រាជធានីភ្នំពេញ៖ អ្នករស់នៅម្ដុំផ្លូវសុខហុក តាំងពីសង្គមចាស់មក អាចនឹងស្គាល់ម្ចាស់ស្នាដៃនំបីជ្រុង អ៊ុំងួន ដែលមានឈ្នោះបោះសម្លេងតាំងពីឆ្នាំ១៩៧០។ តាមរយៈកូនស្រីលោក អ៊ុំងួន ដែលជាម្ចាស់ស្នាដៃនំបីជ្រុង ក្នុងតំបន់ច្រកផ្លូវសុខហុក នេះបានឱ្យដឹងថា របបលក់នំបីជ្រុងនេះ ជារបបដូនតាដែល លោកឪពុក អ៉ឹង ងួន រៀនតពីឪពុកគាត់ និងជីតារបស់គាត់។

កញ្ញា អ៉ឹង មួយលី កូនស្រីលោក អ៉ឹង ងួន បន្តថា «ជំនាន់នោះ គាត់លក់នំបីជ្រុងតាមរទេះដឹងលក់តាមសាលារៀន ដូចជាសាលា បាក់ទូក និង សាលា វត្តកោះជាដើមហើយក៏មានគេមកទិញដល់ផ្ទះរហូតដល់គេក៏ល្បីនំបីជ្រុងអ៊ុំងួន ផ្លូវសុខហុកហ្នឹងរហូតមកដល់ឥឡូវ» តាំងពីពេលនោះមក នំបីជ្រុង អ៊ុំងួន ក៏ក្លាយជាម៉ាកយីហោបែបគ្រួសារតូចមួយ ហើយរបរនេះក៏ជារបរគោលរបស់គ្រួសារ លោកអ៊ុំងួន ដែលជួយធ្វើឱ្យជីវភាពគ្រួសារមួយនេះ កាន់តែប្រសើររៀងមក។

កញ្ញា អ៉ឹង មួយលី បញ្ជាក់បន្ថែមថា រូបមន្តផលិតនំបីជ្រុងនៅតែបន្តមកដល់បច្ចុប្បន្ន  ដោយសារលោក អ៉ឹង ងួន នៅតែបន្តអាជីពជាអ្នកលក់នំដដែល ទោះស្ថិតក្នុងវ័យចាស់អាយុជាង ៦០សិនឆ្នាំប្លាយ។ នេះក៏ដោយសារ ការចូលចិត្តពិសារនំបីជ្រុងនេះខ្លួនឯងផង និងទំលាប់មនុស្សពីដើមដែលឧស្សាហ៍មិនចេះទំនេរដៃ។ 

 នំបីជ្រុងនេះ មានជានំម្សៅមាន ស្នូលសណ្ដែកស្នូរដូង ឬស្នូលត្រាវ បែបធម្មជាតិ មិនមានសារធាតុល័ក្ខណ៍ឬទុកឱ្យយូរទេ។ ចឹងហើយទើបនំបីជ្រុង អ៊ុំងួន មានរស់ជាតិចាប់មាត់ គាប់ពិសារជាមួយទឹកតែ កាហ្វេ ក្នុងពេលសម្រាកលំហែ ឬជាអាហារសម្រន់ពិសារលេងធម្មតា ជាមួយក្រុមគ្រួសារ មិត្តភ័ក្រ្ត ក៏អាចរៀបជាកាដូជូនទៅញ្ញាតិមិត្តតាមការគួរផងដែរ។ 

ដើម្បីរក្សានូវមុខរបបក៏ដូចជាគំនិតពង្រីកទីផ្សារ នំបីជ្រុង នេះឱ្យកាន់តែទូលាយស្របតាមរបត់រីកចម្រើនរបស់សង្គមកញ្ញា អ៉ឹង មួយលី ក៏សម្រេចចិត្តបើកជាហាងនំបីជ្រុងឡើងក្នុងខែដើម មិថុនា ឆ្នាំ ២០២០ នេះ ដែលគិតមកដល់ ពេលនេះមិនទាន់បានជាង អាទិត្រផង។ ការលក់ដូរនិង ការគាំទ្រយីហោនំបីជ្រុង អ៊ុំងួន មានសន្ទុះល្អ ថែមទាំងជាឱកាសបង្ហាញសាធារណៈជននូវម៉ាកអាហារបែបគ្រួសារ តាំងពីសម័យសង្គមរាស្រ្តនិយម ដែលជារូបមន្តគ្រួសារ ជាច្រើនជំនាន់។

ដើម្បីជួយគាំទ្រ ឬចង់ទិញនំបីជ្រុងមកពិសារ អាចស្វែងរកបាននៅតាមផ្លូន សុខហុក ឬក៏ទីតាំងសាខាស្ថានទូតចិនដែលជាហាងកូនស្រី របស់លោក អ៉ឹង ងួន។ ប្រិយមិត្តក៏អាចស្វែងរកទិញនំបីជ្រុងតាមរយៈFacebook Page របស់ ហាង នំបីជ្រុង អ៊ុំងួន ផ្លូវសុកហុក៕