សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
១. ពេលទិញពីផ្សារមក ត្រូវបោកកន្សែងសិនមុនយកទៅប្រើ
នេះគឺជាចំនុចមួយដែលមនុស្សភាគច្រើនមិនយកចិត្តទុកដាក់ ជាការពិតណាស់ដែលថាវាមិនល្អសម្រាប់សុខភាពអ្នក។នៅពេលអ្នកទើបតែបានទិញកន្សែងមកផ្ទះ ជំហានដំបូងដែលអ្នកត្រូវធ្វើ គឺត្រូវបោកសម្អាតពួកវា។
២. ប្រើបរិមាណសាប៊ូឱ្យបានត្រឹមត្រូវ
តើអ្នកចាំពាក្យដែលថា“ អ្វីៗច្រើនពេកគឺមិនល្អទេ”? ការប្រើសាប៊ូច្រើនពេកគឺមិនល្អ ហើយអាចប៉ះពាល់ដល់សរសៃរបស់កន្សែង។នៅពេលដែលអ្នកបន្ថែមសាប៊ូលើសកម្រិត នោះសំណល់នឹងកកកុញហើយយូរៗទៅវានឹងទាក់ទាញភាពកខ្វក់ផ្សេងៗដែលអាចជះឥទ្ធិពលដល់អាយុ និងប្រសិទ្ធភាពនៃកន្សែង។
៣. ប្រើទឹកខ្មេះជំនួសឱ្យការប្រើសារធាតុធ្វើឱ្យស
សារធាតុធ្វើឱ្យសអាចបំផ្លាញពណ៌កន្សែងរបស់អ្នក ហើយធ្វើឱ្យក្រណាត់ឆាប់ផុយនៅពេលដែលអ្នកប្រើវាញឹកញាប់។ ដូច្នេះហើយសូមកុំប្រើវា ផ្ទុយទៅវិញប្រើទឹកខ្មេះពណ៌សវិញ។ វានឹងជួយឱ្យកន្សែងរបស់អ្នកដែលមានសរសៃរឹងប្ដូរទៅជាទន់ មិនបាត់បង់ពណ៌។
៤. លាងសម្អាតកន្សែងក្នុងទឹកក្តៅឧណ្ហៗ
ដូចដឹងស្រាប់ហើយ ទឹកក្តៅជួយសម្លាប់បាក់តេរី និងមេរោគដែលនៅលើកន្សែងរបស់អ្នក។ ប៉ុន្តែអ្នកត្រូវប្រយ័ត្នជាមួយសីតុណ្ហភាពទឹកដែលអ្នកប្រើក្នុងការបោកសម្អាតកន្សែង។ ការប្រើប្រាស់ទឹកក្តៅខ្លាំងពេកអាចធ្វើឱ្យសរសៃកន្សែងរបស់អ្នកកាន់តែយ៉ាប់យ៉ឺន ហើយធ្វើឱ្យវាឆាប់ចាស់ទៅវិញ។ ប៉ុន្តែការប្រើទឹកក្តៅឧណ្ហៗអាចជួយរក្សាភាពទន់ និងជួយឱ្យកន្សែងប្រើបានយូរ។
៥. មិនត្រូវបោកសម្អាតកន្សែងជាមួយក្រណាត់ផ្សេងឡើយ
នៅពេលអ្នកបោកខោអាវដែលមានលាយជាមួយកន្សែង វាអាចប៉ះពាល់ដល់ពណ៌នៃកន្សែង។ ដូចគ្នានេះផងដែរប្រសិនបើអ្នកបោកសម្អាតកន្សែងរួមជាមួយក្រណាត់ដែលមានទំពក់ម្ជុល វាអាចទាញសរសៃកន្សែងបណ្តាលឱ្យរសាត់ និងឆាប់យារទៀតផង៕