បច្ចេកវិទ្យា៖និយាយឲ្យសាមញ្ញទៅ Cloud Computing (បច្ចេកវិទ្យា​ខ្លោដ) គឺជាប្រព័ន្ធនៃហេដ្ឋារចនាសម្ព័ន្ធ (infrastructure) និងសូហ្វវែរ (Software) ដែលអនុញ្ញាតឱ្យចូលប្រើបណ្តាញដែលមានការចែករំលែក នៃការផ្ទុកទិន្នន័យ(Storage) , ម៉ាស៊ីនមេ (Server) និងកម្មវិធីសូហ្វវែរ (Software) នៅលើអ៊ីនធឺណិត បែបបច្ចេកវិទ្យាថ្មីដែលគេហៅឈ្មោះថា "Cloud" ដើម្បីផ្តល់ជូននូវការច្នៃប្រឌិតខ្ពស់ លឿនលឿន ភាពដែលអាចបត់បែនបាន និងអំណោយផលដល់សេដ្ឋកិច្ច។

Clould Computing មាន៣ប្រភេទ នោះគឺ ការធ្វើជា Public (សម្រាប់ផ្ដល់សេវា ចេញទៅក្រៅដល់សាធារណៈជន  ), Private (សម្រាប់តែស្ថាប័នខ្លួនឯង)  និងជា Hybrid សម្រាប់ស្ថាប័នខ្លួនឯងផង និងលក់ចេញក្រៅផង។  ដោយឡែកគេបែងចែកសេវាកម្ម នៃ Cloud Computing ជា៤ប្រភេទ៖

  • រចនាសម្ព័ន្ធជាសេវា Infrastructure as a Service. (IaaS)
  • ថ្នាលជាសេវា Platform as a Service. (PaaS)
  • សូហ្វវែរជាសេវា Software as a Service. (SaaS)
  • មុខងារជាសេវា Functions as a Service.

ជាឧទាហរណ៍ងាយស្រួលយល់៖ ក្រុមហ៊ុន Microsoft បានដាក់ឲ្យដំណើរការ Windows365 ជា Cloud Computing។ វាមានទម្រង់ដូចជាការទិញកុំព្យូទ័រ១ នៅលើ Cloud ។ លោកអ្នកដែលចង់ប្រើសេវាកម្មនេះ គ្រាន់តែត្រូវការបង់ថ្លៃសេវាប្រចាំខែ (តាមតម្លៃដែលមានកំណត់) ទៅតាមតម្រូវការប្រើប្រាស់ជាក់ស្ដែងរបស់លោកអ្នក។ ដូច្នេះ មិនថាអ្នកនៅទីណា ក៏ដូចលោកអ្នកកំពុងតែយក កុំព្យូទ័រ១គ្រឿងតាមខ្លួនចឹងដែរ ឲ្យតែមានសេវាអ៊ិនធើណិតដើម្បីភ្ជាប់។

ភាពពេញនិយមនៃការប្រើបច្ចេកវិទ្យា Cloud សម្រាប់ស្ថាប័នធំៗ ត្រូវបានគេធ្វើវាដោយសារសារៈសំខាន់របស់វា មាន៣យ៉ាងធំៗនោះគឺ មានភាពបទបែន( Flexibility), ប្រសិទ្ធិភាព (Efficiency) និង មានតម្លៃលើយុទ្ធសាស្រ្ដ ( Strategic Value)។

ចំពោះអ្នកប្រើប្រាស់ទូទៅ គេច្រើនសង្កេតលើចំនុចដូចជា ល្បឿន (Fast Speed), សុវត្ថិភាពខ្ពស់ (Security) , សន្សំសំចៃការចំណាយ (Saving Cost), ភាពងាយស្រួលក្នុងការប្រើប្រាស់( Accessibility) ។

ក្រុមហ៊ុនធំៗ ដែលមានភាពល្បីល្បាញក្នុងការបម្រើឲ្យសេវា Cloud នេះ មានដូចជា SalesForce, Slack, Microsoft, Google Cloud, Amazon Cloud ជាដើម៕