ខេត្តសៀមរាប៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ ភ្ញៀវទេសចរបរទេសចំនួនសរុប ៦,១៦៧នាក់ បានចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានចំណូលសរុបចំនួន ២៥៣,៨០៩ដុល្លារអាមេរិក ដែលជាការធ្លាក់ចុះចំនួន ៩៨, ៦២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ពីគ្រឹះស្ថានអង្គរ។

សម្រាប់ពេញមួយខែកញ្ញា ឆ្នាំ២០២១នេះ គឺគ្រឹះស្ថានអង្គរ រកចំណូលបាន៨,២៨១ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន២២៨នាក់ គឺមានការថយចុះ ៩២.២៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០២០។

សូមជម្រាបជូនដែរថា វិបត្តិកូវីដ១៩ ជាសកល និងដោយឡែកក្នុងខេត្តសៀមរាបក្នុងឆ្នាំ២០២១នេះ បានធ្វើឲ្យតំបន់មួយចំនួនត្រូវបានបិទខ្ទប់ជាតំបន់ក្រហម ដែលនេះក៏ជាកត្តាមួយដែលធ្វើឲ្យចំណូល ពីការទស្សនារមណីយដ្ឋានអង្គរ មានការធ្លាក់ចុះផងដែរ៕