លោក រីឆឺត ប្រែនសុន (Richard Branson) មានឈ្មោះពេញ Sir Richard Charles Nicholas Branson កើតនៅថ្ងៃទី 18 ខែកក្កដាឆ្នាំ 1950 នៅទីក្រុង Surrey ប្រទេសអង់គ្លេស។ គាត់រស់នៅលើកោះ នៃចក្រភពអង់គ្លេសឈ្មោះថា Necker ដែលគាត់បានទិញក្នុងតម្លៃ 180.000 ដុល្លារកាលពីឆ្នាំ 1978 ។
គ្មាននរណាម្នាក់ដឹងពីចំនួនពិតប្រាកដ នៃអាជីវកម្មដែលគ្រប់គ្រងដោយ Virgin Group ទេ។ អ្នកខ្លះនិយាយថា សូម្បីតែលោកRichard Branson ក៏មិនអាចឆ្លើយបានថា តើគំនិតអាជីវកម្មប៉ុន្មានត្រូវបានអនុវត្តនៅក្រោមស្លាកពហុម៉ាកនេះ។ ទោះជាយ៉ាងណាក៏ដោយ ភាពទាក់ទាញនៃអាជីវកម្មទាំងនោះគឺមិនមែនជាបរិមាណក្រុមហ៊ុននោះទេ ប៉ុន្តែស្ថិតលើគុណភាពនៃការផ្ដល់សេវាកម្ម។
លោក Richard Branson គឺជាបុគ្គលដែលមិនធម្មតាម្នាក់ ដែលត្រូវបានគេស្គាល់ជាទូទៅ ដោយសារសកម្មភាពមិនធម្មតារបស់គាត់ដូចជា ការព្យាយាមបំបែកឯកត្តកម្ម ល្បឿនលឿនបំផុត របស់ពិភពលោកជាច្រើនដង។ ក្នុងឆ្នាំ1987 លោក Richard Branson បានបង្កើតឯតទគ្គកម្មក្លាយជាមនុស្សដំបូង ដែលឆ្លងកាត់មហាសមុទ្រអាត្លង់ទិកនៅក្នុងប៉េងប៉ោងខ្យល់ (Hot Air Balloon)។
នៅពេលលោក Richardមានអាយុ 11ឆ្នាំ លោកសម្រេចចិត្តចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន រួមគ្នាជាមួយមិត្ដរបស់គាត់ឈ្មោះ Nik Powell ដែលនាំឲ្យការសិក្សារបស់លោកRichard មិនមានលទ្ធផលល្អនោះទេ ហើយបានឈប់រៀនត្រឹមថ្នាក់វិទ្យាល័យ។ក្រោយមកបានបង្កើតទស្សនាវដ្ដី Student ដែលដូរមកជាឈ្មោះ Virginតាមការលើកឡើងរបស់បុគ្គលិកស្រី របស់គាត់ដែលសុទ្ធតែជាអ្នកថ្មី ដែលនាំឲ្យលោកជោគជ័យមកដល់បច្ចុប្បន្ន។
ការគិតរបស់លោក RichardBranson បានធ្វើឱ្យគាត់ លេចធ្លោនៅក្នុងពិភពជំនួញ។ គាត់តែងតែជំនះខ្លួនគាត់ឲ្យបោះជំហានទៅមុខ ដោយជឿថា គាត់មិនត្រឹមតែ អាចប្រកួតប្រជែងជាមួយនឹងសហគ្រាសធំៗប៉ុណ្ណោះទេ ប៉ុន្តែគាត់អាចធ្វើការងារបានល្អជាងនោះ។ចរិតលក្ខណះពិសេសរបស់គាត់ គឺមានភាពជឿជាក់លើខ្លួនឯង ការទុកចិត្ត ភាពត្រឹមត្រូវ ភាពរីករាយភាពសុទិដ្ឋិនិយម និងភាពកក់ក្តៅ។ បច្ចុប្បន្ន២០១៨នេះ លោក Richard មានទ្រព្យ ៥ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុន អាឡាស្កាអ៊ែរ បានទិញក្រុមហ៊ុនអាកាសចរណ៍Virgin America របស់គាត់ នៅឆ្នាំ 2016 ដែលពេលនោះគាត់បានបោះឆ្នោតជំទាស់ប៉ុន្តែគាត់មិនមានសម្លេងគ្រប់គ្រាន់ ដើម្បីបញ្ឈប់ការទិញ៕
លោក Richard និយាយថា "ចាប់ផ្ដើមពីតូច តែត្រូវគិតឲ្យបានធំ"