អ្នកស្រាវជ្រាវអាមេរិកនិយាយថា ការធាត់នឹងធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ហើយងាយកើតមានជំងឺមួយចំនួន ជាពិសេសងាយរងគ្រោះដោយសារជំងឺ Covid-19។

ការឡើងទម្ងន់ខ្លាំង នឹងធ្វើមនុស្សងាយរងនូវការកើតជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម ជាពិសេសងាយរងគ្រោះនឹងជំងឺ Covid-19 ធ្ងន់ធ្ងរ។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ North Carolina បានពិនិត្យមើលការសិក្សាពីទិន្នន័យចំនួន ៧៥ ជុំវិញពិភពលោក ហើយសម្រាប់ការស្រាវជ្រាវរបស់ពួកគេនោះ បានបង្ហាញថាមានអ្នកជំងឺជិត ៤០០.០០០ នាក់។​

ហើយការស្រាវជ្រាវនេះរកឃើញថា អ្នកដែលមានជំងឺធាត់និង Covid-19មានចំនួនកើនឡើងទ្វេដងក្នុងមន្ទីរពេទ្យហើយ ៧៤ ភាគរយនៃអ្នកជំងឺត្រូវបានអនុញ្ញាតឱ្យចូលមើលថែយ៉ាងយកចិត្តទុកដាក់ប៉ុន្តែពួកគេក៏មានហានិភ័យខ្ពស់ក្នុងការស្លាប់ដោយសារជំងឺនេះដែលបណ្តាលមកពីវីរុស Covid-19នេះផងដែរ។

សាស្រ្តាចារ្យ Barry Popkin ជាដឹកនាំការសិក្សាពីផ្នែកអាហារូបត្ថម្ភនៅសាកលវិទ្យាល័យ North Carolina បាននិយាយថា ការបរិភោគអាហារដែលមានសុខភាពល្អត្រូវតែជាអាទិភាពមួយនៅក្នុងប្រទេសមួយចំនួនហើយភេសជ្ជៈត្រូវតែកាត់បន្ថយជាតិស្ករឲ្យតិចជាងមុន។

លោកថា អ្នកផ្ទុកជំងឺលើសទំងន់ ត្រូវបានបង្ករឲ្យមានជំងឺមួយចំនួន និងបណ្តាលឱ្យមានការរលាកកាន់តែច្រើននៅក្នុងខ្លួន កាត់បន្ថយសមត្ថភាពរបស់រាងកាយ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ និងធ្វើឱ្យប៉ះពាល់ដល់សរីរាង្គដទៃទៀតក៏ដូចជាការដកដង្ហើម៕

ប្រភព៖ បកប្រែពី BBC News