Image

បន្ទុកការងារច្រើន ការរកស៊ីចំណេញច្រើន ប៉ុន្តែកម្លាំងកាយនិងចិត្តហត់នឿយច្រើន រហូតពេលខ្លះជះឥទ្ធិពលមិនល្អដល់សុខភាព។ ដូច្នេះការងារមើលថែទាំថាមពលជីវិតក៏ជាកាតព្វកិច្ចដើម្បីដំណើរបំពេញទិសដៅផ្សេងៗទៀត។ ខាងក្រោមនេះ ក្រមាក៏សូមលើកយកនូវគំនិតខ្លះៗមកជូនប្រិយមិត្ត៖

. ចាប់ផ្តើមសម្រាករាងកាយ

បន្ថែមម៉ោងសម្រាក គេងឱ្យបានគ្រប់គ្រាន់បន្ថែមពីនោះអ្នកអាចឆ្លៀតគេងថ្ងៃ(សម្រាកពេលថ្ងៃ)។ ធ្វើលំហាត់ដង្ហើម សម្រួលឥរិយាបថ នៅកន្លែងសមរម្យស្ងប់ស្ងាត់ និងហាត់ពត់ខ្លួនប្រាណដើម្បីដំណើរការរាងកាយបានធូរស្រាល។

.ការសម្រាកខួរក្បាល

ការស្រាវជ្រាវបង្ហាញថា ការស្តាប់តន្រ្តីដែលចូលចិត្តធ្វើសមាធិ បូករួមការនៅទីតាំងណាមួយហើយនៅស្ងប់ស្ងាត់ក្នុងរយៈមួយ នោះថាមពលខួរក្បាលនឹងបានប្រសើរឡើងវិញ។

.ការសម្រាកអារម្មណ៍(ផ្លូវចិត្ត)

រៀនបន្ថយសម្ពាធផ្លូវចិត្ត លំហែខួរក្បាលតាមចំណូលចិត្តអ្នកនិយាយទៅកាន់មនុស្សដែលទុកចិត្ត និងស្តាប់អ្នក ក៏ដូចជាពិគ្រោះជាមួយគ្រូពេទ្យជំនាញក៏ជួយអ្នកបានប្រសើរ។

.ការសម្រាកចេញពីសង្គមបន្តិច

ជាមួយគ្នានេះ អ្នកអាចណាត់ជួបមិត្តចាស់ៗជិតស្និទ្ធ សំណេះសំណាលលេងក្នុងរង្វង់មួយតូច ហើយអ្នកក៏អាចមានវិស្សមកាលតូចមួយលំហែរឹតតែល្អ។

. ការសម្រាកលំហែមិនខាតដោយច្នៃប្រឌិត

សម្រាកដោយការអានសៀវភៅមិនត្រឹមតែផ្តល់ចំណេះដឹងដល់អ្នក រឹតតែធ្វើឱ្យការគិតពិចារណារបស់អ្នកបានល្អឡើងថែមទៀតទាំងគំនិតច្នៃប្រឌិត។ បន្ថែមពីនោះការដើរលេងសម្រាកនៅក្បែរធម្មជាតិក៏រឹតតែជួយអ្នកបានច្រើនទៀតសម្រាប់ថាមពលច្នៃប្រឌិតនៃខួរក្បាល។

. ថាមពលជីវិត

អ្វីដែលមានអត្ថន័យចំពោះអ្នក អ្នកអាចធ្វើវាបានសម្រេចវា ព្រោះវាជាគោលដៅ និងន័យរបស់អ្នក។ កុំភ្លេចប្រឹងប្រែងបំពេញអត្ថន័យរបស់អ្នក។

. សម្រាកពីវត្ថុប្រើប្រាស់ខ្លះ

បិទទូរសព្ទ និងកុំព្យូទ័រ សម្រាកភ្នែកខ្លះរកកន្លែងស្ងាត់ សមាធិ មើលធម្មជាតិបៃតង ថាមពលអ្នកនឹងត្រឡប់មកវិញ៕