សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ដូចដែលគ្រប់គ្នាបានជ្រាបរួចមកហើយថាលោក Colonel Sanders គឺជាមហាសេដ្ឋីលំដាប់កំពូល ក្នុងអាជីវកម្មភ្លៅមាន់បំពង ដោយពេលបច្ចុប្បន្ននេះ សាខាហាងភ្លៅមាន់បំពងដែលមានឈ្មោះថា KFC ជាច្រើនកន្លែងជុំវិញពិភពលោក។ ​ដោយក្នុងនោះផងដែររាល់រសជាតិភ្លៅមាន់បំពងនីមួយៗរបស់លោក តែងតែត្រូវបានមហាជនទទួលស្គាល់ថាមានរសជាតិឆ្ងាញ់ពិសារ និងមានតម្លៃសមរម្យសម្រាប់មនុស្សទូទៅធ្វើការបរិភោគ។ 

​​យ៉ាងណាមិញ ប្រសិនបើយើងក្រឡេកមកមើលពីដំណើរជីវិតរបស់លោកវិញ ទម្រាំតែដើរមកដល់ចំណុចកំពូលខាងលើលោកធ្លាប់បានឆ្លងកាត់រឿងរ៉ាវជីវិតដ៏លំបាកៗជាច្រើន។ ដូច្នេះខាងក្រោមនេះជាការចែករំលែកនូវការសម្រង់ពាក្យសម្តី ដ៏មានខ្លឹមសាររបស់លោកមុនពេលក្លាយខ្លួនទៅជាមហាសេដ្ឋីរហូតមកដល់ពេលសព្វថ្ងៃ។

ទី១) “ត្រូវធ្វើអ្វីៗទាំងអស់ដែលអ្នកអាចធ្វើបាន ហើយធ្វើវាឱ្យអស់ពីសមត្ថភាព ព្រោះថាវាជាមធ្យោបាយតែមួយគត់ដែលអាចធ្វើឱ្យអ្នកសម្រេចកិច្ចការបានល្អ។”

ទី២) “អ្នកត្រូវតែចាំថា​ រាល់ការបរាជ័យទាំងអស់​ គឺជាជំហានមួយដែលនាំអ្នកឆ្ពោះទៅកាន់ភាពជោគជ័យ។”

ទី៣) “ចូរកុំរារាំងខ្លួនឯងក្នុងការធ្វើរឿងអ្វីមួយដែលត្រឹមត្រូវឱ្យសោះ។”

ទី៤) “អ្នកចាំបាច់ត្រូវតែចូលចិត្តការងាររបស់អ្នក​។ អ្នកត្រូវតែពេញចិត្តនូវអ្វីដែលអ្នកកំពុងធ្វើ ហើយអ្នកគួរតែធ្វើអ្វីដែលមានតម្លៃសម្រាប់ជីវិតរបស់អ្នក។”

ទី៥) “ការខិតខំប្រឹងប្រែងជម្នះរាល់ពាក្យសម្តីអ្នកដ៏ទៃ និង​ការលំបាកគ្រប់យ៉ាង​គឺជារឿងដែលអ្នកគួរតែធ្វើ។”

ទី៦) “ ផ្លូវដែលលំបាកដើរបំផុត ក៏ទាមទារឱ្យអ្នកមានទំនុកចិត្តលើខ្លួនឯងច្រើនបំផុតដូចគ្នា។”

ទី៧) “ខ្ញុំគិតថា ក្តីស្រម៉ៃគឺគ្រាន់តែជាការរំឭកយើង ក្នុងការចាប់ផ្តើមឬក៏ការធ្វើអ្វីមួយតែប៉ុណ្ណោះ។”

ទី៨) “វាមិនអាចនោះទេ​ ក្នុងការដែលអ្នកអាចក្លាយជាអ្នកមាន ដោយមិនបានខិតខំប្រឹងប្រែងគ្រប់ពេលវេលា។ដូច្នេះអ្នកត្រូវតែខិតខំរកស៊ីចាប់ពីពេលនេះតទៅ។”

ទី៩) “ប្រសិនបើអ្នកធ្វើតាមអ្វីដែលអ្នកបានកំណត់ទុកជាមុននោះជោគជ័យរបស់អ្នកនឹងកើតមានឡើងជាក់ជាមិនខាន។”

ទី១០) “ប្រសិនបើអ្នកបានរៀនអ្វីមួយពិតប្រាកដ អ្នកនឹងទទួលបានចំណេះដឹងនោះច្បាស់លាស់ជាក់ជាមិនខាន។”

ទី១១) “ការបម្រើសេវាកម្មអតិថិជន​ គឺជារឿងសំខាន់បំផុតដែលអ្នកគួរតែយកចិត្តទុកដាក់ចំពោះអតិថិជនរបស់អ្នក។”