Image

ខួរក្បាលជាសេរីរាង្គសំខាន់ក្នុងការបំពេញទៅការងារទូទៅប្រចាំថ្ងៃដែលការថែទាំ និងបរិភោគអាហារល្អដល់ខួរក្បាលជារឿងសំខាន់។ ប៉ុន្តែទន្ទឹមនឹងនោះក៏មានចំណុចមួយចំនួនគួរចៀសវាង ដោយសារវាបានបង្កផលមិនល្អដល់ខួរក្បាល។ ទម្លាប់៥ខាងក្រោម ត្រូវបានលើកឡើងឱ្យយើងគួរយកចិត្តទុកដាក់ មិនគួរឱ្យកើតមានសម្រាប់សុខភាពខួរក្បាល៖

. ការគេងមិនគ្រប់គ្រាន់

ការគេងគឺធ្វើឱ្យខួរក្បាលយើងបានសម្រាក។ ប៉ុន្តែការគេងមិនបានគ្រប់គ្រាន់ក្នុងរយៈពេលយូរណាមួយ វានឹងជម្រុញល្បឿនកោសិកាខួរក្បាលដែលបាត់បង់កាន់តែលឿន ដែលចំណុចនេះយើងគួរគប្បីយកចិត្តទុកដាក់។

. ប្រើជាតិស្ករច្រើន

ការទទួលទានជាតិស្ករច្រើននឹងបណ្តាលឱ្យរំខានដល់ការស្រូបយកជាតិវីតាមីននិងសារជាតិចិញ្ចឹម ដែលជាហេតុបង្កឱ្យមានកង្វះជីវជាតិ និងរារាំងការវិវឌ្ឍរបស់ខួរក្បាល។

. ខ្យល់ពុល

ខួរក្បាលជាសេរីរាង្គដែលប្រើប្រាស់អុកហ្ស៊ីសែនច្រើនជាងក្នុងរាងកាយមនុស្សយើង។ ការស្រូបយកខ្យល់ពុល នឹងធ្វើឱ្យថមថយដំណើរអុកហ្ស៊ីសែនផ្គត់ផ្គង់ទៅកាន់ខួរក្បាលដែលនាំឱ្យខួរក្បាលថយនូវប្រសិទ្ធិភាពមុខងាររបស់វា។

. ខំផ្តោតធ្វើការទាំងអ្នកនៅឈឺ

ពុំមែនជាការល្អឡើយ នៅពេលអ្នកខំធ្វើការឬសិក្សាទាំងខ្លួននៅឈឺ ដោយហេតុថាអាការៈខ្សោយរបស់យើងខួរក្បាលក៏ថមថយនូវសមត្ថភាពអំឡុងពេលនោះផងដែរ ដែលការខំប្រឹង ក៏ពុំទទួលបានលទ្ធផលល្អនោះទេ។

. ការជក់

ផ្សែងនានា រួមទាំងការផ្សែងបារីដែលជក់ស្រូបចូលក្នុងខ្លួន នឹងបង្កឱ្យកោសិកាខួរក្បាលបាត់បង់ឆាប់រហ័សហើយក៏រួមចំណែកឱ្យមានជំងឺភ្លេចភ្លាំងផងដែរ៕