បច្ចេកវិទ្យា៖ Video Random Access Memory ឬ VRAM សំដៅលើប្រភេទមួយនៃអង្គចងចាំ (RAM - Random Access Memory) ដែលប្រើជាពិសេសដើម្បីរក្សាទុកទិន្នន័យរូបភាព សម្រាប់ការបង្ហាញលើកុំព្យូទ័រ។
VRAM ត្រូវបានបង្កើតឡើង នៅមជ្ឈមណ្ឌលស្រាវជ្រាវ IBM ក្នុងឆ្នាំ 1980 ដោយលោក Frederick Dill, Daniel Ling និង RichardMatick។
គោលបំណងរបស់ VRAM គឺដើម្បីធានាបាននូវការប្រតិបត្តិនៃការបង្ហាញក្រាហ្វិកឲ្យបានរលូន។ វាមានសារៈសំខាន់បំផុត នៅក្នុងកម្មវិធី ដែលពាក់ព័ន្ធនឹងការបង្ហាញរូបភាព ចលនាស្មុគស្មាញនិងក្នុងទម្រង់ជា3D ដែលគេជាទូទៅប្រើVRAM សម្រាប់កម្មវិធី ដូចជាវីដេអូហ្គេមឬកម្មវិធីរចនាក្រាហ្វិក 3Dនិង Render វីដេអូជាដើម។
VRAM ពាក់ព័ន្ធជាមួយនឹងការបញ្ចូនទិន្នន័យបែបឌីជីថលទៅកាន់ រន្ធ HDMI ( HighDefinition Multimedia Interface) និងបន្តទៅកាន់បន្ទះម៉ូនីទ័រ (អេក្រង់កុំព្យូទ័រ)។
ការប្រើប្រាស់ VRAM
កាតក្រាហ្វិកសេរ៊ីក្រោយៗប្រើ VRAM ប្រភេទជា SGRAM ដែលមានជំនាន់ចុងក្រោយគេឈ្មោះ GDDR5 ឬ GDDR6 (Graphics Double Data Rate ) ហើយវាមានលក្ខណៈស្រដៀងគ្នាទៅនឹងប្រភេទ DDR4 ឬ DDR5 ដែលត្រូវបានប្រើជា RAM ។
សារៈសំខាន់នៃ VRAM សម្រាប់ការលេងហ្គេម និងអ្នកធ្វើការលើក្រាហ្វិច
ការប្រើជាទូទៅ VRAM មិនសូរជាត្រូវបានកត់សំគាល់លើសារៈសំខាន់របស់វានោះទេ។ មានន័យថា VRAM មិនសំខាន់ដូច RAM នោះទេ។ ប្រសិនបើអ្នកគ្មាន Graphic Cardទេ, VRAM ជាចំណែកតូចមួយ ដែលត្រូវបានដាក់នៅក្នុង RAM។
កម្រិតជាក់លាក់នៃ VRAM គឺចាំបាច់សម្រាប់ហ្គេមទំនើប ដើម្បីដំណើរការក្នុងកម្រិតរូបភាពច្បាស់ៗ និងការធ្វើក្រាហ្វិកវីដេអូ ឬ3D។
ឧទាហរណ៍ពីការលេងហ្គេម៖ ការបង្ហាញហ្គេម ក្នុងកម្រិតភាពច្បាស់ FHD 1080p (pixel) គឺខុសពីការបង្ហាញហ្គេមក្នុងកម្រិត 4K ដែលទាមទារ VRAMកាន់តែធំ ដែលជាទូទៅពី 4G ទៅ 6G និងដល់ 8G។
សូមចុចអានបន្ថែមពី FHD, QHD, UHD, 2K, 4K
សម្រាប់អ្នកប្រើជាមួយGraphic
អ្នកអាចនឹងធ្លាប់ឃើញក្រុមហ៊ុនNvidia លក់នូវក្រាហ្វិកកាត ប្រភេទ Geforce RTX 3060, RTX3070, RTX3080,RTX 3090 ជាដើម ដែលទាំងនេះដំណើរការជាមួយGDDR6 ។ នេះមានន័យថា ទំហំ VRAM កាន់តែធំ គឺកាន់តែល្អប្រសើរសម្រាប់ដំណើរការនៃកម្មវិធី ហ្គេម, Render វីដេអូ ឬ3D ជាដើម៕