Tony Robbins គឺជាអ្នកនិពន្ធជោគជ័យ និងវាគ្មិនដែលមានវោហារដ៏ជំនាញ និងមានក្រុមហ៊ុនមួយចំនួនផងដែរ។ គាត់មានទម្លាប់ខុសគេមួយ ដែលស្តាប់ទៅដូចជាចម្លែកណាស់នោះ គឺការលោតចូលក្នុងអាងទឹកត្រជាក់ ។
ផ្នត់គំនិតនៃការលោតចូលក្នុងទឹកត្រជាក់ គឺឲ្យយើងផ្ដើមចាកចេញពីតំបន់លួងលោម (Comfort Zone)។ វាជាមេរៀនមួយ ជម្រុញសកម្មភាពបានរហ័ស កំណត់ចិត្តយើងឲ្យដឹងពី របៀបនៃការអនុវត្តការងារបានលឿន។
ប្រសិនបើអ្នកឃើញទឹកត្រជាក់ ហើយអ្នកចាប់ផ្តើមគិតអំពីការងូតទឹកនេះ នោះអ្នកនឹងមិនងូតនោះទេ ជាពិសេសក្នុងរដូវរងារ។ ខួរក្បាលអ្នកនឹងមាន ១លានហេតុផល ថាមិនត្រូវងូតទឹកត្រជាក់ខ្លាំងបែបនេះទេ។
ប៉ុន្តែ Tony មិនគិតដូចអ្នកឡើយ។ គាត់គ្រាន់តែលោតចូលទៅក្នុងអាងទឹកត្រជាក់ ដោយមិនអនុញ្ញាតឱ្យខួរក្បាលគាត់ ធ្វើការវិភាគអ្វីទេ។ ដូច្នេះគាត់ចាប់ផ្តើមថ្ងៃរបស់គាត់ ដោយការបំបិទការសង្ស័យនិងការភ័យខ្លាចនេះ។
អ្នកអាចធ្វើការសម្រេចចិត្តនៃថ្ងៃនីមួយៗ ដោយការលោតចូលទឹកត្រជាក់ ឬងូតទឹកត្រជាក់ខ្លាំងនេះ ជាការសាកល្បងការចាប់ផ្ដើមថ្ងៃថ្មី ៕