ក្នុងស្ថានភាពនេះ ការរស់នៅក្នុងផ្ទះច្រើនម៉ោងពេក និងការពិបាកធ្វើដំណើរការកំសាន្ត បំពេញការងារផ្សេងៗ នោះវាមិនអាចឲ្យលោកអ្នកបញ្ចេញញើសបានច្រើនផងដែរ ។ វាជាហេតុផល ដែលនឹងអាចបណ្ដាលឲ្យងាយក្នុងការឡើងទម្ងន់ ស្ពឹកសន្លាក់ដៃជើង ដែលពេលខ្លះការរស់នៅផ្ទះយូរម៉ោងក្នុង១ថ្ងៃ អាចជម្រុញឲ្យការគេង លើសម៉ោងកំណត់ និងការបរិភោគអាហារ មិនបានត្រឹមត្រូវជាដើម។ ដូច្នេះខាងក្រោមនេះជាប៉ុន្មានក្បាច់ ដើម្បីសម្រករាង និងថែរក្សារូបរាងឲ្យបានល្អបើទោះបីជាអ្នកកំពុងតែស្នាក់នៅក្នុងផ្ទះ ដើម្បីគេចចេញពីការរីករាលដាលនៃកូវីត ១៩។

១. ក្បាច់រត់

មុនដំបូងនៃការហាត់ប្រាណនៅក្នុងផ្ទះ អ្នកត្រូវហាត់ប្រាណនូវក្បាច់រត់ចំនួន ២០ ទៅ ៣០ដង។ ក្នុងនោះផងដែរក្បាច់នេះរមែងតែងតែត្រូវបានអ្នកហាត់ប្រាណចូលចិត្តធ្វើជាការ warm up មុនពេលហាត់ប្រាណ នៅជំហានបន្ទាប់។ក្បាច់នេះអាចដុតរំលាយកាឡូរីរបស់អ្នកបានយ៉ាងច្រើនថែមទៀតផង។ 

២. ក្បាច់ឡើងភ្នំ

ក្បាច់នេះត្រូវបានមនុស្សស្រីភាគច្រើនចូលចិត្តហាត់ប្រាណ ក្នុងការសម្រកខ្លាញ់ក្បាលពោះឲ្យរាបស្មើ ព្រោះថាវាមាន ភាពងាយស្រួល និងដុតរំលាយកាឡូរីបានល្អ។ ជាមួយគ្នានេះដែរក្បាច់នេះក៏ងាយស្រួលឲ្យអ្នកហាត់ប្រាណ ចំណាយពេលតិច និងទីតាំងតូចក្នុងការហាត់ប្រាណជារៀងរាល់ថ្ងៃ។ អ្នកគួរហាត់ក្បាច់ខាងលើឲ្យបាន២០ ទៅ ៣០ជុំដើម្បីធ្វើឲ្យអ្នកមានរូបរាងល្អ។ 

៣. ក្បាច់ SWAP

ក្បាច់នេះត្រូវបានផ្តោតសំខាន់ទៅលើត្រង់បរិវេណគូទ និងជើងរបស់អ្នកឲ្យស្រឡូនស្អាត។ ក្បាច់នេះតម្រូវឲ្យអ្នកដាក់ដៃទៅមុខ និងទម្លាក់គូទចុះក្រោមបន្តិច ហើយត្រូវចំណាយពេលប្រមាណ ៣០វិនាទីទៅមួយនាទីដើម្បីទទួលបានប្រសិទ្ធភាព។

៤. ក្បាច់ទម្រខ្លួន

ក្បាច់នេះបានជួយសម្រួល និងសម្រកពេញមួយដងខ្លួនសម្រាប់អ្នកដែលចង់សម្រកគីឡូ។ ជាទូទៅក្បាច់នេះត្រូវបានអ្នកហាត់ប្រាណភាគច្រើននិយមចូលចិត្ត ព្រោះវាមិនបានធ្វើចលនាច្រើន ប៉ុន្តែបែរជាអាចដុតរំលាយខ្លាញ់នៅក្នុងដងខ្លួនរបស់អ្នកបានយ៉ាងល្អប្រសើរ។ ក្នុងនោះផងដែរក្បាច់នេះអ្នកគួរចំណាយវាយ៉ាង ១ នាទីទើបអាចប្តូរនូវក្បាច់ថ្មីទៀត។

ប៉ុន្មានក្បាច់ខាងលើនេះនឹងជួយឲ្យកម្រិតរូបរាង និងសុខភាពរបស់អ្នកកាន់តែរឹងមាំល្អក្នុងសម័យ កាលរីករាលដាលនៃជម្ងឺឆ្លងកូវីត ១៩ និងមិនអាចចេញក្រៅធ្វើលំហាត់នៅក្លឹបហាត់កីឡាបាន។ រាល់ក្បាច់នីមួយៗនឹងធ្វើអ្នកទទួលបានលទ្ធភាពស្ទើរតែមិនគួរឲ្យជឿ បន្ទាប់ពីអ្នកបានចំណាយពេលវេលាក្នុងការហាត់ប្រាណឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃចំនួន២សប្តាហ៍ និងការតមអាហារខ្លាញ់ ផ្អែម ប្រៃ ហឹរកាហ្វេព្រមទាំងទឹកត្រជាក់ថែមទៀតផង៕