សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

“ ការស្វែងរកគោលដៅរបស់អ្នក” គឺមិនត្រឹមតែជាក្តីសុបិនដែលនឹងមិនចេះឆ្អែតឆ្អន់ឡើយ តាមពិតវាជាឧបករណ៍សម្រាប់ជីវិតដែលធ្វើឱ្យប្រសើរឡើង រីករាយឡើង និងមានសុខភាពល្អជាងមុន ដែលមានមនុស្សតិចណាស់ទទួលបាន។ ដំណើរការនេះទាមទារឱ្យមានការគិតពិចារណាឱ្យបានច្រើន ស្តាប់អ្នកដទៃ និងស្វែងរកទិសដៅដែលចំណង់ចណូលចិត្តរបស់អ្នកស្ថិតនៅ។

១. បរិច្ចាគពេលវេលា ប្រាក់កាក់ ឬទេពកោសល្យ

បង្កើតទម្លាប់មួយដែលអ្នកអាចជួយខ្លួនឯងស្វែងរកគោលដៅរបស់អ្នកវានឹងជួយអ្នកដទៃដូចគ្នា។ សុភមង្គល និងឧត្តមភាព មានភាពស៊ីសង្វាក់គ្នា ប៉ុន្តែវាក៏មានភាពខុសគ្នា។ សុភមង្គលគឺសម្ដៅទៅនឹងការក្លាយជាអ្នកទទួលយក មុនពេលដែលអ្នកធ្វើខ្លួនជាអ្នកផ្ដល់ឱ្យ រឺឯឧត្តមភាពគឺសម្ដៅទៅលើភាពធ្វើជាអ្នកផ្តល់ឱ្យ ជាជាងអ្នកទទួល។ ក្នុងនាមជាអ្នកផ្តល់ឱ្យទំនាក់ទំនងបានផ្សារភ្ជាប់មនុស្សជាមួយនឹងជីវិត ដែលមានគោលដៅកាន់តែច្រើន។

២. ស្តាប់មតិរិះគន់

វាអាចពិបាកក្នុងការស្ដាប់នូវអ្វីដែលអ្នកដ៏ទៃធ្វើការរិះគន់មកលើអ្នក។ តែមនុស្សទាំងនោះប្រហែលជាអាចផ្តល់ការយល់ដឹងដល់អ្នក។ មានឱកាសល្អដែលអ្នកកំពុងបង្ហាញចំណង់ចំណូលចិត្ត និងគោលបំណងរបស់អ្នកទៅកាន់អ្នកដែលនៅជុំវិញអ្នកដោយមិនដឹងខ្លួន។

អ្នកអាចជ្រើសរើសទាក់ទងជាមួយមនុស្សផ្សេងគ្នា ហើយសួរនូវអ្វីដែលពួកគេគិតមកលើអ្នក។ ឬអ្នកអាចកត់ចំណាំនៅពេលដែលមាននរណាម្នាក់សរសើរអ្នក ឬធ្វើការសង្កេតអំពីអ្នក។ ការស្តាប់អ្នកដទៃនិយាយពីអ្វីដែលពួកគេកត់សំគាល់អំពីអ្នកអាចពង្រឹងសមត្ថភាព និងចំណុចខ្សោយរបស់អ្នក។

៣. សេពគប់មនុស្សវិជ្ជមាន

តើអ្នកមានអ្វីដែលស្រដៀង នឹងមនុស្សដែលអ្នករាប់អានដែរឬទេ?

ប្រសិនបើអ្នកត្រូវបានហ៊ុំព័ទ្ធដោយមនុស្សដែលកំពុងធ្វើការផ្លាស់ប្តូរឧបសគ្គឬបញ្ហារឱ្យមកជាកត្តាវិជ្ជមាន នោះអ្នកអាចនឹងមានការប្រែប្រួលទៅតាមនោះដែរ។ មួយវិញទៀតប្រសិនបើមនុស្សជុំវិញអ្នកគឺជាបុគ្គលអវិជ្ជមានអ្នកប្រហែលជាមានការពិបាកដើម្បីផ្លាស់ប្តូររឿងខ្លះ។ វាពិបាកក្នុងការសម្រេចគោលបំណងនៅពេលអ្នកត្រូវបានហ៊ុំព័ទ្ធដោយមនុស្សដែលមិនចាប់អារម្មណ៍ក្នុងគំនិតវិជ្ជមាន។

៤. ចាប់ផ្តើមការសន្ទនាជាមួយមនុស្សថ្មី

ចំណាយពេលនិយាយជាមួយមនុស្សជុំវិញខ្លួន គឺបង្កើតទំនាក់ទំនងល្អ។

សួរពួកគេថា តើពួកគេកំពុងធ្វើការលើគម្រោងណាមួយ ទោះបីការសន្ទនាជាមួយមនុស្សចំឡែកអាចមានអារម្មណ៍មិនសូវស្និទ្ធស្នាលនៅពេលដំបូង តែការនិយាយជាមួយមនុស្សដែលនៅក្រៅរង្វង់សង្គមអាចបើកភ្នែករបស់អ្នកចំពោះសកម្មភាព ឬឱកាសអាជីពដែលអ្នកមិនធ្លាប់បានដឹង។ អ្នកអាចរកឃើញសកម្មភាពថ្មីៗឬកន្លែងផ្សេងៗគ្នាដើម្បីទស្សនាហើយសកម្មភាពទាំងនោះអាចជាគន្លឹះក្នុងការជួយអ្នកស្វែងរកគោលបំណងរបស់អ្នក៕