អ្នកឆ្លៀតធ្វើវាបានក្នុងពេលដែលអ្នកកំពុងតែរៀន។

១. អ្នកតាក់តែងនិពន្ធសៀវភៅ

ប្រសិនបើអ្នកមានទេពកោសល្យក្នុងការតាក់តែងនិពន្ធ ការស្រមើស្រម៉ៃទៅលើរឿងរ៉ាវណាមួយដើម្បីសរសេរចេញជាសាច់រឿងក្នុងការអប់រំចែករំលែកជូនទៅកាន់មហាជនគ្រប់ៗគ្នា។ អ្នកពិតជាសាកសមយ៉ាងខ្លាំងទៅលើការចាប់ផ្តើមមុខរបរដំបូងរបស់ខ្លួនជាមួយការងារផ្នែកនេះ។ ហើយក្នុងនោះផងដែរអាជីពជាអ្នកនិពន្ធក៏អាចជួយឲ្យអ្នកអាចស្វែងរកប្រាក់ចំណូលបានមួយចំនួនធំផងដែរ។

២. អ្នកលក់អីវ៉ាន់តាមអនឡាញ

បច្ចុប្បន្នមានយុវវ័យតិចតួចណាស់ ដែលមិនលក់អីវ៉ាន់តាមអនឡាញ ភាគច្រើនពួកគេតែងតែឆ្លៀតពេលវេលារបស់ខ្លួនបន្ទាប់ពីរៀនចប់ដើម្បីលក់អីវ៉ាន់តាមអនឡាញ និងជជែកពិភាក្សាជាមួយអតិថិជនរបស់ខ្លួនតាមរយៈបណ្តេញសង្គម។ ហើយមុខរបរមួយនេះក៏អាចធ្វើឲ្យពួកគេអាចស្វែងរកប្រាក់ចំណូលបាន ចន្លោះពី១០០ដុល្លារទៅ ៥០០ដុល្លារនៅក្នុងមួយថ្ងៃផងដែរ។

៣. Youtuber 

យុវវ័យជាច្រើននិយមចូលចិត្តចាប់ផ្តើមមុខរបររកសុីដំបូងជាមួយនឹងក្រុមហ៊ុនអន្តរជាតិយូធូប ដើម្បីក្លាយខ្លួនទៅជាYoutuber ដែលអាចស្វែងរកបានប្រាក់ចំណូលជារៀងរាល់ខែ ពីការថតវីដេអូសកម្មភាព រៀបរាប់ដំណើរជីវិត និងរបៀបធ្វើម្ហូបនានាជាដើម។ ហើយក្នុងនោះផងដែរ មុខរបរដែលកំពុងតែមានប្រជាប្រិយភាពខាងលើត្រូវបានមហាជនទទួលស្គាល់ថា ពិតជាអាចស្វែងរកប្រាក់យ៉ាងច្រើនពីអ្នកទស្សនាវីដេអូរបស់ខ្លួនជារៀងរាល់ថ្ងៃពិតមែន។

៤. អ្នកដឹកជញ្ចូនអីវ៉ាន់

ស្របពេលដែលមានមនុស្សជាច្រើន និយមចូលចិត្តកម្ម៉ង់ទិញអីវ៉ាន់និងម្ហូបតាមអនឡាញ ក្នុងនោះសេវាកម្មដឹកជញ្ចូនក៏ចាប់ផ្តើមមានការរីកចម្រើនជាលំដាប់ផងដែរ។ ហើយអាជីព ជាអ្នកដឹកជញ្ចូនអីវ៉ាន់នេះក៏មិនបានត្រូវការអ្នកដែលមានបទពិសោធន៍អ្វីច្រើននោះឡើយ។ ផ្ទុយទៅវិញ ការប្រកបមុខរបរជាអ្នកដឹកជញ្ចូនក៏អាចជួយអ្នកក្នុងការស្វែងយល់ពីទឹកចិត្តរបស់អតិថិជនថា បច្ចុប្បន្នពួកគេនិយមចង់បានរបស់អ្វីជាងគេ ហើយនេះពិតជាដើមទុនដែលសំខាន់ សម្រាប់អ្នកក្នុងការចាប់យកអាជីវកម្មផ្ទាល់ខ្លួនក្នុងពេលអនាគត៕