យោងតាមទស្សនវិទូជាច្រើនបានរកឃើញថា ការដឹងពីបុគ្គលិកលក្ខណៈ និងភាពខ្លាំងរបស់ខ្លួនគឺជួយឱ្យមនុស្សមានភាពជឿជាក់លើខ្លួនឯង មានក្ដីសុខនិងមានគោលដៅជីវិតបានកាន់តែល្អប្រសើរ។ មានវិធីច្រើនយ៉ាងដែលអាចជួយឱ្យមនុស្សគ្រប់គ្នាដឹងពីលក្ខណៈពិសេសរបស់ខ្លួនបាន។ ជាក់ស្ដែងរូបខាងក្រោមនេះអាចជាវិធីសាស្ត្រមួយដែលបកស្រាយពីបុគ្គលិកលក្ខណៈរបស់អ្នក ហើយអ្នកអាចផ្ទៀងផ្ទាត់បានថាតើការបកស្រាយនោះត្រូវជាមួយខ្លួនអ្នកប៉ុន្មានភាគរយ។ សូមសម្លឹងមើលរូបនេះត្រឹម៣វិនាទី ហើយតើរូបអ្វីដែលអ្នកឃើញមុនគេ?

១. ឃើញរូបស្ត្រីម្នាក់អង្គុយ(អ្នកគឺជាមនុស្សដែលចូលចិត្តនៅ និងធ្វើអ្វីម្នាក់ៗឯង)

អ្នកជាមនុស្សដែលជឿថាការនៅម្នាក់ឯងគឺប្រសើរជាងមានគ្នាតែមិនសមប្រកប។ អ្នកតែងយល់ថាភាពស្ងៀមស្ងាត់ និងការម្ចាស់ការលើខ្លួនឯងគឺជាដុំមាសដ៏មានតម្លៃ។ ហេតុផលដែលអ្នកចូលចិត្តនៅតែឯងបែបនេះ គឺព្រោះអ្នកអាចគ្រប់គ្រងអ្វីៗគ្រប់យ៉ាងបានល្អ ទោះបីស្ថានភាពលំបាកយ៉ាងណាក៏ដោយ។

២. ឃើញមុខមនុស្សស្រី(អ្នកគឺជាមនុស្សមិនសូវនិយាយស្ដី ហើយអាថ៌កំបាំង)

អ្នកគឺជាមនុស្សដែលតែងតែចូលចិត្តភាពស្ងៀមស្ងាត់មិនចូលចិត្តនិយាយស្ដីឡេះឡោះ ឬមិនសូវចូលចិត្តប្រាស្រ័យទាក់ទងជាមួយអ្នកដទៃព្រោះអ្នកមិនចង់និយាយអ្វីក្នុងចិត្ត ឬការគិតរបស់អ្នកទៅកាន់អ្នកផ្សេងឱ្យដឹងឡើយ។ព្រោះតែបែបនេះ ទើបអ្នកដែលរាប់អាន ឬក្លាយជាមិត្តរបស់អ្នកមានមិនច្រើននោះទេ ហើយមនុស្សភាគច្រើនក៏មិនងាយមើលដឹងថាអ្នកកំពុងតែគិតអ្វីនោះដែរ។ តែទោះជាយ៉ាងណាអ្នកគឺជាមនុស្សដែលស៊ូ និងអាចជម្នះឧបសគ្គដែលនៅចំពោះមុខបាន។

៣. ឃើញផ្ទៃបឹង (អ្នកគឺជាមនុស្សដែលមានក្ដីស្រលាញ់និងឈឺឆ្អាលនឹងមនុស្សជុំវិញខ្លួន)

អ្នកគឺជាមនុស្សដែលឆាប់រំជួលអារម្មណ៍ធ្វើអ្វីផ្ចិតផ្ចង់ ហើយពេលខ្លះមានអារម្មណ៍ស៊ីជម្រៅច្រើន។ អ្នកតែងតែឱ្យតម្លៃលើគ្រប់វិនាទីនៃជីវិតរបស់អ្នកនិងធ្វើវាឱ្យមានតម្លៃបំផុតតាមដែលអាចធ្វើបាន។ ក្រៅពីនេះ អ្នកគឺជាមនុស្សដែលចូលចិត្តផ្ដល់ក្ដីស្រលាញ់ដល់អ្នកនៅជុំវិញខ្លួនដែលប្រៀបបាននឹងភាពត្រជាក់នៃទឹក ធ្វើឱ្យគ្រប់គ្នាមានអារម្មណ៍ស្រស់ស្រាយសប្បាយព្រោះតែអ្នក។ ទម្លាប់មួយទៀតគឺអ្នកមិនចូលចិត្តដើរខ្សែលើគេ ដោយទុកអ្នកនៅជុំវិញខ្លួនជាអាទិភាពជានិច្ច។

៤. ឃើញកូនក្មេង (អ្នកជាមនុស្សដែលចូលចិត្តសប្បាយមិនសូវចេះខ្វល់ខ្វាយ)

“ជីវិតរស់នៅត្រូវតែសប្បាយ”គឺជាពាក្យស្លោកប្រចាំជីវិតអ្នក។ អ្នកតែងតែចូលចិត្តប្រើពេលវេលានៃជីវិតរបស់អ្នកពោរពេញដោយភាពសប្បាយរីករាយហើយតែងតែពេញចិត្តនូវជីវិតរបស់អ្នកជានិច្ច។ អ្នកមិនចូលចិត្តយករឿងអកុសល ឬរឿងដែលធ្វើឱ្យកើតទុក្ខមកដាក់ក្នុងចិត្តបានយូរឡើយ ព្រោះអ្នកគិតថាវានឹងធ្វើឱ្យជីវិតរបស់អ្នកមិនបានសុខ និងបង្អាក់គោលដៅរបស់អ្នក។ អ្នកក៏ជាមនុស្សដែលចូលចិត្តធ្វើអ្វីថ្មីៗស្វែងរកបទពិសោធន៍ថ្មីៗ រំភើបៗដែលធ្វើឱ្យការរស់នៅរបស់អ្នកមានតែភាពរីករាយនិងគួរឱ្យចាប់អារម្មណ៍៕