ជាសាច់រឿងដ៏គួរឱ្យចាប់អារម្មណ៍ពីការតស៊ូដ៏ស្វិតស្វាញបន្ទាប់ពីទទួលនូវការបដិសេធ ៣៧ដងពី ស្ថាប័នបោះពុម្ពផ្សាយ នោះគឺគ្មាននរណាក្រៅពីលោកស្រីArianaHuffington (អារីណា) នោះទេ ដោយផ្ដើមចេញពីអាជីពជាអ្នកសារព័ត៌មានម្នាក់។

ពិបាកជឿណាស់ថាស្ថាបនិកទស្សនាវដ្ដីដ៏ល្បីល្បាញ “TheHuffington Post” ដែលជាអ្នកនិពន្ធសៀវភៅជាង១៥ក្បាល និងជានាយកប្រតិបត្តិក្រុមហ៊ុនThrive Global និងត្រូវបានចុះក្នុងបញ្ជីរបស់មនុស្សដែលមានឥទ្ធិពលបំផុត១០០ នាក់របស់ទស្សនាវដ្តី Time, ស្ថាបនិករូបនេះធ្លាប់ប្រឈមនូវការបដិសេធនៃការលក់សៀវភៅឲ្យ អ្នកបោះពុម្ពផ្សាយ។

មនុស្សភាគច្រើនបោះបង់ចោលនូវការព្យាយាម បន្ទាប់ពីការបដិសេធពីរបីដងប៉ុន្តែទោះបីជាមានការបដិសេធសរុបចំនួន២៥ក៏ដោយ ក៏លោកស្រីអារីណា នៅបន្តធ្វើអ្វីៗគ្រប់យ៉ាងដោយបានទទួលនូវប្រាក់កម្ចីខ្នាតតូចពីធនាគារមួយ។

លោកស្រីនិយាយថា “ខ្ញុំនឹងមិនហៅវាថាគួរឱ្យអស់សង្ឃឹមនោះទេ ប៉ុន្តែចំនុចទាបមួយនៅក្នុងជីវិតរបស់ខ្ញុំ គឺនៅពេលដែលខ្ញុំ ត្រូវបានបដិសេធដោយអ្នកបោះពុម្ពផ្សាយ៣៧ នាក់។ នៅពេលនោះ ខ្ញុំមានចាំបានថា ខ្ញុំអស់លុយហើយ តែបានមើលឃើញធនាគារមួយ ខ្ញុំក៏ដើរចូលទៅដោយគ្មានទ្រព្យសម្រាប់ដាក់កម្ចីនោះទេ”

ប្រាក់កម្ចីខ្នាតតូចនេះពីធនាគារគឺជាកម្លាំងចិត្តតិចតួចដែលគាត់ត្រូវការបន្តដំណើរ ដើម្បីបន្តដំណើរទៅមុខទៀតហើយសំណាងល្អដែលការភ្នាល់ជាមួយភាពជោគជ័យនេះគាត់អាចទទួលបានការតបស្នងនៅលើកចុងក្រោយ។

លោកស្រីបានលើកឡើងថា៖ "វាមិនមានច្រើនទេ ប៉ុន្តែវាបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ ព្រោះវាមានន័យថាខ្ញុំអាចរក្សាអ្វីៗជាមួយគ្នាបានសម្រាប់ការបដិសេធ១២ដងទៀតដោយសម្រេចបាននៅលើក"។

បើអ្នកមិនមានជំនឿចិត្តលើខ្លួនឯងទេ តើអាចនឹងមានអ្វីកើតឡើង?ជំនួសឱ្យការរត់ចេញពីការភ័យខ្លាចភាពបរាជ័យ លោកស្រី Huffington បានដើរបន្តទៅមុខជាមួយសម្ពាធបន្ថែមទៀត។ ប្រសិនបើលោកស្រី មិនបន្តទៅមុខទៀត វានឹងមិនមានអ្វីកើតឡើងទេនៅថ្ងៃនេះ៕

BI