បច្ចេកវិទ្យា៖ អ្នកប្រហែលជាធ្លាប់ឃើញការប្រើពាក្យថា Frame Rate (ដែលវាស់ជាវិនាទី fps) និង Refresh Rate (ដែលវាស់ជា ហឺត Hz) ជាញឹកញ៉ាប់នៅពេលដែលទិញម៉ូនីទ័រ ក្នុងការលេងហ្គេម ឬក៏ធ្លាប់លឺគេនិយាយថា កាម៉េរានេះ អាចថតបានក្នុងកម្រិត Frame Rate ដល់ 60FPS ។

ពាក្យទាំងពីរនេះ ពាក់ព័ន្ធទៅលើគុណភាពនៃរូបភាព ដែលងាយនឹងច្រឡំ​ តែវាមានដើមកំណើតខុសគ្នា ដោយយើងនឹងបកស្រាយញែកឲ្យដាច់លើការប្រើប្រាស់ពាក្យពីរនេះ។

អ្វីទៅគឺជា Frame Rate?

ដំបូងសូមយល់ពីពាក្យថា Frame៖ ចលនានៅលើម៉ូនីទ័រត្រូវបានបង្ហាញ ជាទម្រង់នៃរូបភាពបន្តបន្ទាប់គ្នាជាច្រើន (បង្កើតបានជាចលនា) ដែលនេះត្រូវបានគេហៅថា 1 Frame ។ ចលនាបែបនេះ មាននៅក្នុងខ្សែភាពយន្ត វីដេអូហ្គេមជាដើម ។

Frame Rate (ហ្រ្វេមរ៉េត កម្រិតនៃFrame) សំដៅលើចំនួននៃ Frame ដែលផលិតចេញជាចលនា ឬជាវីដេអូជាដើម ដែលត្រូវបានវាស់ដោយចំនួន Frame ក្នុង១វិនាទី (និយាយស្រួលស្ដាប់ គឺជា ចំនួននៃ Frame ដែលអាចផលិតបានក្នុង 1វិនាទី) ។

Frame Rate ពាក់ព័ន្ធជាមួយនឹង CPU និង GPUs តើវាមានសមត្ថភាពដើម្បីបញ្ចេញជា Frame Rate បានប៉ុណ្ណា។ CPU និង GPU កាន់តែធំ នោះអាចបង្កើតបាន Frame Rate កាន់តែខ្ពស់។ កាលណា Frame Rate កាន់តែខ្ពស់ នោះនឹងផ្ដល់នូវសមត្ថភាពរុញចលនានៃរូបភាពនីមួយៗ កាន់តែរលូននិងគុណភាពបានច្បាស់ល្អ។

អ្វីទៅគឺជា Refresh Rate ?

ដើម្បីញែកឲ្យឃើញពីភាពខុសគ្នានៅទីនេះ Refresh Rate គឺពាក់ព័ន្ធនឹងម៉ូនីទ័រ ឬទម្រង់ផ្សេងទៀតនៃការបង្ហាញរូបភាពចលនាមកដល់ភ្នែករបស់អ្នក ក្នុងរង្វាស់ជា Hertz  ឬអាចនិយាយបានថាជា ចំនួននៃពេលវេលាដែល រូបភាពអាច Refreshថ្មី មកលើអេក្រង់។ 

ឧទាហរណ៍ថា ម៉ូនីទ័ររបស់អ្នកមាន Refresh Rate 144Hz។ ចំនួននៃ Refresh Rate របស់មូ៉នីទ័រកាន់តែខ្ពស់ នឹងផ្ដល់នូវចលនារូបភាពកាន់តែរលូនល្អ។  សូមអានបន្ថែមពីការពន្យល់ដាច់ដោយឡែកពី​ Refresh Rate

តើវាពាក់ព័ន្ធគ្នាដែរឬទេ?

Frame Rate និង Refresh Rate គឺមានការពាក់ព័ន្ធគ្នាជាចំបាច់ណាស់ បើទោះបីជាមួយពាក់ព័ន្ធជាមួយម៉ូនីទ័រ ឯមួយទៀតពាក់ព័ន្ធនឹង GPUs, CPU។ 

ប្រសិនបើអ្នកមានម៉ូនីទ័រដែលមានកម្រិត Refresh Rate ខ្ពស់ តែសមត្ថភាពរបស់​CPU និង GPUs របស់អ្នកអាចបញ្ចេញបានកម្រិត Frame Rate ទាប នោះជាលទ្ធផលនឹងឃើញថា គឺវានឹងបណ្ដាលឲ្យការបង្ហាញរូបភាពលើអេក្រង់ មិនច្បាស់ឬព្រាល ជាដើម។

ឧទាហរណ៍ជាក់ស្ដែងថា៖ ហ្គេមដែលគេបង្កើតឡើងមានកម្រិត Frame Rate ដល់ 120 FPS ដល់មកប្រើជាមួយកុំព្យូទ័ររបស់អ្នកដែលមាន CPU និង GPUsតូច អាចបញ្ចេញបានតែ 60FPS នោះអ្នកក៏មិនអាចទទួលបាននូវរូបភាពដ៏ពេញចិត្តផងដែរ មកលើអេក្រង់ បើទោះជាម៉ូនីទ័ររបស់អ្នកមាន Refresh Rate ដក់ 144Hz ក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយ បើមើលពីការផលិតជាខ្សែវីដេអូឬការថតវិដេអូកីឡាជាទូទៅ គឺមានកម្រិត Frame Rate ត្រឹមតែពី 24FPS ទៅ 30FPS ប៉ុណ្ណោះ។ ហើយបើមើលពីសមត្ថភាពរបស់ ទូរស័ព្ទដៃបច្ចុប្បន្នវិញ គឺអាចផលិតបានដល់ 60FPS។ ដូច្នេះ មិនមែនគ្រប់ផ្នែកសុទ្ធតែត្រូវការ Frame Rate ខ្ពស់នោះទេ ។

VSync (Veritcal Synchronization)

ការដោះស្រាយបញ្ហានេះ ក្រុមហ៊ុន Intel បង្កើតបច្ចេកវិទ្យា VSyn ដើម្បីឲ្យ GPUs ទាញ Frame Rate ដែលត្រូវបង្ហាញលើអេក្រង់ មកតម្រូវគ្នាឲ្យស៊ីជាមួយសមត្ថភាពនៃ Refresh Rate របស់ម៉ូនីទ័រ។ ឧទាហរ៍បើសិន Refresh rate 60Hz, VSync នឹងទាញ framerate មក 60 FPS ដូចគ្នា។ 

តែក្នុងកុំព្យូទ័រហ្គេមបច្ចុប្បន្ន អ្នកនឹងឃើញមានប្រើបច្ចេកវិទ្យា G-Sync របស់ក្រុមហ៊ុន NVIDIA ឬក៏ FreeSyn របស់ក្រុមហ៊ុន AMD ជំនួយឲ្យ VSyn ​ដែលជារបស់ Intel ៕